វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទាំងនោះបានផ្ដល់ជូនភាគច្រើនសម្រាប់ផលិតផលស្បែកជើង, អាហារសមុទ្រ, ផលិតផលផ្លាស្ទិក, កាហ្វេ, ផលិតផលកាត់ដេរ, កាបូបដៃ, វ៉ាលី, បន្លែ និងផលិតផលធ្វើពីផ្ដៅ។
ប្រទេសសំខាន់ៗដែលបាននាំចូលទំនិញពីវៀតណាម រួមមាន បែលហ្ស៊ិក, អាល្លឺម៉ង់, ហូឡង់ និងបារាំង ដែលប្រទេសទាំងនោះ មានកំពង់ផែសមុទ្រ និងមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងសហភាពអឺរ៉ុប។
តំណាងនាយកដ្ឋាននាំចេញ នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា វៀតណាមមានគុណសម្បត្តិច្រើនក្នុងការផលិត និងរនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែលសហភាពអឺរ៉ុប មានតម្រូវការធំ សម្រាប់មុខទំនិញទាំងអស់នោះ ប្រហែល៨,៤% នៃតម្លៃ នាំចូលសរុបប្រចាំឆ្នាំ។ នេះសបញ្ជាក់ឲ្យឃើញ ពីសក្ដានុពលដ៏ធំធេងក្នុងកំណើននាំចេញពីវៀតណាមទៅកាន់សហភាពអឺរ៉ុប។
តួយ៉ាង ក្រុមហ៊ុនមានបច្ចេកវិទ្យាកសិកម្មកម្រិតខ្ពស់របស់វៀតណាម បាននាំចេញអង្ករ៣ពាន់តោនទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយមានអត្រាពន្ធសូន្យ។ ក្នុងនោះ តម្លៃអង្ករប្រភេទ ST20 ថ្លៃ ១ពាន់ដុល្លារក្នុងមួយតោន និង៦០០ ដុល្លារក្នុងមួយតោនសម្រាប់អង្ករក្រអូប ដែលមានថ្លៃខ្ពស់ជាងមុន ២០០ដុល្លារ។
អ្នកជំនាញសេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា ដើម្បីពង្រីកចំណែកទីផ្សារនៅក្នុងសហភាពអឺរ៉ុប វៀតណាមត្រូវធ្វើយ៉ាងណាជំរុញអឺរ៉ុបឲ្យដកការពិន័យកាតលឿងដែលបានដាក់មកលើផលិតផលគ្រឿងសមុទ្រវៀតណាមឲ្យបានលឿនបំផុត ដើម្បីអាចបើកឱកាសនាំចេញបន្ថែមទៀត នៅក្នុងទីផ្សារអឺរ៉ុប សម្រាប់សហគ្រាសក្នុងស្រុក។ សហគ្រាសក្នុងស្រុក ក៏ត្រូវសិក្សាពីព័ត៌មានទីផ្សារ និងតម្រូវការអ្នកប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុបផងដែរ។
តាមរដ្ឋាភិបាលវៀតនាម កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាម ដែលបានចូលជាធរមានកាលពីថ្ងៃទី ១ សីហាកន្លងទៅនេះ នឹងជួយឲ្យវៀតណាមធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន ក៏ដូចជាផលិតផលនាំចេញផងដែរ៕