ភូមិសាស្ត្រនយោបាយ

អូស្ត្រាលីស្កាត់ជួបប្រទេសតុងហ្កាភ្លាមៗ ក្រោយប្រទេសកោះមួយនេះចុះកិច្ចព្រមព្រៀងជាមួយចិន


រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួននៅក្នុងប្រទេសកោះតុងហ្កា (Tonga) ស្តីពីកិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងសម្ភារៈការបង្ហាត់ប៉ូលិស ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកជលផល នាអំឡុងដំណើរទស្សនកិច្ចទ្រង់ទ្រាយធំរបស់លោក នៅឯតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាទីដែលទីក្រុងប៉េកាំងមានមហិច្ឆតាពង្រីកទំនាក់ទំនងសន្តិសុខកាន់តែទូលំទូលាយ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
អូស្ត្រាលីស្កាត់ជួបតុងហ្កាក្រោយចុះកិច្ចព្រមព្រៀងជាមួយចិន
ដោយ

ជាក់ស្តែង ដោយ​មិន​បង្អង់​យូរ​នោះ​ទេ ក្រោយ​ពី​ប្រមុខ​ការទូត​ចិន​ទៅ​ដល់​ប្រទេស​តុង​ហ្កា និង​មានការ​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​ផង​នោះ ថ្នាក់​ដឹក នាំ​អូស្ត្រាលី​ឯណោះ​វិញ ក៏​ត្រៀម​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ដី​កោះ​មួយ​នេះ​ដែរ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​រដ្ឋាភិបាល​តុង​ហ្កា រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោកស្រី ផេ​ន​នី វ៉ុ​ង នឹង​ទៅ​ទស្ស​និច្ច​ប្រទេស​ដី​កោះ​មួយ​នេះ​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​។ លោកស្រី​ផេ​ន​នី​នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​តុង​ហ្កា ដើម្បី​ជជែក​ពី​កិច្ចព្រមព្រៀង​ដែល​តុង​ហ្កា​បាន​ចុះ​ជាមួយ​ចិន ក្នុង​នោះ​រួម​មាន​វិស័យ​សន្តិសុខ និង​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ដែល​តុង​ហ្កា​ជំពាក់​ចិន​ផង​ដែរ​។

កោះ​តុង​ហ្កា​ដែល​ត្រូវ​បាន​រង​គ្រោះ​ដោយ​ការ​បំផ្ទុះ​ភ្នំភ្លើង និង​រលក​យក្ស​ស៊ូ​ណា​មិ កាលពី​ខែមករា​មាន​បំណុល​ក្រៅប្រទេស​ចំនួន ១៩៥​លាន​ដុល្លារ ឬ​ស្មើនឹង​ជិត​៣៦% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ខ្លួន ហើយ​ដែល​ក្នុង​នោះ​មាន​២​ភាគ​៣​គឺ ជំពាក់​ធនាគារ​រដ្ឋ​របស់​ប្រទេស​ចិន​។

បើ​តាម​គម្រោង​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី នឹង​បន្តដំណើរ​ទស្សនកិច្ច​នៅ​កោះ​សា​ម័​រ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​នៅ​តុង​ហ្កា​។ គួរ​ជម្រាប​ថា ប្រទេស​កោះ​សា​ម័​រ ក៏​ជា​ប្រទេស​កោះ​មួយ​ក្នុង​ចំណោម​កោះ​ផ្សេង​ទៀត​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច និង​សន្តិសុខ​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​រួច​ហើយ​ដែរ​។

គួរ​រំឭក​ថា ទោះបីជា​សម្រេច​បាន​កិច្ចព្រមព្រៀង​លក្ខណ​ទ្វេភាគី​ជាមួយ​ប្រទេស​កោះ​មួយ​ចំនួន​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ពិតមែន ប៉ុន្តែ​ចិន​បាន​បរាជ័យ​ក្នុង​ការ​ស្វែងរក​កិច្ចព្រមព្រៀង​កំរិត​តំបន់​ជាមួយ​ប្រទេស​កោះ​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ទាំង​១០ បាត់​ទៅ​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។ ប្រទេស​កោះ​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ទាំង​១០ បាន​ច្រានចោល​បំណង​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​តំបន់​រួម​គ្នា ដោយសារ​បារម្ភ​ខ្លាច​ថា កិច្ចព្រមព្រៀង​បែប​នេះ​អាច​ទាញ​ពួ​គេ​ឲ្យ​ស្ថិត​នៅ​ក្រោម ដែន​អំណាច​និង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង ខណៈ​ដែល​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​នេះ កំពុង​មានការ​ប្រទាញ​ប្រ​ទូង​ឥទ្ធិពល​គ្នា​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ចិន និង​អា​មេ​រិ​ក ក៏​ដូច​ជា​ប្រទេស​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ផ្សេង​ទៀត​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ ភាគី​ចិន​អះអាង​ថា នឹង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​ទាំង​១០​នៅ​ពេល​ក្រោយ ធ្វើ​យ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​តំបន់​រួម​គ្នា​មួយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


UN ជួបពិភាក្សាក្នុងន័យស្ថាបនាជាមួយរុស្ស៊ី ស្ដីពីការនាំចេញគ្រាប់ធញ្ញជាតិ និងជីកសិកម្ម ទៅកាន់ពិភពលោក

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិមួយរូបបានជួបពិភាក្សាក្នុងន័យស្ថាបនា នៅទីក្រុងមូស្គូជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ីគឺលោក អេនដ្រ…

អាមេរិកកំពុងស៊ើបអង្កេតដាក់បន្ថែមក្រុមហ៊ុនចិនក្នុងបញ្ចីខ្មៅ ក្រោយមានក្រុមហ៊ុនមួយចំនួនចង់គេចវេះពីទណ្ឌកម្ម

ព័ត៌មាន
នៅថ្ងៃទី១ ដើមខែមិថុនានេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសថា រដ្ឋបាលរបស់លោកចូ បៃឌិន កំពុងពិចារណាយ៉ាងហ្មត់ចត់ក្នុងការបន្ថែមក្រុមហ៊ុនចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ