ដំណាំទុរេន

វៀតណាម រកចំណូលពីការនាំចេញទុរេនបានជាង១ពាន់លានដុល្លារត្រឹមរយៈពេល២ខែ


ប្រទេសវៀតណាម អាចរកចំណូលបានរហូតដល់ទៅ១,៥ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញទុរេនក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតនោះ គឺការនាំចេញទុរេនរបស់ប្រទេសដែលជាប់ភូមិផងរបងជាមួយកម្ពុជាមួយនេះសម្រេចបានទំហំលើស១ពាន់លានដុល្លារអាម៉េរិកឯណោះគ្រាន់តែក្នុងខែឧសភា និងមិថុនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News កាលពីថ្ងៃពុធ ទី៣ ខែកក្កដា។
ដំណាំទុរេន
ដោយ

លោក ដាង ហ្វុក ង្វៀន (Dang Phuc Nguyen) អគ្គលេខាធិការនៃសមាគមបន្លែ និងផ្លែឈើវៀតណាម បានអះអាងថា ការនាំចេញទុរេនកំពុងកើនឡើងយ៉ាងខ្លាំង ដោយទំហំនៃការនាំចេញស្ដេចផ្លែឈើនេះបានឈានដល់៤៥០លានដុល្លារអាម៉េរិក ក្នុងខែឧសភា ដោយកើនឡើង១០៧% បើធៀបនឹងខែមេសា និងកើនឡើង៣៤% បើធៀបនឹងខែដដែលកាលពីឆ្នាំមុន។

លោក ដាង ហ្វុក ង្វៀន បានបន្ថែមទៀតថា ទំហំនៃការនាំចេញទុរេនត្រូវបានប៉ាន់ស្មានថា អាចឈានដល់៦០០លានដុល្លារអាម៉េរិកក្នុងខែមិថុនា ដោយសរុបត្រឹមរយៈពេល២ខែនេះឈានដល់១ពាន់៥០លានដុល្លារអាម៉េរិក។

ស្ថិតិរបស់សមាគមបន្លែ និងផ្លែឈើវៀតណាម បានបង្ហាញថា ការនាំចេញទុរេនរបស់ប្រទេសនេះសម្រេចបាន១,៥ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ទុរេនបន្តនាំមុខទីផ្សារក្នុងការនាំចេញបន្លែផ្លែឈើរបស់វៀតណាម ដោយទទួលបានចំណូលខ្ពស់ជាងផ្លែស្រកានាគដល់ទៅជិត៤ដងដែលធ្លាប់កាន់តំណែងកំពូលនេះ។

តាមការប៉ាន់ប្រមាណបង្ហាញថា ប្រសិនបើទិន្នផលទុរេននៅតែបន្តក្នុងអត្រានេះ ការនាំចេញទុរេនក្នុងឆ្នាំ២០២៤ នេះនឹងឈានដល់៣ពាន់លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ផងដែរថា ប្រសិនបើពិធីសារនាំចេញទុរេនក្លាស្សេត្រូវបានចុះហត្ថលេខា នោះចំណូលនៃការនាំចេញទុរេនរបស់វៀតណាម អាចនឹងឈានដល់ប្រមាណ៣,៥ពាន់លានដុល្លារអាម៉េរិកឯណោះក្នុងមួយឆ្នាំៗ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជាង២លានដុល្លារនៅ៥ខែឆ្នាំនេះ ខណៈព្រលានយន្តសៀមរាបអង្គរមានអ្នកដំណើរហោះហើរជាមធ្យមប្រមាណ២ពាន់នាក់ក្នុង១ថ្ងៃ

បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤ កម្ពុជាស្រូបទាញភ្ញៀវទេសចរបរទេសប…

បទល្មើសក្នុងវិស័យប្រេងឥន្ធនៈធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈមានស្ថានីយប្រេងឥន្ធនៈ១៨ប៉ុណ្ណោះត្រូវបានរកឃើញរកស៊ីមិនត្រឹមត្រូវនៅ៦ខែឆ្នាំនេះ

មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានបន្តចុះត្រួតពិនិត្យនៅតាមបណ្តាស្ថានីយ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ