ទីផ្សារលំនៅដ្ឋាន

ទីផ្សារអចលនទ្រព្យវៀតណាម ត្រូវបានរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅឆ្នាំនេះ


ទីផ្សារអចលនទ្រព្យជាពិសេសលំនៅឋាននៅក្នុងប្រទេសវៀតណាម ត្រូវបានគេព្យាករណថា នឹងមានការប្រកួតប្រជែងដ៏សកម្មនៅក្នុងឆ្នាំ២០២៤នេះ ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅធនាគារ បានចាក់បញ្ចូលសាច់ប្រាក់រហូតដល់ទៅ៤១ពាន់លានដុល្លារទៅក្នុងវិស័យមួយនេះ។ នៅក្នុងស្ថានភាពនេះ អ្នកអភិវឌ្ឍន៍លំនៅឋាននឹងចាប់ផ្តើមគម្រោងផ្ទះល្វែងថ្មីៗជាច្រើន រីឯការផ្សព្វផ្សាយការលក់នៅឆ្នាំនេះ ក៏កាន់តែសកម្ម ដែលធ្វើឲ្យទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង។
ទីផ្សារលំនៅដ្ឋាន
ដោយ

សមាគមអចលនទ្រព្យវៀតណាមបាននិយាយថា ការផ្គត់ផ្គង់ទីផ្សារថ្មីៗនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅវៀតណាមក្នុងឆ្នាំនេះ នឹងមានស្ថិរភាព ហើយកាន់តែខ្ពស់ជាងឆ្នាំមុន ដោយអ្នកជំនាញបានប៉ាន់ប្រមាណថា គម្រោងលំនៅឋានចំនួន១ម៉ឺន៥ពាន់គម្រោងនឹងចូលទៅក្នុងទីផ្សារនៅក្នុងទីក្រុងហូជីមិញ និងខេត្ត ប៊ិញ ឌុង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ថ

ពាក់ព័ន្ធនឹងស្ថានភាពនេះក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យវៀតណាមបានព្យាករណ៍ថា គម្រោងអភិវឌ្ឈន៍នៅទីក្រុងហូជីមិញនឹងកើនឡើង៤ដង បើធៀបនឹងឆ្នាំមុន ហើយគេរំពឹងថា គម្រោងជាង៤ម៉ឺនយូនីត នឹងត្រូវសាងសង់រួចនៅឆ្នាំ២០២៦ ដោយឡែកនៅក្នុងឆ្នាំនេះ គឺអាចមានគម្រោងប្រមាណជា១ម៉ឺន២ពាន់ ទៅ១ម៉ឺន៥ពាន់យូនីតត្រូវបានសាងសង់រួចរាល់។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក វូ ហុង ថាន (Vo Hong Thang) នាយកផ្នែកប្រឹក្សាយោបល់ និងអភិវឌ្ឍន៍គម្រោងនៅ DKRA Group បាននិយាយថា សញ្ញាវិជ្ជមានគឺមាននៅក្នុងឆ្នាំ២០២៤ ប៉ុន្តែអ្នកទិញនៅតែមានការប្រុងប្រយ័ត្ន។

ដោយឡែក លោក ឌិញ មិញ ធួន ( Dinh Minh Tuan ) អ្នកជំនាញនៅក្រុមហ៊ុនជួញដូរអចលនទ្រព្យ Batdongsan បាននិយាយថា នឹងមានការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមអ្នកអភិវឌ្ឍន៍ ដើម្បីលក់គម្រោងរបស់ពួកគេនៅឆ្នាំនេះ។

លោកបានអះអាងថា អ្នកអភិវឌ្ឍន៍គម្រោងដែលមានស្រាប់នឹងចាប់យកឱកាសលក់យ៉ាងឆាប់រហ័សក្នុងឆមាសទីមួយនៃឆ្នាំនេះ ពីព្រោះនៅចុងឆ្នាំនេះ ការផ្គត់ផ្គង់ថ្មីជាមួយនឹងគោលនយោបាយលក់ដែលមិនអាចទាយទុកជាមុនបាននឹងចាក់ចូលក្នុងទីផ្សារបន្ថែមទៀត។

នេះគឺជានិន្នាការសម្រាប់ឆ្នាំ២០២៤ ស្របពេលដែលធនាគាររដ្ឋវៀតណាមបានប្រកាសថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ធនាគារនៅក្នុងស្រុកទាំងអស់បានចាក់បញ្ចូលទុនរហូតដល់ទៅ៤១ពាន់លានដុល្លារ ចូលទៅក្នុងទីផ្សារអចលនទ្រព្យ ដោយកើនឡើងជិត៧%បើធៀបនឹងឆ្នាំ២០២២៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋចិនបានបង្ហាញសញ្ញាបង្កើនការចំណាយ ក្រោយរឹតត្បិតក្នុងអំឡុងវិបត្តិកូវីដ-១៩

ព័ត៌មាន
ការរឹត្បិតការចំណាយរបស់ពលរដ្ឋចិនជាបន្តបន្ទាប់ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងឆ្នាំ២០១៩ បានបង្ហាញសញ្ញាវិជ្ជមាននៃការបង្កើនកា…

តើប្រទេសទាំង៣ណាខ្លះ ដែលមានធនធានរហូតដល់ទៅ៥០% នៃធនធានរ៉ែអ៊ុយរ៉ាញ៉ូមសរុបរបស់ពិភពលោក?

ព័ត៌មាន
សារធាតុរ៉ែ អ៊ុយរ៉ាញ៉ូម ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា ជាសមាសធាតុដ៏សំខាន់មូយមិនអាចខ្វះបានសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែរ ដូច្នេះហើយទើប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ