ទីផ្សារមាស

ធនាគារកណ្តាលវៀតណាម ជំរុញឱ្យរដ្ឋាភិបាល បង្កើនការឃ្លាំមើលទីផ្សារមាស


ធនាគារកណ្តាលវៀតណាម បានជំរុញឱ្យស្ថាប័ន និងអាជ្ញាធរជំនាញផ្សេងៗរួបរួមគ្នា បន្តតាមដាន និងឃ្លាំមើលការប្រែប្រួលខ្លាំងនៃតម្លៃ និងទីផ្សារមាសនៅក្នុងប្រទេស ជាពិសេស គឺការរត់ពន្ធមាសចូល វៀតណាម។ តម្លៃមាសនៅវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍មុនត្រូវបានគេអះអាងថា បានកើនឡើងដល់ជាង២ពាន់១រយដុល្លារនៅក្នុងមួយតម្លឹង។ ការអំពាវនេះ ធ្វើឡើងក្រោយវៀតណាមធ្លាប់រកឃើញករណីរត់ពន្ធមាសចូលពីប្រទេសជិតខាង មានកម្ពុជាផងដែរ។
ទីផ្សារមាស
ដោយ

ធនាគាររដ្ឋនៃប្រទេសវៀតណាម មានការព្រួយបារម្ភអំពីការរំពឹងទុកនិងការរត់ពន្ធមាស ហើយចង់ឲ្យ រដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យទីផ្សារ ខណៈដែលតម្លៃមាសនៅក្នុងប្រទេសជាង១០០លាននាក់មួយនេះមានតម្លៃថ្លៃ។ បើតាមប្រព័ន្ធឃោសនារបស់រដ្ឋ ធនាគារកណ្តាលវៀតណាម បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ក្រសួងសន្តិសុខសាធារណៈ និងក្រសួងហិរញ្ញវត្ថុ ស្វែងរកករណីខុសច្បាប់ទាក់ទងនឹងសកម្មភាព រំលោភលើការជួញដូរមាសនៅក្នុងប្រទេស។

ធនាគារកណ្តាលវៀតណាម បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធលើកកម្ពស់យន្តការ ពិនិត្យមើលវិក័យបត្រប្រតិបត្តិការ និងហាមឃាត់សកម្មភាពទិញដូ ឫជូញដូមាសខុសច្បាប់។ ធនាគារកណ្តាលវៀតណាមបាននិយាយថា ខ្លួនបានរៀបចំរួចហើយនូវយន្តការ ដើម្បីបង្កើនការផ្គត់ផ្គង់មាសតាមការធ្វើពាណិជ្ជកម្មស្របច្បាប់ទៅកាន់ទីផ្សារ។

ចាប់តាំងពីឆ្នាំ២០១២មក អាជ្ញាធរវៀតណាម បានប្រគល់សិទ្ធិផ្តាច់មុខ ឲ្យតែធនាគារកណ្តាល ប៉ុ​ណ្ណោះ​ ដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មមាស ប៉ុន្តែនៅក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ ធនាគារកណ្តាលនៅមិនទាន់បានបញ្ចេញមាសចូលទៅក្នុងផ្សារនៅឡើយទេ ដែលនាំឱ្យតម្លៃមាសមានការកើនឡើងម្តងហើយម្តងទៀត។ តម្លៃមាសដុំនៅវៀតណាមបានកើនឡើង០,៣៩% ដល់ជាង២ពាន់១រយដុល្លារក្នុងមួយតម្លឹង។ តម្លៃមាសនៅលើទីផ្សារអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ មានតម្លៃ២ពាន់៣០ ដុល្លារនៅក្នុងមួយអោនកើនឡើងប្រមាណជា០,៣០%។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ អាជ្ញាធរវៀតណាមធ្លាប់បានអះអាងថា ខ្លួនបានរឹបអូសមាសសរុបចំនួនដល់ទៅ១៩គីឡូក្រាម ដែលត្រូវបានជនខិលខូចលួចរត់ពន្ធពីកម្ពុជាចូលទៅវៀតណាមតាមច្រកនៃខេត្តអានយ៉ាង៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


បារាំងផ្តល់ជំនួយដល់កម្ពុជាជាង២៣៤លានដុល្លារ និងគាំទ្រកម្ពុជា ឱ្យធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង ចំនួន២ថ្ងៃ ដែលជាដំណើរទស្សនកិច្…

ចិនល្មើសនឹងទណ្ឌកម្មបស្ចិមលោកដោយចាប់យករុស្ស៊ីធ្វើជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ខ្លួន

ប្រទេសរុស្ស៊ីបានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ច្រើនបំផុតរបស់ចិននៅក្នុងឆ្នាំ២០២៣ ខណៈប្រទេសដែលនាំចូលប្រេង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ