វិស័យពន្ធដារ

វៀតណាម គ្រោងយកពន្ធ១០% លើភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយការប្រើប្រាស់


ក្រសួងហិរញ្ញវត្ថុវៀតណាម គ្រោងយកពន្ធ១០% លើភេសជ្ជៈគ្រឿងកំប៉ុង ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនេះ ព្រោះការហូបភេសជ្ជៈគ្រឿងកំប៉ុងច្រើននឹងនាំឱ្យមានជំងឺឈាមផ្អែម ឬទឹកនោមផ្អែម ជំងឺធាត់ និងជំងឺមួយចំនួនទៀត ខណៈកម្រិតផឹកភេសជ្ជៈផ្អែមក្នុងម្នាក់បានកើតឡើងជាង១ដងក្នុងពេល៧ឆ្នាំនៅវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យពន្ធដារ
ដោយ

ក្រសួងពាណិជ្ជកម្មវៀតណាម បាននិយាយក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ពន្ធលើការប្រើប្រាស់ពិសេសថា ប្រសិនបើតម្លៃផលិតផលកំប៉ុងមានរស់ជាតិផ្អែមបានកើនឡើង១០% នោះអ្នកប្រើប្រាស់អាចងាកទៅរកផលិតផលដែលមានជាតិស្ករតិច ឬគ្មានជាតិស្ករតែម្ដង។ ក្រសួងនេះជឿជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់នេះ វានឹងជួយកាត់បន្ថយជំងឺធាត់ហួស ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗទៀត ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយតែម្ដងដែលវានឹងអាចជួយសម្រាលសម្ពាធទៅលើប្រព័ន្ធថែទាំសុខភាព។ លើសពីនេះ តាមរយៈច្បាប់នេះនឹងជួយឱ្យរដ្ឋាភិបាលអាចទទួលបានចំណូលពន្ធចំនួន៩៤លានដុល្លារក្នុងឆ្នាំផងដែរ។

បើតាមទិន្នន័យពីវិទ្យាស្ថានជាតិ អាហារូបត្ថម្ភរបស់វៀតណាម កម្រិតនៃការប្រើប្រាស់ភេសជ្ជៈផ្អែមសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំបានកើនឡើងជាង១ដងក្នុងរយៈពេល៧ឆ្នាំ ដោយឡើងដល់ជាង៧០លីត្រនៅត្រឹមឆ្នាំ២០២០។

ចំណែកសមាមាត្រនៃការលើសទម្ងន់ និងធាត់ហួសសម្រាប់កុមារ និងក្មេងជំទង់ចន្លោះអាយុចាប់ពី៥ឆ្នាំ ទៅ១៩ឆ្នាំ បានកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំមកនេះ ដោយកើនឡើងដល់១៩% ក្នុងឆ្នាំ២០២០ គឺខ្ពស់ជាងកម្រិតមធ្យមភាគសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានអត្រាជាង១៧%ប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្មវៀតណាម បានបន្ថែមថា ការយកពន្ធលើភេសជ្ជៈផ្អែម គឺជានិន្នាការសកល ហើយប្រទេសចំនួន៨៥ នៅលើពិភពលោក ឥឡូវនេះបានធ្វើដូច្នេះដោយបានកើនឡើង៦ដង បើធៀបនឹងចំនួនកាលពីមួយទសវត្សរ៍មុន។ ក្រុមហ៊ុនផលិតភេសជ្ជៈកំប៉ុងកាលពីឆ្នាំមុនបានប្រឆាំងនឹងការដំឡើងពន្ធបែបនេះដោយអះអាងថា ពួកគេមិនបានរួមចំណែកធ្វើឱ្យមានបញ្ហាសុខភាពដូចជាជំងឺធាត់ហួសនោះឡើយ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ធនាគារ HSBC ព្យាករពីអនាគតប្រាក់ដុល្លារ ស្របពេលប្លុកប្រទេស BRICS កំពុងខិតខំកាត់បន្ថយឥទ្ធិពលរបស់វា

HSBC ដែលជាធនាគារឈានមុនគេមួយរបស់ពិភពលោកបានព្យាករពីអនាគត និងរយៈពេលដែលប្រាក់ដុល្លារអាម៉េរិក នឹងនៅតែជារូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរប…

IMF ជំរុញឱ្យរដ្ឋាភិបាលស្រីលង្កាយកពន្ធលើអចលនទ្រព្យទុកចោល ដើម្បីបង្កើនចំណូល

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) តាមរយៈរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីប្រទេសស្រីលង្កា បានជំរុញឱ្យរដ្ឋាភិបាលស្រីលង្កា ដែលកំពុងហ៊ុំព័ទ្ធដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ