ទុនវិនិយោគពីក្រៅប្រទេស

ការស្រូបទាញទុនវិនិយោគពីក្រៅប្រទេសរបស់វៀតណាម ចាប់ផ្ដើមរើបខ្លួនឡើងវិញហើយនៅជិត៩ខែឆ្នាំ២០២១


គិតមកដល់រយៈពេលជិត៩ខែមកនេះ ការវិនិយោគពីក្រៅប្រទេសរបស់វៀតណាមចាប់ផ្ដើមមានសន្ទុះប្រសើរឡើងវិញបន្តិចហើយ ជាមួយនឹងអត្រាកំណើនវិជ្ជមាន។ តួយ៉ាង លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) នៅប្រទេសវៀតណាម គិតតាំងពីដើមខែមករា មកទល់នឹងថ្ងៃទី ២០ ខែកញ្ញា សរុបមានដល់ទៅជាង២២ពាន់លានដុល្លារអាមេរិក កើនឡើងជាង៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សកម្មភាពនៃការតំឡើងម់ូតូរបស់រោងចក្រក្នុងប្រទេសវៀតណាម
ដោយ

តួលេខ​ទុ​និ​វិយោគ​ផ្ទាល់​ពី​បរទេស​មាន​កំណើន​វិជ្ជមាន​ត្រឡប់​មក​វិញ​នេះ គឺ​ដោយសារ​តែ​នៅ​ខែសីហា និង​ខែកញ្ញា​វៀតណាម​ហាក់​ទទួល​បានការ​វិនិយោគ​ពី​បរទេស​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម​

ប្រទេស​វៀតណាម នៅ​ជិត​៩​ខែ​ឆ្នាំ​នេះ ស្រូប​ទាញ​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស បាន​ដល់​ទៅ ជាង​២២​ពាន់​លាន​ដុល្លារ ជាមួយ​កំណើន​ជាង​៤% ។ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​វៀតណាម​ទទួល​បាន​នេះ គឺ​មាន​រួម​បញ្ចូល​នូវ​ទុន​ចុះបញ្ជី​ថ្មី​ៗ ការ​បន្ថែម​ទុន​វិនិយោគ និង​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុន​ក្នុងស្រុក​ដោយ​ក្រុមហ៊ុន​បរទេស​ជាដើម​។

មែនទែន​ទៅ បើ​មើល​ត្រឹម​តួលេខ​៨​ខែ​ពេញ​នៃ​ឆ្នាំ​២០២១​នេះ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​វៀតណាម គឺ​មាន​កំណើន​២% ប៉ុន្ដែ បើ​មើលទៅ​លើ​តួលេខ​៧​ខែ​វិញ វៀតណាម​មានការ​ធ្លាក់​ចុះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដល់​ទៅ ១១%​ឯណោះ​។

តួលេខ​ទុ​និ​វិយោគ​ផ្ទាល់​ពី​បរទេស​មាន​កំណើន​វិជ្ជមាន​ត្រឡប់​មក​វិញ​នេះ គឺ​ដោយសារ​តែ​នៅ​ខែសីហា និង​ខែកញ្ញា​វៀតណាម​ហាក់​ទទួល​បានការ​វិនិយោគ​ពី​បរទេស​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។

នៅ ៨​ខែ​ដើមឆ្នាំ ២០២១ វិនិយោគិន​បរទេស​បាន​វិនិយោគ​ក្នុង​វិស័យ​អាជីវកម្ម​ចំនួន ១៨​វិស័យ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​ឧស្សាហកម្ម​កែ​ច្នៃ និង​ផលិត បាន​ឈានមុខ​គេ​ដែល​ស្រូប​ទាញ​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​ជិត​១២ ពាន់​លាន​ដុល្លារ ស្មើនឹង​ជាង ៥៣ ភាគរយ នៃ​ទុន​វិនិយោគ​សរុប​ដែល​បាន​ចុះបញ្ជី​។

ក្រៅពី​នេះ ឧស្សាហកម្ម​ផលិត និង​ចែកចាយ​អគ្គិសនី​បាន​ទាក់ទាញ ដ្បិតថា មាន​គម្រោង​វិនិយោគ​ថ្មី​ៗ​តិច​តូច​ក៏​ពិតមែន ប៉ុន្តែ​គម្រោង​ខ្លះ​មាន​ទំហំ​ទុន​វិនិយោគ​ធំ​ៗ ដែល​ជំរុញ​ឱ្យ​វិស័យ​នេះ​ជាប់​ចំណាត់ថ្នាក់​ទី ២ នៃ​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​ក្រៅប្រទេស​ច្រើន​ជាងគេ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជាង ៥.៥ ពាន់​លាន​ដុល្លារ​។

សូម​ជម្រាប​ថា សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​វៀតណាម វិនិយោគិន​សិង្ហ​បុរី​បាន​នាំមុខ​គេ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ជាង​៦ ពាន់​លាន​ដុល្លារ ស្មើនឹង ជាង ២៨ ភាគរយ នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប​ក្នុង​ប្រទេស​វៀតណាម ប៉ុន្តែ​មានការ​ធ្លាក់​ចុះ​ជាង ៧ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ទន្ទឹម​នេះ ប្រទេស​កូរ៉េ​ខាងត្បូង​បាន​វ៉ា​ដាច់​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ ២ ដោយ​មាន​ទុន​វិនិយោគ​សរុប​ជិត​៤ ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២៣ ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។

ដោយឡែក ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ ៣ ដោយ​មាន​ទុន​វិនិយោគ​ចុះបញ្ជី​សរុប​ជាង ៣ ពាន់​លាន​ដុល្លារ កើនឡើង ៨៨,៨ ភាគរយ​។

សូម​ជម្រាប​ថា ចំនួន​គម្រោង​ដែល​ទទួល​អាជ្ញាប័ណ្ណ​ថ្មី​ៗ​នៅ​វៀតណាម គិត​ចាប់ពី​ដើមឆ្នាំ​មាន​ចំនួន ១.២០០​គម្រោង ធ្លាក់​ចុះ​ជិត ៣៨ ភាគរយ​។ ទោះ​យ៉ាងណា​ក៏​ដោយ ទុន​ចុះបញ្ជី​សរុប​ឈាន​ដល់​ជិត ១២​ពាន់​៥​រយ​លាន​ដុល្លារ កើនឡើង ២០ ភាគរយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគាររដ្ឋថៃ គ្រោងបញ្ចេញកញ្ចប់ប្រាក់កម្ចី ១៥០លានដុល្លារ ជួយស្រោចស្រង់ទីផ្សារការងារ

ព័ត៌មាន
ធនាគារប្រាក់សន្សំរបស់រាជរដ្ឋាភិបាលថៃ គ្រោងនឹងដាក់ចេញនូវ កញ្ចប់ប្រាក់កម្ចី ទំហំ ១៥០លានដុល្លារអាមេរិក ក្នុងខែតុលាខាងមុខនេះ ដើម្បីជួយស្រ...

ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជនអង្គការទស្សនៈពិភពលោកក្នុងនាមជាដៃគូសហការ

ព័ត៌មាន
ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជននិងការចូលរួម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ