ផ្ទះភាគច្រើននាពេលបច្ចុប្បន្នត្រូវបានរចនាឡើងដោយបិទជិត ធ្វើឱ្យស្ទះទាំងពន្លឺ និងខ្យល់។ ហេតុនេះហើយ ទើបនិន្នាការរចនាបែប Open Plan បានក្លាយជាដំណោះស្រាយដ៏ឆ្លាតវៃ ដែលនឹងផ្លាស់ប្ដូររបៀបរស់នៅរបស់អ្នកប្រចាំថ្ងៃ
ទស្សនា វីឡាកិត្យា ជាវីដេអូ៖ https://www.facebook.com/reel/1386797956716412
ទស្សនា វីឡាឆ្នើម ជាវីដេអូ៖ https://www.facebook.com/reel/1340534910849727
ជាក់ស្ដែង នៅក្នុងគម្រោង វីឡាឯក (The Project AEK) អភិវឌ្ឍដោយក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន ( Bunly Development Co., Ltd.) យើងបានសម្រិតសម្រាំងស្ថាបត្យកម្មបែប Open Plan ដោយជម្រុះចោលនូវជញ្ជាំងខណ្ឌមិនចាំបាច់។ រួមផ្សំជាមួយទ្វារកញ្ចក់ខ្នាតធំពីរនៅផ្នែកខាងក្រោយដែលអាចស្រូបយកពន្លឺធម្មជាតិ និងនាំចរន្តខ្យល់បរិសុទ្ធឱ្យជះចូលពេញផ្ទះ បង្កើតបានជាបរិយាកាសដ៏ប្រណីត និងស្រស់ស្រាយជាងមុន។
លើសពីនេះ ការរួមបញ្ចូលគ្នារវាងបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងកន្លែងទទួលទានអាហារ បានបង្កើតជាលំហ ដ៏ធំទូលាយអំណោយផលដល់ការរស់នៅ។ វានាំមកនូវបរិយាកាសដែលសមាជិកគ្រួសារគ្រប់រូបអាចមើលឃើញគ្នា ជជែកគ្នាលេង និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុត។
ទស្សនា វីឡាឆ្នើម B ជាវីដេអូ៖ https://www.facebook.com/reel/4741186986103062
ទស្សនា វីឡាភ្លោះ ជាវីដេអូ៖ https://www.facebook.com/reel/2260523384724327
នៅក្នុងយុគសម័យដែលមនុស្សគ្រប់គ្នារវល់តែនឹងការងារ និងចំណាយពេលលើអេក្រង់ទូរសព្ទ រហូតបង្កើតជាភាពឯកោ លំហដ៏បើកចំហនៃវីឡាមួយខ្នងនេះ នឹងក្លាយជាស្ពានចម្លងស្នាមញញឹម ជួបជុំសមាជិកគ្រួសារលោកអ្នកឡើងវិញ ដើម្បីបង្កើតសុភមង្គលពិតប្រាកដ។
គម្រោង ឯក (The Project AEK)៖ ការរួមបញ្ចូលគ្នារវាងតំបន់ពាណិជ្ជកម្មទំនើប និងធម្មជាតិបៃតង
ស្ថិតនៅលើផ្លូវ ៦០ម៉ែត្រ គម្រោង ឯក (The Project AEK) របស់ក្រុមហ៊ុន Bunly Development ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំង ដោយផ្លាស់ប្តូរបទពិសោធន៍នៃការរស់នៅបែបស៊ីវិល័យ តាមរយៈការរួមបញ្ចូលគ្នារវាង តំបន់ពាណិជ្ជកម្ម និង សួន Oasis Park ដ៏ស្រស់ស្អាតសម្រាប់លំហែកាយ។
១. តំបន់ពាណិជ្ជកម្ម (Commercial Area)៖
តំបន់ពាណិជ្ជកម្មត្រូវ បានរៀបចំឡើងជាមួយហាងទំនិញដ៏ប្រណីត និងភោជនីយដ្ឋានលំដាប់ខ្ពស់ដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់សហគមន៍នៃគម្រោងឯក៖
- ការបែងចែកផ្ទៃដី៖ គម្រោង ឯក បានបែងចែកផ្ទៃដី ៣០% នៃផ្ទៃដីសរុបដើម្បីបង្កើត តំបន់ពាណិជ្ជកម្ម ដើម្បីធានាថាម្ចាស់លំនៅដ្ឋាននឹងទទួលបានសេវាកម្ម និងការទិញទំនិញយ៉ាងងាយស្រួលក្នុងសហគមន៍របស់ខ្លួន។
- ផ្សារទំនើប និងហាងទំនិញ (AEK Mall & Retail): រួមមានផ្សារទំនើប ហាងលក់ទំនិញ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តដែលសមស្របសម្រាប់គ្រួសារសម័យថ្មី។
- ការរៀបចំតំបន់ដែលមានគោលដៅច្បាស់លាស់៖ ទីតាំងពាណិជ្ជកម្មត្រូវបានបែកចែកដាច់ដោយឡែកពីតំបន់វីឡារស់នៅ ដើម្បីរក្សាសុវត្ថិភាព និងភាពស្ងប់ស្ងាត់ជូនម្ចាស់លំនៅដ្ឋាន។
២. សួនធម្មជាតិអូវេស៊ីស (Oasis Park)៖
Oasis Park គឺជាសួនកម្សាន្ត និងជាកន្លែងសម្រាកកាយដ៏ធំទូលាយដែលផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់៖
- ផ្ទៃដីបៃតងធំទូលាយ៖ គម្រោងផ្តល់ជូនតំបន់បៃតងធម្មជាតិរហូតដល់ ៤០% នៃផ្ទៃដីសរុប ដោយផ្តោតលើសុខុមាលភាព និងការរស់នៅជិតស្និទ្ធនឹងធម្មជាតិ។
- បរិស្ថានធម្មជាតិ៖ មានដើមឈើធំៗ រុក្ខជាតិបៃតងស្រស់ និងជាប្រភពផ្តល់នូវខ្យល់អាកាសបរិសុទ្ធ ល្អបំផុតសម្រាប់ការជួបជុំ លំហែកាយ និងការប្រាស្រ័យទាក់ទងគ្នាក្នុងសហគមន៍ដោយស្វ័យប្រវត្តិ ។
- កន្លែងហាត់ប្រាណ និងកម្សាន្ត៖ មានផ្លូវដើរហាត់ប្រាណ អាងហែលទឹក តំបន់លេងកីឡា និងកន្លែងកម្សាន្តប្រកដបដោយសុវត្ថិភាពសម្រាប់កុមារផងដែរ។
«គេហដ្ឋានដ៏ល្អឥតខ្ចោះ មិនមែនវាស់វែងត្រឹមតែទំហំ ឬរូបរាងដ៏ស្អាតប្លែកភ្នែកពីខាងក្រៅនោះទេ ប៉ុន្តែវាស្ថិតនៅលើ "គុណតម្លៃនៃជីវិតរស់នៅ" ដែលគម្រោង ឯក អភិវឌ្ឍដោយ ក្រុមហ៊ុន ប៊ុនលី ឌីវេឡុបម៉ិន បានគិតគូរ និងរចនាប្លង់ យ៉ាងល្អិតល្អន់ គិតចាប់ពីក្នុងគេហដ្ឋាន រហូតដល់សហគមន៍ទាំងមូល រួចជាស្រេច សម្រាប់ម្ចាស់គេហដ្ឋាននាពេលអនាគត!»
សូមអញ្ជើញមកទស្សនាគេហដ្ឋានគំរូ នៅគម្រោងឯក ៦០ម៉ែត្រ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យនេះ សូមទាក់ទងមកកាន់ពួកយើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ 061 29 3333 ឬក៏អាចចូលទៅកាន់ទំព័រហ្វេសបុកផេកផ្លូវការរបស់ក្រុមហ៊ុន៖ https://www.facebook.com/TheProjectAEKByBoreyBunly ផងដែរ សូមអរគុណ។