អត្ថបទក្រុមហ៊ុន

កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌីស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល


ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ អេស៊ីលីដា) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់នូវសេវាចែករំលែកព័ត៌មានឥណទាន នៅកម្ពុជា។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្នុងគោលបំណងដើម្បីដាក់ឲ្យដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល នាថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ។
កិច្ចព្រមព្រៀងរវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌីស្តីពីការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុលើកម្មវិធីទូរស័ព្ទ អេស៊ីលីដា ម៉ូបាល

បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ “ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហាន​ដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ ​សុខភាព​ហិរញ្ញវត្ថុ​ ជូនដល់​អតិថិជន និងសាធារណជន តាមរយៈ​ការស្នើ​សុំឆែករបាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​បណ្តាការិយាល័យសាខា ​ធនាគារ​ អេស៊ីលីដា​ នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ មុនដាក់​ពាក្យ​ស្នើសុំ​ទទួល​បាន​ឥណទាន ដែល​លក្ខខណ្ឌនេះជាការ​កំណត់​ឡើងដោយ​ច្បាប់ផង និងការជួយ​ការពារ​ដល់​អតិថិជន និងវិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ពីហានិភ័យ​នានា​ផងដែរ។”

[From left to right] Mr. Oeur Sothearoath, Chief Executive Officer of Credit Bureau (Cambodia) Co., Ltd.; Dr. In Channy, President & Group Managing Director of ACLEDA Bank Plc.

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញ​នូវ​ប្រវត្តិ​នៃ​ការ​ខ្ចី​ប្រាក់ និង​ការ​សង​ប្រាក់​របស់​អតិថិជន ជា​មួយ​នឹងធនាគារ អេស៊ីលីដា ឬ​គ្រឹះ​ស្ថាន​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដទៃទៀត។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក៏បានលើកឡើងថា៖ “យើងបន្តសហការជាមួយធនាគារអេស៊ីលីដា ដែលជាដៃគូរដ៏យូរអង្វែងរបស់ស៊ីប៊ីស៊ី ក្នុងគោលបំណង ដើម្បីបន្តពង្រីក ការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ ​ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិញ្ញាបន្នហិរញ្ញវត្ថុ ផងដែរ។ ស្របពេលជាមួយនឹងការវិវត្តន៍យ៉ាងឆាប់រហ័ស លើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូច ជាសង្គមទាំងមូល កម្មវិធី​នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួម ចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថលនៅទូទាំងប្រទេសផង។​”

[from left to right] Group photos: Management of Credit Bureau (Cambodia) Co., Ltd.; Management of ACLEDA Bank Plc.

របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចី ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ ​អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យ លើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពទទួល បានឥណទានរបស់អ្នកខ្ចី មុនពេលសម្រេចចិត្ត ផ្តល់ប្រាក់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានប្រាក់កម្ចី។




អត្ថបទបន្ទាប់


អាមេរិកដាក់ទណ្ឌកម្មលើគោលដៅមួយចំនួនក្នុងប្រទេសចិន និងអ៊ីរ៉ង់ ដែលមានទំនាក់ទំនងជាមួយកម្មវិធីកាំជ្រួចនិងយោធាអ៊ីរ៉ង់

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ទី ៦ មិថុនា បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងទីក្រុងហុងកុង ក្ន…

ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ដល់ជាង ៧៧ម៉ឺនដុល្លារ

ព័ត៌មាន
ក្រោយពីបានដាក់ឲ្យដំណើរការអស់រយៈពេលជាង ៣ឆ្នាំ ការទូទាត់ប្រាក់ឆ្លងដែនតាម QR រវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ជិត ២៧លានបាត ឬស្មើនឹងប្រមាណ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ