ការនាំចូលសាច់ជ្រូក

វៀតណាម នាំចូលសាច់ជ្រូកកើនដល់ ៣៣,២ម៉ឺនតោន ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ


យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ការនាំចូលសាច់ជ្រូកបង្កកបានកើនឡើងជិតបីដង ដោយមានរហូតដល់ ៣៣ម៉ឺន ២ពាន់តោនក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ។ ទន្ទឹមនេះ វៀតណាមក៏នាំចូលជើងជ្រូកពីប្រទេសថៃមានចំនួន ៣៥ម៉ឺនជើង ដែលកើនឡើង ៥០ ភាគរយ បើធៀបទៅនឹងឆ្នាំមុនផងដែរ ខណៈការចំណាយលើការនាំចូលសាច់ជ្រូកសរុបរបស់វៀតណាមមានតម្លៃរហូតដល់ ៦១៧ លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វៀតណាម នាំចូលសាច់ជ្រូកកើនដល់ ៣៣,២ម៉ឺនតោន ក្នុងរយៈពេល ១០ ខែដំបូងឆ្នាំនេះ
ដោយ

យោង​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បានឱ្យ​ដឹង​ថា ការ​នាំ​ចូល​សាច់​ជ្រូក​កើនឡើង​នេះ បណ្តាល​មក​ពី​កង្វះ​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ដែល​បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​១៩ និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ ជាក់ស្ដែង បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័​រ​ផ្សាយ​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​នេះ ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ជាង​២​ពាន់​តំបន់ ក្នុង​ចំណោម​ខេត្ត​-​ក្រុង ចំនួន​៥៧ របស់​ប្រទេស​វៀតណាម ដែល​កំពុង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ហើយ​បាន​បង្ខំ​ឱ្យ​អាជ្ញាធរ​វៀតណាម​សម្រេចចិត្ត​សម្លាប់​ជ្រូក​ចោល​រហូត​ជាង ២៣​ម៉ឺន​ក្បាល​ហើយ​គិត​មក​ទល់​ពេល​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​នេះ​។

ប្រការ​នេះ​ហើយ ទើប​វៀតណាម​បង្កើន​ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ ទោះ​យ៉ាងណាមិញ ក្រៅ​តែ​ពី​សាច់​ជ្រូក វៀតណាម​ក៏​បាន​នាំ​ចូល​សាច់​គោ​ចំនួន ៥​ម៉ឺន​តោន​ផង​ដែរ ដែល​មាន​តម្លៃ ២២០ លាន​ដុល្លារ ហើយ​ពាក់កណ្តាល​នៃ​នាំ​ចូល​នេះ គឺ​មក​ពី​ប្រទេស​អូស្ត្រាលី​។

សូម​ជម្រាប​ថា អ្នក​ផ្គត់ផ្គង់​សាច់​ជ្រូក​ធំ​ជាងគេ​ទាំង​ប្រាំ​របស់​វៀតណាម​មាន​ដូច​ជា រុ​ស្ស៊ី អា​ល្លឺ​ម៉​ង់ ប្រេ​ស៊ី​ល ហូ​ឡង់ និង​កា​ណា​ដា​។ ខណៈ​ប្រទេស​ប្រេ​ស៊ី​ល​គឺ ជា​អ្នក​ផ្គត់ផ្គង់​សាច់​ជ្រូក​ដ៏​ធំ​បំផុត​ដែល​ស្មើនឹង ជាង ២៤% នៃ​តម្លៃ​នាំ​ចូល​សាច់​ជ្រូក​សរុប បន្ទាប់​មក គឺ​ប្រទេស​រុ​ស្ស៊ី​ដែល​មាន ២៤%​។ បើ​យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​បានឱ្យ​ដឹង​ថា មាន​សហគ្រាស​ជាង ៨០០ មក​ពី​ទីផ្សារ​ចំនួន ១៩​ប្រទេស ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​សាច់​ជ្រូក​ចូល​ទៅ​ប្រទេស​វៀតណាម​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលថៃ រំពឹងខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២១នឹងសម្រេចបាន ១,២% ហើយបន្ដកើនដល់ ៤% នៅឆ្នាំ២០២២

ព័ត៌មាន
ប្រទេសថៃ កំពុងមានដំណើរការសេដ្ឋកិច្ចឆ្ពោះទៅរកការសម្រេចបាននូវកំណើន ១,២% នៅឆ្នាំ២០២១នេះ និងទំនងជាអាចនឹងកើនឡើងដល់ ៣,៥% ទៅ៤% នៅឆ្នាំ២០២២…

ក្រុមហ៊ុន​ស្រាបៀរ ABC រៀបចំ​យុទ្ធនាការ​“ការគាំទ្រ​ដ៏​ល្អឯក” ដើម្បី​រៃអង្គាស​ថវិកា​ ១០​ម៉ឺន​ដុល្លារ​សម្រាប់​មូលនិធិ​អង្គការ People In Need

ព័ត៌មាន
ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC អិចស្រ្ដាស្ដោត សហការជាមួយមូលនិធិនៃអង្គការ People In…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ