ការចំណាយរបស់ពលរដ្ឋចិន

ពលរដ្ឋចិនបានបង្ហាញសញ្ញាបង្កើនការចំណាយ ក្រោយរឹតត្បិតក្នុងអំឡុងវិបត្តិកូវីដ-១៩


ការរឹត្បិតការចំណាយរបស់ពលរដ្ឋចិនជាបន្តបន្ទាប់ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងឆ្នាំ២០១៩ បានបង្ហាញសញ្ញាវិជ្ជមាននៃការបង្កើនការចំណាយឡើងវិញហើយ។ ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងប្រទេសចិន ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលទើបបញ្ចប់កាលពីពេលថ្មីៗបានកើនឡើង ជាង៤៧% ដោយសារការកើនឡើងនូវការចំណាយធ្វើដំណើរក្នុងស្រុក។
ការចំណាយរបស់ពលរដ្ឋចិន
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅក្នុងប្រទេសចិនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ដែលទើបបញ្ចប់កាលពីពេលថ្មីៗបានកើនឡើងប្រមាណជាង៤៧%ដោយសារការកើនឡើងនូវការធ្វើដំណើរក្នុងស្រុកចំពេលមានការសម្រាកយូរជាងធម្មតា។ សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា ទិន្នន័យនេះអាចផ្តល់ស្ថានភាពវិជ្ជមាន បណ្តោះអាសន្នដល់អ្នកបង្កើតគោលនយោបាយ ដោយសារប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកកំពុងប្រឈមនឹងហានិភ័យបរិត្តផរណា ចំពេលតម្រូវការអ្នកប្រើប្រាស់ខ្សោយ ប៉ុន្តែនិរន្តរភាពនៃការជំរុញវិស័យទេសចរណ៍នៅតែមិនប្រាកដប្រជា។ ក្នុងអំឡុងពេលវិស្សមកាលដែលគេស្គាល់ថា ជាពេលដែលពលរដ្ឋចិនធ្វើចំណាកស្រុកប្រចាំឆ្នាំដ៏ធំបំផុតរបស់ពិភពលោកនោះ គេឃើញចលនាប្រជាពលរដ្ឋចិន គឺខ្លាំងក្លាឡើងវិញ។

យោងតាមទិន្នន័យរបស់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន ការចំណាយលើវិស័យទេសចរណ៍ក្នុងស្រុកមានតម្លៃរហូតដល់ទៅជិត៨៨ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណជាង៤៧% បើធៀបនឹងព្រឹត្តិការណ៍ និងស្ថានភាពកាលពីឆ្នាំ២០២៣ កន្លងទៅ។

ប្រភពដដែលបានបន្តថា ចំនួនស្ថិតិនៃការធ្វើដំណើរក្នុងស្រុក ដែលបានធ្វើឡើងក្នុងអំឡុងពេលវិស្សមកាលឆ្នាំ២០២៤ បានកើនឡើងជាង៣៤% បើធៀបនឹងឆ្នាំមុន ដែលមានចំនួនសរុប៤៧៤លាននាក់ ហើយបើធៀបនឹងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៩ មុនពេលជំងឺកូវីដ១៩ រាតត្បាត ការចំណាយលើទេសចរណ៍ក្នុងស្រុកកើនឡើងជិត៨% រីឯការធ្វើដំណើរក្នុងស្រុកកើនឡើង១៩%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អារ៉ាប៊ីសាអូឌីត កំពុងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោកឆ្លងកាត់សមុទ្រខ្សាច់

ព័ត៌មាន
ប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត កំពុងចាប់ផ្ដើមគម្រោងកសាងទន្លេសិប្បនិមិត្តវែងបំផុតរបស់ពិភពលោក ដែលមានប្រវែងរហូតដល់ទៅជាង១ម៉ឺន២ពាន់គីឡូម៉…

ទីផ្សារអចលនទ្រព្យវៀតណាម ត្រូវបានរំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំងក្លានៅឆ្នាំនេះ

ព័ត៌មាន
ទីផ្សារអចលនទ្រព្យជាពិសេសលំនៅឋាននៅក្នុងប្រទេសវៀតណាម ត្រូវបានគេព្យាករណថា នឹងមានការប្រកួតប្រជែងដ៏សកម្មនៅក្នុងឆ្នាំ២០២៤នេះ ខណៈកាលពីឆ្នាំ២០២៣ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ