រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស​

រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសចុះពីតំណែងក្រោយល្មើសវិធានការសុខាភិបាល


រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខក (Matt Hancock) បានសម្រេចលាលែងពីតំណែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីលោកក្នុងនាមជាមន្ត្រីសុខាភិបាល បែរជាហ៊ានបំពានវិធានការកូវីដ-១៩ ដោយបានលួចឱបថើបជំនួយការរបស់លោក ក្នុងការិយាល័យធ្វើការនៅទីក្រុងឡុងដ៏។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock (ឆ្វេង) និងជំនួយការរបស់លោក កញ្ញា Gina Coladangelo (ស្តាំ) បូករួមជាមួយរូបឱបថើប ដែលត្រូវបានទម្លាយដោយការសែតអង់គ្លេស The Sun។ រូបភាព៖ The Sun
ដោយ

ការ​សែត​អង់គ្លេស​ឈ្មោះ The Sun កាលពី​ថ្ងៃ​ទី​២៥​មិថុនា បាន​បញ្ចេញ​រូបភាព​ដែល​គេ​ថត​បាន បង្ហាញ​ពី​លោក​រដ្ឋមន្ត្រី​សុខាភិបាល​លោក ម៉ាត ហាន​ខក កំពុង​ឱប​ថើប​នឹង​កញ្ញា ជី​ណា ខូ​ឡា​ដេ​ន​ជី​ឡូ (Gina Coladangelo) ដែល​ជា​លេខា​ផ្ទាល់ខ្លួន​របស់​លោក នៅ​ក្នុង​ការិយាល័យ​របស់​លោក​ធ្វើការ​។

បន្ទាប់​ពី​បែកធ្លាយ​រូបភាព រូប​លោក ហាន​ខក ត្រូវ​បង្ខំចិត្ត​លាលែង​ពីតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រោះ​គេ​បារម្ភ​ខ្លាច​ប្រជាជន​អង់គ្លេស​លែង​ធ្វើ​តាម​ការ​ណែនាំ​អំពី​វិធាន​ការណ៍​សុខាភិបាល នៅ​ពេល​ដែល​លោក​ជា​អ្នក​បង្កើត​ច្បាប់​ហើយ មិន​គោរព​ច្បាប់​ខ្លួនឯង​បែប​នេះ​។

តាម​រយៈ​សារ​ដែល​លោក​បង្ហោះ​នៅ​ក្នុង​គណនី Twitter របស់​លោក ដោយ​បាន​បង្ហាញ​ពី​ពាក្យ​លាឈប់​មួយ​សន្លឹក​ផ្ញើ​ទៅ​កាន់ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក បូ​រី​ស ច​ន​សុ​ន ភ្ជាប់​មក​ជាមួយនឹង​ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី​ជា​ភាសា​អង់គ្លេស​ក្នុង​អត្ថន័យ​ថា «​ខ្ញុំ​បាន​លាលែង​ពី​តំណែង​រដ្ឋមន្ត្រី​ហើយ​»​។ ក្នុង​សារ​ដដែល​លោក​បាន​បន្ត​ថា​៖«​អ្នក​ដែល​បង្កើត​ច្បាប់ ត្រូវ​តែ​គោរព​ច្បាប់ ដូច្នេះ​ហើយ​ខ្ញុំ​ចាំបាច់​ត្រូវ​តែ​លាលែង​»​។

គួរ​ជម្រាប​ថា​កន្លង​មក លោក ហាន​ខក ក្នុង​នាម​ជា​រដ្ឋមន្ត្រី​សុខាភិបាល បាន​ដាក់​ចេញ​នូវ​វិធាន​ការណ៍​សុវត្ថិភាព​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​អង់គ្លេស ដោយ​មិន​ខុស​ពី​ប្រទេស​ដទៃ​ទៀត​នោះ​ទេ គឺ​លោក​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​រក្សា​គម្លាត​២​ម៉ែត្រ និង​មិន​ឲ្យ​មានការ​ជួប​ប្រជុំ​គ្នា​ស្និទ្ធស្នាល ជា​ពិសេស​អំឡុង​ពេល​ដែល​អង់គ្លេស​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​។

សូម​ជម្រាប​ថា អង់គ្លេស​ក៏​ជា​ប្រទេស​មួយ​រង​គ្រោះ​ខ្លាំង​ណាស់​ដែរ​ពី​កូ​វី​ដ​១៩ ដោយ​គិត​មក​ទល់​ពេល​នេះ មាន​អ្នក​ឆ្លង​សរុប​ជាង ៤​លាន​៧​សែន​ករណី និង​ស្លាប់​សរុប​ជាង ១២​ម៉ឺន​៨​ពាន់​នាក់ ខណៈ ដែល​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​មាន​ជា​មធ្យម ១​ម៉ឺន​២​នាក់​ក្នុង​មួយ​ថ្ងៃ ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ កំពុង​រង​ការ​គម្រាមកំហែង​ពី​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​«​ឌែ​លតា​»​កាន់តែ​ខ្លាំង​ឡើង​។

រូបឱបថើបគ្នារវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock និងជំនួយការរបស់លោក កញ្ញា Gina Coladangelo ដែលត្រូវបានទម្លាយដោយការសែតអង់គ្លេស The Sun (រូបភាព៖ The Sun)

យ៉ាងណាមិញ អង់គ្លេស​ជា​ប្រទេស​ដែល​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​ដ៏​ច្រើន ពោល​គឺ​មក​ដល់​បច្ចុប្បន្ន ពលរដ្ឋ​ពេញវ័យ​បាន​ជាង ៨០% ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ហើយដោយ​ក្នុង​នោះ​ជាង​៦០%​ចាក់​បាន​ចំនួន​២​ដូ​ស​។ វិធានការ​រឹត​បណ្តឹង​សុវត្ថិភាព​សារ​ធារ​ណៈ​នានា​នៅ​អង់គ្លេស​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​ដក​ចេញ​ចាប់ពី​ចុងខែ​កក្កដា​តទៅ​ផង​ដែរ ក្រោយ​ពេល​ដែល​ប្រទេស​នេះ​មានការ​ចាក់​វ៉ា​ក់​ជូន​ពលរដ្ឋ​បាន​កាន់តែ​ច្រើន​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥ចំណុចសំខាន់ៗ ជុំវិញគោលនយោបាយជាតិស្តីពីស្វាយចន្ទី

ព័ត៌មាន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលក្រសួងពាណិជកម្មបានបើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យ និងពិភាក្សាផ្តល់ធាត…

ថៃសម្រេចដាក់វិធានការរឹតត្បិតថ្មី ទៅលើក្រុងបាងកក និងខេត្តមួយចំនួន ក្រោយផ្ទុះកូវីដ-១៩ឆ្លងកាន់តែខ្លាំង

ព័ត៌មាន
ប្រទេសថៃ នៅមួយរយៈមកនេះ មានករណីឆ្លងរីករាលដាលកូវីដ-១៩ មិនទាន់ធូរស្បើយទេ ខណៈដែលរដ្ឋាភិបាលវិញ ត្រូវបានគេមើលឃើញថាកំពុងតែវិលវល់ខ្លាំងមែន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ