ធនាគាររដ្ឋថៃ

ធនាគាររដ្ឋថៃ គ្រោងបញ្ចេញកញ្ចប់ប្រាក់កម្ចី ១៥០លានដុល្លារ ជួយស្រោចស្រង់ទីផ្សារការងារ


ធនាគារប្រាក់សន្សំរបស់រាជរដ្ឋាភិបាលថៃ គ្រោងនឹងដាក់ចេញនូវ កញ្ចប់ប្រាក់កម្ចី ទំហំ ១៥០លានដុល្លារអាមេរិក ក្នុងខែតុលាខាងមុខនេះ ដើម្បីជួយស្រោចស្រង់ដល់ទីផ្សារការងារ ដោយរំពឹងថា នឹងអាចបង្កើតការងារបាន ១សែនកន្លែង។ធនាគារ គ្រោងនឹងផ្តល់ប្រាក់កម្ចីងាយ ចន្លោះពី ៩០០ដុល្លារ ដល់ ៣ពាន់ដុល្លារអាមេរិក សម្រាប់បុគ្គលិកម្នាក់ អាស្រ័យទៅតាមគម្រោងវិនិយោគរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃនេះ។
រូបធនាគារប្រាក់សន្សំរបស់រាជរដ្ឋាភិបាលថៃ
ដោយ

លោក Vitai Ratanakorn នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ប្រាក់​សន្សំ​រដ្ឋ​ថៃ បាន​លើក​ឡើង​ថា ប្រាក់​កម្ចី​នេះ គឺ​ដាក់​គោលដៅ​ទៅ​លើ ពលរដ្ឋ​ដែល​គ្មាន​ការងារ​ធ្វើ ដូច​ជា ត្រូវ​បាន​ដក​ចេញពី​ការងារ ឬ​ចេញពី​រោងចក្រ ដែល​ជួប​ប្រទះ​នឹង​វិបត្តិ​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​។

ធនាគារ គ្រោង​នឹង​ផ្តល់​ប្រាក់​កម្ចី​ងាយ ចន្លោះ​ពី ៩០០​ដុល្លារ ដល់ ៣​ពាន់​ដុល្លារ​អា​មេ​រិ​ក សម្រាប់​បុគ្គលិក​ម្នាក់ អាស្រ័យ​ទៅ​តាម​គម្រោង​វិនិយោគ​របស់​ពួក​គេ​។

ដើម្បី​បំពេញ​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ទទួល​បាន​ប្រាក់​កម្ចី​នេះ អ្នក​ខ្ចី ចាំបាច់​ត្រូវ​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​អាជីព​របស់​ធនាគារ​ផ្ទាល់ ដែល​មាន​ច្រើន​ជំនាញ​ដូច​ជា ជាងកាត់សក់ និង​ជាងភ្លើង​ជាដើម​។

យ៉ាងណាមិញ អ្នកខ្លះ​ទៀត អាច​នឹង​ខ្ចីប្រាក់​ដើម្បី​ទិញ​ហ្វ្រេ​ន​ឆាយ ឬ​បើកហាង​កាហ្វេ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ក៏​បាន​។

ជា​ធម្មតា ស្ថាប័នហិរញ្ញវត្ថុ ពុំ​ផ្តល់​ប្រាក់​កម្ចី​ដល់ បុគ្គល​ដែល​គ្មាន​ការងារ​ធ្វើ​នោះ​ទេ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​មិន​សង​ត្រលប់ តែ​យ៉ាងណា ធនាគារ​ប្រាក់​សន្សំ​រដ្ឋ​ថៃ បាន​ស្នើ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ក្នុង​ការ​ពិចារណា​ផ្តល់​ការ​ឧបត្ថម្ភ​ធន​ដល់ ប្រាក់​កម្ចី​មិន​ដំណើរការ ក្រោម​កម្មវិធី​នេះ​។

បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ថៃ បាន​បង្ហាញ​ឲ្យ​ដឹង​ថា គិត​ត្រឹម​ត្រីមាស​ទី ២ ឆ្នាំ ២០២១​នេះ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​ថៃ​មាន​ប្រមាណ ៧៦​ម៉ឺន​នាក់ ដែល​ស្មើនឹង ២% នៃ​កម្លាំង​ពលកម្ម​សរុប​ជាង ៣៨​លាន​នាក់ ហើយ​ភាគច្រើន​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ គឺ​មាន​កម្រិត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់ផែនការសេដ្ឋកិច្ច៥ឆ្នាំ ដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់

ព័ត៌មាន
នាយករដ្ឋមន្ត្រី អ៊ីស្មែល សាបប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសម៉ាឡេស៊ីកំពុងកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ពី …

ការស្រូបទាញទុនវិនិយោគពីក្រៅប្រទេសរបស់វៀតណាម ចាប់ផ្ដើមរើបខ្លួនឡើងវិញហើយនៅជិត៩ខែឆ្នាំ២០២១

ព័ត៌មាន
គិតមកដល់រយៈពេលជិត៩ខែមកនេះ ការវិនិយោគពីក្រៅប្រទេសរបស់វៀតណាមចាប់ផ្ដើមមានសន្ទុះប្រសើរឡើងវិញបន្តិចហើយ ជាមួយនឹងអត្រាកំណើនវិជ្ជមាន។ តួយ៉ាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ