កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី អឺរ៉ុប-វៀតណាម

ក្រុមប្រឹក្សាអឺរ៉ុប អនុម័តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម ចំពេល Covid-19 បន្តរីករាលដាល


នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាអឺរ៉ុប បានសម្រេចអនុម័តចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបវៀតណាមហើយ បើទោះបីជា បញ្ហា Covid-19 កំពុងបន្តរីករាលកាន់តែខ្លាំងនៅក្នុងបណ្ដាប្រទេសជាច្រើនទូទាំងសកលលោក ពិសេសនៅប៉ែកអឺរ៉ុប យ៉ាណាក្ដី។ ការសម្រេចអនុម័តនេះ គឺជាដំណាក់កាលចុងក្រោយមួយ ដែលជំរុញឲ្យកិច្ចព្រមព្រៀងនេះ នឹងត្រូវចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
អ្នកជំនាញទាំងកម្ពុជា និងថៃ ព្រួយបារម្ភពីហានិភ័យ ក្រោយពីវៀតណាមទទួលបាន FTA ជាមួយអឺរ៉ុប
ដោយ

សារព័ត៌មាន VN Express ដែលបាន​ស្រង់​សេចក្ដីថ្លែងការ​របស់​ក្រុមប្រឹក្សាអឺរ៉ុប បាន​ឲ្យដឹងថា នេះគឺជា​​ជំហាន​ចុងក្រោយ​បង្អស់ សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អឺរ៉ុប វៀតណាម ដែលនឹងត្រូវ​ចូលជាធរមាន។​​

សភាជាតិវៀតណាម រំពឹងថា កិច្ចព្រមព្រៀងនេះ នឹង​បញ្ចប់ជាស្ថាពរ នៅក្នុង​រដូវក្ដៅនេះ បន្ទាប់មក​វានឹង​ត្រូវបាន​ចូលជាធរមាន​។ តាម​ផែនការ កិច្ចព្រមព្រៀង​ ពាណិជ្ជកម្មសេរី រវាង​អឺរ៉ុប និងវៀតណាម ត្រូវបាន​កំណត់​​នឹង​ចូលជាធរមាន នៅក្នុងឆ្នាំ២០២០នេះ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និងកិច្ចការ​អឺរ៉ុប នៃប្រទេស​ក្រូអាត លោក ហ្គ័រដែន ហ្គីលីល រ៉ាមេន បាននិយាយថា “កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែលពោរពេញ​ដោយមហិច្ឆតាបំផុត ដែលមិនធ្លាប់​បានធ្វើឡើយ​ជាមួយនឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍”។

ក្រោមកិច្ចព្រមព្រៀង ដែល​បាន​បានចំណាយពេល​ចរចា​អស់រយៈពេល ៨ឆ្នាំនេះ គឺ​នឹង​តម្រូវ​ឲ្យ​ប្រទេស​វៀតណាមនឹង​ត្រូវ​លុបចោល​ពន្ធគយ លើទំនិញ​នាំចូល​ពីអឺរ៉ុប​រហូតដល់ទៅ ៩៩% សម្រាប់​រយៈពេល​១០ឆ្នាំ ហើយអឺរ៉ុប​នឹង​លុបចោល​ពន្ធ ៩៩%ដូចគ្នា​នេះ លើទំនិញ​វៀតណាម ក្នុងរយៈពេល ៧ឆ្នាំ។

សភាអឺរ៉ុប កាលពីខែ​កុម្ភៈ បានបោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ ដោយ​ប្រទេស​វៀតណាម គឺជា​ប្រទេស​ទី២ហើយនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បន្ទាប់ពី​សិង្ហបុរី ហើយក៏ស្ថិត​នៅក្នុង​ចំណោម ប្រទេស​តិចតួចប៉ុណ្ណោះនៃ​​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលត្រូវបាន​អឺរ៉ុប​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយ។

សូមបញ្ជាក់ថា អឺរ៉ុប គឺជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំបំផុត​ទី ២ របស់វៀតណាម កាលពីឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានតម្លៃ​ទឹកប្រាក់នាំចេញ​ជាង ៤១ ពាន់លាន​ដុល្លារអាមេរិក៕​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Covid-19 កំពុងទាញឲ្យតម្រូវការនៃវិស័យឧស្សហកម្មកាត់ដេរនៅអាស៊ី «ដួលរលំ និងការងារជាច្រើនត្រូវប្រឈមហានិភ័យ»

ព័ត៌មាន
ប្រទេសជាច្រើននៅអាស៊ី ដែលពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ការនាំចេញ កំពុងតែត្រូវប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ក្រោយពីមានការផ្ទុះ…

ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​រងផល​ប៉ះពាល់​រង្គោះ​រង្គើ ដោយសា​រ​មេរោគ​កូវីដ១៩

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​និង​ជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​អះអាង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់​ផ្តើម​ទទួល​រងផល​ប៉ះពាល់​ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ