សេដ្ឋកិច្ចវៀតណាម

វៀតណាម ប្តេជ្ញាជំរុញកំណើន GDP ឱ្យបាន៧% នៅត្រីមាសទី៣ តែព្រមានពីការកើនឡើងកម្ចីមិនដំណើរការ


នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញញ (Pham Minh Chinh) បានអះអាងកាលពីពេលថ្មីៗថា ប្រទេសវៀតណាម ដាក់គោលដៅជំរុញកំណើនផលិតផលក្នុងស្រុកសរុប(GDP)ឱ្យឈានដល់ចន្លោះពី៦,៥% ទៅ៧% នៅត្រីមាសទីប៣ឆ្នាំនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
សេដ្ឋកិច្ចវៀតណាម
ដោយ

វៀតណាម ​បានប្តេជ្ញានឹងធ្វើឱ្យកម្រិតអតិផរណារបស់ខ្លួនឱ្យស្ថិតក្នុងកម្រិតក្រោម៤,៥% នៅឆ្នាំនេះ។ ប្រទេសវៀតណាមដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយនៅក្នុងតំបន់មួយបានរាយការណ៍ពីកំណើន GDP ជិត ៧% នៅក្នុងត្រីមាសទី២ ដោយបានកើនឡើងពីកម្រិត៥,៨% ក្នុងត្រីមាសទី១ ហើយបានកំណត់គោលដៅកំណើនចន្លោះពី៦,៥% ដល់ ៧% នៅត្រីមាសទី៣។

ទន្ទឹមនឹងការដាក់គោលដៅកំណើន GDP នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានអះអាងថា វៀតណាមនឹងផ្តោតលើការកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន ដើម្បីសម្រួលដល់សកម្មភាពធុរកិច្ចក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៅឆ្នាំនេះ និងប្តេជ្ញាបន្តអនុវត្តគោលនយោបាយសារពើពន្ធឱ្យកាន់តែប្រសើរបន្ថែមទៀត។

ជាមួយនឹងការប្តេជ្ញខិតខំជំរុញបង្កើនការប្រើប្រាស់ក្នុងស្រុក និងការវិនិយោគសាធារណៈលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រីរូបនេះបានព្រមានថា ប្រាក់កម្ចីមិនដំណើរការនៅក្នុងប្រព័ន្ធធនាគារកំពុងមានការកើនឡើង ខណៈទីផ្សារអចលនទ្រព្យនៅតែប្រឈមមុខនឹងបញ្ហានៅឡើយ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


BYD ទិញយកភាគហ៊ុន២០% របស់ក្រុមហ៊ុនចែកចាយរថយន្តនៅថៃមួយ ដើម្បីពន្លឿនការក្ដោបក្ដាប់ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសនេះ

សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់មហាយក្សចិន BYD នឹងទិញយកភាគហ៊ុន២០% ក្ន…

ម៉ាឡេស៊ី នាំចេញអាហារហាឡាល់សម្រេចបានជាង១១ពាន់លានដុល្លារក្នុង១ឆ្នាំ ខណៈទំហំឧស្សាហកម្មនេះត្រូវបានរំពឹងថានឹងឈានដល់៥ទ្រីលានដុល្លារ

ហាឡាល់ដែលជាអាហារមូស្លីម ត្រូវបានក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មប្រទេសម៉ាឡេស៊ី អះអាងថា នៅក្នុងមួយឆ្នាំប្រទេសមូស្លីមមួយនេះ អាចនាំច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ