ចំណូល​ពលរដ្ឋ​វៀតណាម

ចំណូលប្រជាពលរដ្ឋវៀតណាម បច្ចុប្បន្ន មានប្រហែលចំណូលពលរដ្ឋម៉ាឡេស៊ីកាលពី ២០ឆ្នាំមុន


ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ឬហៅថា GDP Per capita របស់វៀតណាម គិតត្រឹម ៣ទសវត្សរ៍ ចុងក្រោយនេះ មានកំណើនខ្ពស់ជាង ២៧ ដង ពោលគិតត្រឹមឆ្នាំ ២០១៨ មានប្រមាណ ជាង ២.៥០០ ដុល្លារអាមេរិក។ ទំហំចំណូលនេះ គឺមានប្រហែលទៅនឹងចំណូលរបស់ពលរដ្ឋម៉ាឡេស៊ីកាលពី២ ទសវត្សរ៍មុនដែរ។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម ប្រាប់សារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
ចិន​ អាមេរិក កូរ៉េខាងត្បូង​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ខ្លឹម​របស់​វៀតណាម
ដោយ

ត្រូវបាន ដកស្រង់​​សម្ដី ដោយ​សារព័ត៌មាន​ Vietnam Express លោក ក្វៀន ជីដុង រដ្ឋមន្ត្រី ​ក្រសួ​ង​ផែនការ និងការ​វិនិយោគ​វៀតណាម បានលើក​ឡើងថា ថ្វីដ្បិត​តែ សេដ្ឋកិច្ច​វៀតណាម នាប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ សម្រេចបាន​​សមិទ្ធផល​​ល្អច្រើន​ក៏ដោយ ប៉ុន្ដែ វៀតណាម​​ត្រូវខិតខំ​​ប្រឹងប្រែង​ថែមទៀត​ ដើម្បី​​បង្ខិត​គម្លាត​​នៃចំណូល​​របស់​ពលរដ្ឋ​ ជាមួយ​នឹង​​ប្រទេស​​ជឿន​លឿន​ផ្សេងៗ​ទៀត។

ជាក់ស្ដែង ៣០ ឆ្នាំកន្លង​មកនេះ វៀតណាម​​បាន​បង្កើន​ទំហំ ​ផលិតផល​​ក្នុង​ស្រុក​សរុប​​សម្រាប់​ប្រជាជន​ម្នាក់ៗ រហូត​ដល់​ ជាង ២៧ ដង ឯណោះ ពោលគិត ត្រឹមឆ្នាំ២០១៨ ពលរដ្ឋ​វៀតណាម​ម្នាក់ៗ​មានចំណូល​​​រហូត​ដល់​ជាង ២.៥០០ ដុល្លាអាមេរិក ខណៈ​ដែល​ទំហំចំណូល​នេះ ប្រទេស​ម៉ាឡេស៊ី​ បានសម្រេច​​រួចហើយ ​កាលពី ​២០ឆ្នាំមុន ខណៈដែល​ប្រទេសថៃ សម្រេច​បាន​​កាលពី ១៥ឆ្នាំមុន និងឥណ្ឌូនេស៊ី សម្រេច​បាន​នៅ ១០ឆ្នាំមុន។ 

ប្រភពព័ត៌មាន​​បាន​ឲ្យ​ដឹង​ទៀតថា ដើមចមធំៗ​ ​ដែល​​កម្រិត​​មកលើ​​សេដ្ឋកិច្ច​​របស់​វៀតណាម គឺដោយសារតែ​​ផលិត​ភាព​ការងារ​ ​ប្រសិទ្ធ​ភាព​​សេដ្ឋកិច្ច​ និងការប្រកួត​ប្រជែង​នៅ​មានទាប ហើយ​ប្រទេសនេះ ក៏កំពុង​តែ​ប្រឈម​​នឹងហានិភ័យ​ជាប់គាំង​​ក្នុង​អន្ទាក់​​ចំណូល​​មធ្យម ដែល​​ពិបាក​នឹងអាច​ងើប​ឡើង​​ទៅជាប្រទេស​ចំណូល​ខ្ពស់​បាន។

បន្ថែមពីនេះ នាពេលថ្មីៗ​នេះដែរ វៀតណាម ក៏កំពុង​​ប្រឈម​​នឹងកត្តា​​ប្រកួត​ប្រជែង​មួយចំនួន​ទៀត ទាក់ទង​​នឹង​​សង្គ្រាម​ពាណិជ្ជកម្ម​​រវាង​​សហរដ្ឋអាមេរិក និង​ចិន​​ផងដែរ។

តាម​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៨ របស់ វៀតណាម បាន​ឲ្យ​ដឹងថា កម្មករ​​និយោជិត ដែលមាន​​ផលិតភាព​ការងារ​​អាច​រកប្រាក់​ចំណូល​​ជាមធ្យម​​ប្រមាណ ២.៦០០ ដុល្លារ​អាមេរិក នៅឆ្នាំ​២០១៧ ដែលចំនួន​នេះ គឺមាន​ទាបជាង​ចំណូល​​របស់​កម្មករ​និយោជិត​​នៅ​ប្រទេស​ចិន ជប៉ុន ភីលីពីន ថៃ និងកម្ពុជា​​ជាដើម។ 

គួរជម្រាបថា សេដ្ឋកិច្ច​វៀតណាម មាន​កំណើន​​ប្រមាណ ៦,៨% ក្នុង​មួយឆ្នាំ អស់រយៈ​ពេល ​២០ឆ្នាំ​មកហើយ ហើយនៅ​ឆ្នាំ២០១៨​កន្លង​ទៅនេះ សេដ្ឋកិច្ច​ប្រទេស​នេះ ត្រូវបាន​គេវាយ​តម្លៃថា មានកំណើន​ខ្ពស់​បំផុត​គិត​ត្រឹម ​១ទសវត្សរ៍​មកនេះ ដែលបាន​​សម្រេច​កំណើន​ដល់ ៧% ខណៈដែល​ទំហំ​សេដ្ឋកិច្ច​​មាន​​រហូត​ដល់ ២៤៥ ពាន់​លាន​ដុល្លារ​អាមេរិក៕  

None



អត្ថបទបន្ទាប់


ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន នឹងជំរុញកំណើនវិស័យសំណង់កម្ពុជា

ស្ថាប័នស្រាវជ្រាវបរទេសមួយ ដែលមានឈ្មោះថា Fitch Solutions Macro Research បានព្យាករនៅថ្ងៃចន្ទនេះថា កំណើនទីផ្សារសំណង់របស់កម្ពុជានឹងកើនឡើង…

ឧកញ៉ា សៀ ឫទ្ធី៖ ខ្ញុំវិនិយោគ​លើតំបន់​ចង្កោម​សហគ្រាស​ធុនតូច និងមធ្យម ព្រោះ​មិនចង់​ឃើញលំហូរ​សាច់ប្រាក់​ទៅក្រៅ​ប្រទេស

លោកឧញ៉ា សៀ ឫទ្ធី ដែលត្រូវបានមហាជនទូទៅ​ស្គាល់ថា ជាសេដ្ឋីអចលនទ្រព្យដែលបានវិនិយោគលើអគារខ្ពស់នៅកម្ពុជានោះ បច្ចុប្បន្ន កំពុងវិនិយោគលើអាជីវកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ