សហគ្រិនជោគជ័យ

សហគ្រិនរូបនេះ ចែករំលែកគន្លឹះជោគជ័យក្នុងវិស័យទន្តសាស្រ្ត តើមានអ្វីខ្លះ?


ទន្តបណ្ឌិត ទិត ហុងយឺ គឺជាប្រធានមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលបានចាប់ផ្តើមពីគ្លីនិកធ្មេញតូចមួយនៅឆ្នាំ១៩៩៦ ហើយបានជោគជ័យជាបន្តបន្ទាប់ រហូតក្លាយជាមន្ទីរពេទ្យទន្តសាស្រ្តធំមួយ ដែលបានពង្រីកសាខាចំនួន៤នៅភ្នំពេញ និងមានបុគ្គលិកនិងគ្រូពេទ្យជិត២០០នាក់នៅពេលបច្ចុប្បន្ន។ តើអ្វីនៅពីក្រោយភាពជោគជ័យនេះ?
ទន្តបណ្ឌិត ទិត ហុងយឺ គឺជាប្រធានមន្ទីរពេទ្យទន្តសាស្រ្ត រំចង់​(រូបថត៖ ហេង ភារម្យ)
ដោយ

ទន្តបណ្ឌិត ទិត ហុងយឺ បានអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ «យើងបានផ្តល់ជំនឿចិត្តដល់អតិថិជន ហើយក្រុមគ្រូពេទ្យយើងមានចំណេះវិជ្ជាបានរៀនសូត្រត្រឹមត្រូវ មានសញ្ញាបត្រថ្នាក់ខ្ពស់ ជាជំនាញឯកទេស។ ក្រៅពីហ្នឹង ក្រុមគ្រួសារពេទ្យយើងមានសីលធម៌វិជ្ជាជីវៈល្អក្នុងការនិយាយស្តីជាមួយអ្នកជំងឺ និងមានភាពសុចរិត ដែលមិនចង់បានប្រាក់អ្នកជំងឺខុសវិជ្ជាជីវៈឡើយ»។       

ទន្ទឹមនឹងភាពជោគជ័យ វិនិយោគិនដែលមានបទពិសោធជាង២០ឆ្នាំរូបនេះ បានចែករំលែកគន្លឹះសំខាន់ៗចំនួន ដើម្បីវិនិយោគក្នុងវិស័យទន្តសាស្រ្តឲ្យទទួលបានការគាំទ្រ និងដំណើរការបានយូរអង្វែង។ 

លោករៀបរាប់ថា៖ «ខ្ញុំចង់ចែករំលែកដល់អ្នកប្រកបវិជ្ជាជីវៈដូចគ្នានៅក្នុងវិស័យទន្តសាស្រ្ត ត្រូវបង្កើនសមត្ថភាពដោយសិក្សាបន្ថែម ដោយប្រឹងរៀនសូត្រពីសិស្សច្បង កុំឲ្យគិតថា ចេញពីសាលាហើយគ្រប់គ្រាន់។ ហើយពេលនៅកន្លែងព្យាបាល ត្រូវមានសីលធម៌ និងមានភាពស្មោះត្រង់ជាមួយអតិថជន។ មួយទៀត ការព្យាបាល ធ្វើទៅ​តាមសមត្ថភាពដែលយើងមាន កុំឲ្យយើងចេះប៉ុណ្ណេះ យើងប៉ងទៅធ្វើលើសហ្នឹង ដែលខុសពីសមត្ថភាពយើង ឬហួសសមត្ថភាពពេក ដែលបង្កគ្រោះថ្នាក់ដល់អតិថិជន»៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង បោះទុន ២៥២លានដុល្លារ បុកគ្រឹះសាងសង់ផ្សារទំនើប ៥ទីតាំង នៅឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង ដែលឈរក្នុងកំពូលក្រុមហ៊ុនក្នុងស្រុកទាំង១០នៅកម្ពុជា ដែល​ខេមបូណូមីស បានចុះផ្សាយកាលពីពេលកន្លងទៅនោះ នៅឆ្នាំ២០១៨នេះ ក្រុម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ