ជម្លោះបច្ចេកវិទ្យារវាង​មហាអំណាច

ចៅក្រមអាមេរិក ពន្យារពេលការហាមឃាត់ការទាញយកកម្មវិធី TikTok


ដោយមានការស្នើសុំពីភាគីចិន ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចផ្អាក លើការហាមឃាត់ការទាញយកកម្មវិធី TikTok ដែលដាក់ចេញដោយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ពោលគឺ អ្នកប្រើប្រាស់ នៅតែអាចទាញយក និងប្រើប្រាស់កម្មវិធី TikTok បានជាធម្មតា នាពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
TikTok នឹងប្ដឹងតបតរដ្ឋបាលលោកត្រាំវិញ ជុំវិញក្នុងករណីបញ្ជាឲ្យបិទកម្មវិធីTikTok នៅអាមេរិក
ដោយ

ចៅក្រមអាមេរិក បានចេញ​សេចក្តី​បង្គាប់ជា​បណ្តោះអាសន្ន​លើ​ករណីនេះ​ដោយមានការស្នើ​សុំពី ភាគី​កម្មវិធី TikTok ដែលអាមេរិក បានចោទថា ជាការ​គំរាមដល់​សន្តិសុខសង្គម​នោះ ដោយសារ​ក្រុមហ៊ុនមេ​​របស់​កម្មវិធីនេះ ជាប់ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាលចិន។

កាលពីពេលថ្មីៗនេះ រដ្ឋបាល​របស់​លោកដូណាល់ ត្រាំ បានបញ្ជា​ឲ្យមាន​ការហាមឃាត់ ការទាញ​យកកម្មវិធី TikTok ចាប់ពីថ្ងៃទី ២៨ ខែ កញ្ញានេះតទៅ នឹងអនុញ្ញាត​ឲ្យធ្វើការ​ប្រើប្រាស់ បានដល់ថ្ងៃទី ១២ ខែ វិច្ឆិកា បន្ទាប់ពីពេលនោះ ប្រតិបត្តិការ​ទាំងអស់​ទាក់ទងនឹង កម្មវិធី TikTok​ នឹងត្រូវ​បានបញ្ឈប់។

ទោះយ៉ាងណាក៏ដោយ ចៅក្រមអាមេរិក​បានប​ដិសេធលើ សំណើរបស់ TikTok​ ដែលសុំ​ពន្យារពេល​លើការ​ហាមឃាត់ នៅថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនោះ។

ដោយឡែក មេធាវីរបស់ ភាគី TikTok បានបញ្ជាក់ថា ការធ្វើដូច្នេះរបស់​រដ្ឋាភិបាល​អាមេរិក គឺជា ការផ្តន្ទាទោស ដល់ក្រុមហ៊ុន​ចិនមួយនេះ នឹងបានបិទ​វេទិកាសាធារណៈ ដែលកំពុង​ប្រើប្រាស់​ដោយ ប្រជាពលរដ្ឋ​អាមេរិក​ជាង ១០លាននាក់។

ក្រុមហ៊ុនមេ​របស់ កម្មវិធី TikTok ក៏បានបង្ហើបដែរថា ការហាមឃាត់នេះ គឺពុំចាំបាច់​ទាល់តែសោះ ព្រោះការចរចា​កំពុងតែ​ដំណើរការ ដើម្បីផ្លាស់ប្តូរ​កម្មសិទ្ធិ​នៃការគ្រប់គ្រង​កម្មវិធី TikTok ឆ្លើយតប​ទោនឹង​កង្វល់​អំពីបញ្ហា​សន្តិសុខជាតិ ដែលលើក​ឡើងដោយ រដ្ឋបាល​លោកដូណាល់ ត្រាំ។

គួររម្លឹកបន្តិចដែរថា លោក ដូណាល់ ត្រាំ បានបង្ហាញ​ការគាំទ្រដល់ ការជជែក​អំពីកិច្ច​ព្រមព្រៀង​ទិញលក់ កម្មវិធី TikTok រវាង​ក្រុមហ៊ុនចិន ByteDance ដែលជា​ក្រុមហ៊ុន​មេរបស់​កម្មវិធី TikTok និងក្រុមហ៊ុន​អាមេរិកចំនួន ៣ រួមមាន​ក្រុមហ៊ុន Microsoft, Oracle និង Walmart ហើយលោក ដូណាល់ ត្រាំ គាំទ្រដល់ ការវិនិយោគ​របស់​ក្រុមហ៊ុន ByteDance នៅក្នុង​សហរដ្ឋអាមេរិក លុះត្រាតែ​ក្រុមហ៊ុន​អាមេរិក ជាអ្នកកាន់​កាប់​ចំណែក​សេវាកម្ម​របស់ កម្មវិធី TikTok មិនមែន​ក្រុមហ៊ុនចិន ជាអ្នក​គ្រប់គ្រង​លើសេវាកម្ម​នោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញផ្លែឈើវៀតណាមកំពុងទុក្ខ ខណៈចិនបានរឹតបន្ដឹងលើគុណភាពនាំចូល

ព័ត៌មាន
ការនាំចេញផ្លែឈើរបស់វៀតណាម ទៅកាន់ប្រទេសចិន កំពុងធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលចិន កំពុងរឹតបន្ដឹងស្ដង់ដារគុណភាព និងប្រភពដើមទំនិញកាន់តែខ្…

សភាពាណិជ្ជកម្មថៃ ស្នើដល់រាជរដ្ឋាភិបាល ឲ្យបន្តលើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មាន
សភាពាណិជ្ជកម្មថៃ បានស្នើដល់ រាជរដ្ឋាភិបាលថៃ ឲ្យបន្តពន្យារពេល លើកលែងទោសទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរអន្តរជាតិជាង ៤សែននាក់ ដែលជាប់គាំងនៅក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ