Advertisement
Advertisement
Advertisement
សង្ក្រាន្ដឆ្នាំថ្មីនៅប្រទេសថៃ

ថៃឆ្នាំនេះនឹងប្រារព្ធពិធីបុណ្យសង្ក្រាន្ដឆ្នាំថ្មីទាំងក្រៀមក្រោះ


នៅសប្ដាហ៍ក្រោយនេះ គឺដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងហើយ ហើយនៅប្រទេសថៃក្បែរយើងឯណោះវិញក៏នឹងប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មីរបស់ខ្លួនដែរ។ ប៉ុន្ដែ បុណ្យសង្ក្រាន្ដឆ្នាំថ្មីរបស់ថៃនៅឆ្នាំនេះ គឺមិនដូចឆ្នាំមុននោះទេ គឺត្រូវធ្វើឡើងទាំងក្រៀមក្រោះតែម្ដង ដោយសារតែមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាច្រើន អឺងកង និង លេងល្បែងជះទឹក ប៉ាតម្សៅអីនោះទេ ពោលគឺបុណ្យសង្ក្រាន្ដឆ្នាំថ្មីថៃឆ្នាំនេះ ត្រូវរៀបចំឡើងគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីបញ្ជៀសការឆ្លងរាលដាលកូវីដ-១៩។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍។
សង្ក្រាន្ដឆ្នាំថ្មីនៅប្រទេសថៃ មុនវត្តមានកូវីដ១៩
ដោយ
Advertisement

តាម​ការ​ស្ទង់​មតិ​មួយ​របស់​សាកលវិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ដែល​បាន​សាកសួរ​ទៅ​កាន់​មនុស្ស​១​ពាន់​នាក់​បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ថៃ​ភាគច្រើន​មិន​មាន​ផែនការ​ចំណាយ​បន្ថែម​សម្រាប់​ការ​ឈប់​សម្រាក​នៅ​អំឡុង​ពិធីបុណ្យ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​នោះ​ទេ ហើយ​មាន​អ្នកខ្លះ​ទៀត​កំពុង​ពិចារណា​កាត់​បន្ថយ​ការ​ចំណាយ​នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នេះ​ថែម​ទៀត​ផង​។ រីឯ​មាន​អ្នកខ្លះ​ទៀត​និយាយ​ថា​ពួក​គេ​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ក្នុងស្រុក​ខ្លះ​ដែរ​។

ការ​ស្ទង់​មតិ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បុណ្យ​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​ថៃ នៅ​ឆ្នាំ​នេះ នឹង​ធ្វើ​ឡើង​ទាំង​សោះកក្រោះ គ្មាន​ភាព​សប្បាយ​រីករាយ​អ្វី​នោះ​ទេ ប៉ុន្ដែ​ក្រុម​អ្នកជំនួញ និង អាជ្ញាធរ​ទេសចរណ៍​ថៃ បាន​និយាយ​ថា ការ​ប្រារព្ធ​ពិធី​ដោយ​មាន​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​សុខាភិបាល​នេះ គឺ​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​-១៩ ប្រសើរ​ជាង​គ្មាន​វិធានការ​ការពារ​អ្វី​សោះ​។

សហព័ន្ធ​ឧស្សាហកម្ម​ថៃ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ទៅ​លើ​ពិធីបុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​នេះ និង​ជឿជាក់​ថា​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​វែង គួប​ផ្សំ​នឹង​ការ​មាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ពី​រដ្ឋ​ថៃ​ផង​នោះ វា​នឹង​ជួយ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​មានការ​ចំណាយ​ច្រើន​ជាង​មុន​ទៅ​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​។

អាជ្ញាធរ​ក្រុង​បាងកក បាន​សម្រេច​ហាមឃាត់​ការ​លេង​ជះ​ទឹក​ដាក់​គ្នា ការ​រៀ​ចំ​ពិធីជប់លៀង និង​ការ​ប្រគុំ​តន្ត្រី​ជាដើម ដែល​សកម្មភាព​ទាំង​អស់នេះ ធ្លាប់​ជា​ការ​ពេញ​និយម​មួយ​សម្រាប់​អ្នក​ដើរ​កម្សាន្ដ​នៅ​អំឡុង​ពិធីបុណ្យ​សង្ក្រាន្ដ​នៅ​ក្នុង​ប្រទេស​ថៃ​។

អាជ្ញាធរ​ទេសចរណ៍​ថៃ នៅ​តែ​រំពឹង​ថា​ជនជាតិ​ថៃ​ទំនងជា​នឹង​ធ្វើ​កម្សាន្ដ​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​សង្ក្រាន្ដ​ឆ្នាំ​ថ្មី​នេះ ច្រើន​ជាង​ឆ្នាំ​មុន ដែល​អាច​នឹង​មាន​ប្រហាក់ប្រហែល​នឹង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន និង​មាឃបូជា​កាលពី​ខែកុម្ភៈ​ដែរ​។ អាជ្ញាធរ​ទេសចរណ៍​ថៃ ប៉ាន់​ប្រមាណ​ថា​នឹង​មានការ​ធ្វើ​ដំណើរ​ក្នុងស្រុក​៣​លាន​២​សែន​ការ​ធ្វើ​ដំណើរ នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​៦​ថ្ងៃ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ និង​អាច​ផ្ដល់​ជា​ប្រាក់​ចំណូល​ដល់​វិស័យ​ទេសចរណ៍​ប្រមាណ​ជិត​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីចេញមុខព្រមានថាទណ្ឌកម្មលើភូមាអាចបង្កជា «សង្គ្រាមស៊ីវិល»

ព័ត៌មាន
ប្រទេសរុស្ស៊ីបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារទី៦ខែមេសាថា ខ្លួនធ្វើការជំទាស់នឹងទណ្ឌកម្មនានាដែលអន្តរជាតិបានដាក់មលលើរបបយោធានៅក្នុងប្រទេសភូមា ...

សាជីវកម្មផលិតកម្មប្រេងវៀតណាម PVEP ផ្ដល់ចំណូលចូលថវិការដ្ឋកាន់តែច្រើន

ព័ត៌មាន
ឥឡូវនេះយើងក្រឡេកមកមើលរឿងរ៉ាវប្រេងក្នុងប្រទេសវៀតណាមវិញម្តង! សាជីវកម្មផលិតកម្មរុករកប្រេងរបស់វៀតណាម (PVEP) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ