![ចិនបើកទីក្រុងវូហាន ទទួលភ្ញៀវទេសចរឡើងវិញហើយ! (http://www.travelchina.gov.cn)](https://cdn.cambonomist.com/media/images/116134087_4712242322182863_9587966.2e16d0ba.fill-960x540.jpg)
ទិន្នន័យផ្លូវការដែលបានង្ហាញកាលពីពាក់កណ្ដាលខែកញ្ញា បានឲ្យដឹងថា មាន៧៥% នៃភ្នាក់ងារទេសចរ បានដំណើរការប្រតិបត្តិការរបស់ខ្លួនឡើងវិញ ជាមួយនឹងការដើរកម្សាន្ដជាក្រុម បានត្រឡប់មកប្រសើរឡើងវិញប្រហែល៤០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានអះអាងថា អាជីវកម្មសណ្ឋាគារលំដាប់ខ្ពស់ បានវិលត្រឡប់ប្រសើរឡើងវិញ ប្រមាណ ជាង៩០%។
តាមបណ្ឌិត្យសភាទេសចរណ៍ចិន បានរំពឹងថា ប្រទេសចិន នឹងមានការធ្វើដំណើរក្នុងស្រុក៥៥០លានជើង នៅអំឡុងរយៈពេលឈប់សម្រាកបុណ្យជាតិ ៨ថ្ងៃ ចាប់ពីថ្ងៃទី ០១ ខែតុលាខាងមុខនេះ។
សូមបញ្ជាក់ថា នៅក្នុងពាក់កណ្ដាលខែកញ្ញា មានរោងភាពយន្ដចំនួន ៧៩០ កន្លែង ដែលមានប្រមាណ ១ភាគ៣នៃរោងភាពយន្ដសរុបនៅក្នុងប្រទេសចិន បានបើកទ្វារឡើងវិញជាសាធារណៈ ខណៈដែលជាង៩៣% នៃកន្លែងកម្សាន្ដនៅទូទាំងប្រទេស ចំនួនជាង៤ម៉ឺណ៧ពាន់កន្លែង បានចាប់ផ្ដើមដំណើរការឡើងវិញ ដើម្បីទទួលអតិថិជនម្ដងទៀត៕