កសិកកម្ម​វៀតណាម​នាំទៅចិន

ការនាំចេញផ្លែឈើវៀតណាមកំពុងទុក្ខ ខណៈចិនបានរឹតបន្ដឹងលើគុណភាពនាំចូល


ការនាំចេញផ្លែឈើរបស់វៀតណាម ទៅកាន់ប្រទេសចិន កំពុងធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលចិន កំពុងរឹតបន្ដឹងស្ដង់ដារគុណភាព និងប្រភពដើមទំនិញកាន់តែខ្លាំងជាងមុន។ ជាក់ស្ដែង ដោយសារតែមានការរឹតប្ដឹងនេះ គួបផ្សំនឹងផលប៉ះពាល់នៃបញ្ហាកូវីដ-១៩ ផងនោះ បានធ្វើឲ្យការនាំចេញបន្លែផ្លែឈើរៀតណាម ទៅកាន់ប្រទេសចិន ធ្លាក់ចុះ ២៥% នៅក្នុងរយៈពេល ៨ខែដំបូងឆ្នាំ២០២០ ដោយមានតម្លៃជាទឹកប្រាក់នាំចេញមកនៅត្រឹមជាង១ពាន់៣០០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ពីគយវៀតណាម។
ទីបំផុត! ជប៉ុនបើកភ្លើងខៀវឲ្យវៀតណាមនាំចូលផ្លែគូលែន ក្រោយពីចរចាគ្នាអស់៥ឆ្នាំ (រូបភាព៖ គយវៀតណាម)
ដោយ

សារព័ត៌មាន VN Express បាន​ស្រង់​សម្ដី​របស់​អ្នករកស៊ីលក់​បោះដុំ​បន្លែ​ផ្លែឈើ​ នៅក្នុងទីផ្សារ​ប្រទេសចិន បាន​ឲ្យដឹងថា តម្រូវការ​ផ្លែឈើ​ដែលមាន​គុណភាព​ខ្ពស់​នៅក្នុង​ប្រទេសចិន កំពុង​មានការកើនឡើង ប៉ុន្ដែ​រដ្ឋាភិបាល​ប្រទេសនេះ ក៏បាន​បង្កើន​របាំង​​លើការ​វេចខ្ចប់​ និង​ប្រភពដើម​ទំនិញ ទៅលើ​ផលិតផល​នាំចូល​ទាំងនោះ។ ឈ្មួញ​បន្លែផ្លែឈើ​ដដែលនេះ បានគូសបញ្ជាក់ទៀតថា ទីផ្សារ​ផលិតផល​របស់គាត់​បានជួប​នូវលក្ខខណ្ឌ​តម្រូវ​កាន់តែខ្ពស់ជាងមុន សម្រាប់​ទំនិញ​ផ្លែឈើ​នាំចូល​ទៅប្រទេសចិន។

លោក យាន យ៉ា ស៊ាំង អគ្គលេខាធិការ​សមាគម​ពាណិជ្ជកម្ម​ផ្លែឈើ​សៀងហៃ បាន​បញ្ជាក់ថា គុណភាព គឺជា​ជាបញ្ហា​សម្រាប់​ការផលិត​របស់វៀតណាម ដោយកន្លងមក មានករណីខ្លះ អ្នកនាំចូល​បានរកឃើញថា ផ្លែឈើ​ពីវៀតណាម មាន​ផ្ទុក​បាក់តេរី​​ដែលបង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

លោកសាំង បានបញ្ជាក់ទៀតថា ក្រៅពីនេះ ​បើទោះបីជា​ប្រទេសវៀតណាម មានប្រភេទ​​ផ្លែឈើ​​ត្រូវនឹង​តម្រូវ​ការ​ទីផ្សារ និងមាន​ទីតាំង​ជិត​នឹង​ប្រទេសចិន​ក៏ដោយ ប៉ុន្ដែ ផ្លែឈើ​របស់​ប្រទេសនេះ នៅតែមាន​ភាពប្រកួត​ប្រជែង​តិចជាង ផ្លែឈើ​ដែលមក​ពី​ប្រទេស​ដទៃទៀត ដោយសារតែ​​​ តម្លៃពលកម្ម​ខ្ពស់ និងថ្លៃដើម​ដឹកជញ្ជូន​ថ្លៃ។

អគ្គលេខាធិការ​សមាគម​ពាណិជ្ជកម្ម​ផ្លែឈើ​សៀងហៃ ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា វៀតណាម ត្រូវការអភិវឌ្ឍ​ការគ្រប់គ្រង​គុណភាពឲ្យ​ប្រសើរជាងមុន និង​ការចំណាយថ្លៃដើម​ឲ្យបាន​នៅកម្រិតទាប ដើម្បី​អាច​មានភាពប្រកួត​ប្រជែង​នៅក្នុង​ការនាំចេញ​ទៅកាន់ទីផ្សារ​ប្រទេសចិន​បាន។

អ្នកនៅក្នុង​ឧស្សាហកម្ម​នេះ បាន​ទទួលស្គាល់ថា ការកែលម្អ សំខាន់ៗ គឺជារឿង​ចាំបាច់​ ដើម្បី​ពង្រីក និងធ្វើឲ្យ​គុណភាព​ប្រសើរឡើង​នៃ​ការនាំចេញ​​ផ្លែឈើ​របស់វៀតណាម ប្រកប​ដោយ​ភាពប្រកួតប្រជែងខ្ពស់។

លោក ដាង ហ្វុក ង្វៀន អគ្គលេខាធិកាសមាគម​​បន្លែ​ផ្លែឈើ​ វៀតណាម បាន​បញ្ជាក់ដែរថា អ្នកនាំចេញ​ត្រូវការ​យ៉ាងហោចណាស់ផ្ទៃដីចម្ការដាំដំណាំ​​ផ្លែឈើ ១០ ហិកតា ដើម្បី​អាច​ឆ្លើយតប​​ទៅនឹង​ស្ដង់ដារ ការអនុវត្តកសិកម្មល្អ​វៀតណាម (VietGAP) ដើម្បីអាច​នាំចេញ​ទៅប្រទេសចិន ដោយគ្មាន​ការព្រួយបារម្ភ​ពី​បញ្ហា​គុណភាព។ លោកបន្ថែមថា អាជីវកម្ម​ជាច្រើន គឺ​មាន​ប្រតិបត្តិការនៅ​​ខ្នាតតូច និង និងមាន​ការវិចខ្ចប់​មិនបានល្អ​នៅឡើយ។​

វៀតណាម បាន​នាំចេញ​ផ្លែឈើ​៩មុខហើយ ទៅកាន់ទីផ្សារ​ប្រទេសចិនតាម​ផ្លូវការ រួមមាន ផ្លែស្រការនាគ, ឪឡឹក, គូលែន, មៀន, ចេក និងស្វាយជាដើម។

ប្រទេសចិន ក៏ជាទីផ្សារ​ធំបំផុត​មួយ​សម្រាប់​ផលិតផល កសិកម្ម រុក្ខាប្រមាញ់, និង​អាហាសមុទ្រ ដោយមាន​ចំណែក​ទីផ្សារ ដល់ទៅ​ជិត​២៨% នៃ ការនាំចេញ​ និងមានតម្លៃជាទឹកប្រាក់នាំចេញ​ជិត​៨ពាន់​៥រយ​លាន​ដុល្លារអាមេរិក កាលពីឆ្នាំមុន។ នេះបើតាម​របាយការណ៍ពីគយវៀតណាម៕​

None



អត្ថបទបន្ទាប់


ចិនអះអាងថា តំបន់ទេសចរណ៍សំខាន់ៗ បានកើនឡើង ៧០% នៅត្រីមាសទី៣

ក្រសួងវប្បធម៌ និងទេសចរណ៍ ចិន បានបញ្ជាក់ថ្មីៗនេះថា ការទាក់ទាញភ្ញៀវទេសចរ បានបង្ហាញពីបរិមាណ កើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងត្រីមាសទី៣ នៅឆ្នា…

ចៅក្រមអាមេរិក ពន្យារពេលការហាមឃាត់ការទាញយកកម្មវិធី TikTok

ដោយមានការស្នើសុំពីភាគីចិន ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចផ្អាក លើការហាមឃាត់ការទាញយកកម្មវិធី TikTok ដែលដាក់ចេញដោយ រដ្ឋបាលរបស់លោក ដូណាល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ