វិស័យថាមពល

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA អះអាងថា កំណើនតម្រូវប្រេងឥន្ធនៈទូទាំងពិភពលោកកំពុង


ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានអះអាងថា កំណើនតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកកំពុងបាត់បង់សម្ទុះ និងបានទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនតម្រូវការប្រេងក្នុងឆ្នាំ២០២៤ ដែលផ្ទុយគ្នាស្រឡះពីការព្យាកររបស់អង្គការ នៃប្រទេសនាំចេញប្រេង អូប៉ិច (Opec)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ឌឹ អិច ម៉ាកឃីត (The Edge Markets)។
វិស័យថាមពល
ដោយ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលតំណាងឱ្យបណ្ដាប្រទេសឧស្សាហកម្មបានព្យាករថា តម្រូវការប្រេងឥន្ធនៈនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ២០៣០ នៅពេលដែលពិភពលោកផ្លាស់ប្តូរទៅរកថាមពលស្អាតជាងនេះ។ ទន្ទឹមនឹងនេះ អង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) រំពឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈនឹងបន្តកើនឡើងរយៈពេលពីរទសវត្សរ៍ខាងមុខ។

របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និងអង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) នៅសប្តាហ៍នេះបង្ហាញពីការព្យាករខុសគ្នាស្រឡះសម្រាប់តម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកក្នុងឆ្នាំ២០២៤។

របាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ បង្ហាញថា ខ្លួនរំពឹងថា តម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកនឹងកើនឡើងជាង១លាន២សែនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ដោយធ្លាក់ចុះបន្តិចពីការព្យាករកាលពីខែមករា។ អង្គការនៃប្រទេសនាំចេញប្រេង អូប៉ិច (Opec) កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានរក្សាការព្យាករកំណើនខ្ពស់ខ្លាំងរបស់ខ្លួនក្នុងអត្រាជាង២លាន២សែនបារ៉ែលក្នុងមួយថ្ងៃ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបន្ទាបការព្យាកររបស់ខ្លួនដោយសារការធ្លាក់ចុះតម្រូវការប្រេងក្នុងប្រទេសចិន ខណៈចិន មានចំណែកគ្របដណ្ដប់ដល់ទៅប្រមាណពាក់កណ្ដាលនៃកំណើនតម្រូវការប្រេងក្នុងឆ្នាំ២០២៣។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ធ្លាប់បានព្យាករពីកំណើនតម្រូវការប្រេងប្រចាំឆ្នាំ២០២៤ ក្នុងអត្រាជាង១លាន២សែនបារ៉ែលក្នុងមួយថ្ងៃ។

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) និយាយថា ដំណាក់កាលនៃកំណើនតម្រូវការប្រេងឥន្ធនៈទូទាំងពិភពលោកក្រោយវិបត្តិកូវីដ-១៩ ជិតឈានដល់ទីបញ្ចប់ហើយ ហើយថា បរិយាកាសកាន់តែអាក្រក់ទៅ នៃម៉ាក្រូសេដ្ឋកិច្ចពិភពលោក ក៏រួមចំណែករារាំងដល់កំណើនតម្រូវការប្រេងក្នុងឆ្នាំនេះផងដែរ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំ២០២៣

ព័ត៌មាន
កម្ពុជារកចំណូលពីភ្ញៀវទេសចរអន្តរជាតិបានជាង៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ តែយ៉ាងណា អ្នកជំនាញក្ន…

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំទទួលបណ្ដឹងបាន២ពាន់ករណី ពាក់ព័ន្ធវិវាទរវាងអ្នកទិញ និងអភិវឌ្ឍន៍លំនៅឋាន

ព័ត៌មាន
គិតត្រឹមឆ្នាំ២០២៣ មានពាក្យបណ្ដឹងប្រមាណ២ពាន់ករណី ត្រូវបានអ្នកទិញលំនៅឋាននៅក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដាក់មកនិយ័តករអាជីវកម្មអចលនវត្ថុ និងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ