ការិយាល័យពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា វៀតណាម ចាប់ផ្តើមចរចាជាមួយជប៉ុន តាំងពីឆ្នាំ ២០១៤មកម្ល៉េះ ហើយទើបតែទទួលបានភ្លើងបៃតង កាលពីចុងខែធ្នូ ឆ្នាំ ២០១៩កន្លងទៅនោះទេ។ ដោយសារតែវិបត្តិកូវីដ-១៩ បានពន្យារពេលការចុះមកពិនិត្យរបស់ អ្នកជំនាញជប៉ុន រហូតដល់ខែមិថុនានេះ ទើបពួកគេសម្រេចត្រួតពិនិត្យ និងទទួលស្គាល់ផ្លែឈើវៀតណាម។
ដោយឡែក ជប៉ុនទិញផ្លែគូលែនពីវៀតណាម ក្នុងតម្លៃចន្លោះពី ១ដុល្លារ ៥០សេនដល់ ១ដុល្លារ ៧០សេន ក្នុងមួយគីឡូក្រាម ខណៈតម្លៃលក់ជាមធ្យមក្នុងស្រុកវៀតណាម គឺត្រឹមតែ ៤០សេនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ តម្លៃផ្លែគូលែនស្រស់ ដែលបានដាក់លក់នៅលើទីផ្សារជប៉ុន គឺមានតម្លៃចាប់ពី ៨ដុល្លារ ដល់ ១២ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម។
ភាគច្រើនផ្លែគូលែនវៀតណាម ត្រូវបានដាំដុះនៅភាគខាងជើងនៃខេត្តបាកាង ដែលរំពឹងនឹងទទួលផល ៧០០តោនក្នុងឆ្នាំ ២០២០នេះ ហើយពួកគេ ក៏កំពុងសម្លឹងរកទីផ្សារថ្មីៗបន្ថែមទៀត ដូចជា អាមេរិក និងអូស្រ្តាលី បន្ថែមពីលើទីផ្សារចិន ដែលមានស្រាប់តាំងពីយូរណាស់មកហើយ៕