ពន្ធសាជីវកម្ម

វៀតណាមដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍ចាប់ពីឆ្នាំ២០២៤ ដើម្បីបង្កើនប្រាក់ចំណូលជាតិ


សភាវៀតណាមនៅថ្ងៃទី ២៩ ខែវិច្ឆិកា បានអនុម័តដំឡើងពន្ធលើសាជីវកម្មពហុជាតិសាសន៍នៅវៀតណាម ដោយនឹងត្រូវអនុវត្តពន្ធអប្បបរមា ១៥% ចាប់ពីខែមករាឆ្នាំ២០២៤។
សភាវៀតណាម
ដោយ

ការដំឡើងអត្រាពន្ធ ដែលស្របទៅតាមកិច្ចព្រមព្រៀងសកលនេះ នឹងជួយឲ្យវៀតណាមទាញបានប្រាក់ចំណូលប្រចាំឆ្នាំរាប់រយលានដុល្លារបន្ថែមទៀត។ ទោះយ៉ាងណា អ្នកជំនាញបាននិយាយថា ប្រទេសនេះ គួរតែធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធភស្ដុភារកម្ម និងនីតិវិធីបែបបទរដ្ឋបាលផ្សេងៗ ដើម្បីអាចបន្ដទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត។

ក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មនៅក្នុងតំបន់ ដែលមានតម្លៃថ្លៃដើមថោក វៀតណាមបានទាក់ទាញការវិនិយោគអន្តរជាតិជាច្រើននៅក្នុងវិស័យគ្រឿងអេឡិចត្រូនិក កាត់ដេរ និងវិស័យផ្សេងៗទៀត ស្របពេលដែលនៅប៉ុន្មាឆ្នាំថ្មីៗនេះ ក្រុមហ៊ុនសកលលោកបានផ្លាស់ប្ដូរផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ទាំងនោះ បានបង្កើតការងារ និងជួយអភិវឌ្ឍដល់ឧស្សាហកម្មនៅក្នុងប្រទេសវៀតណាមយ៉ាងខ្លាំងផងដែរ។

មែនទែនទៅប្រទេសវៀតណាម បាននិងកំពុងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់សាជីវកម្មអន្តរជាតិ ដើម្បីទាក់ទាញដើមទុន។ ជាក់ស្ដែង ទោះបីជារដ្ឋាភិបាលបានកំណត់ពន្ធលើប្រាក់ចំណូលសាជីវកម្មជាផ្លូវការ ២០%ក៏ដោយចុះ ប៉ុន្ដែ ក៏មានការអនុគ្រោះជាច្រើនសម្រាប់វិនិយោគបរទេស ដែលបានធ្វើឲ្យការបង់ពន្ធជាក់ស្ដែងគឺមានទាបជាងការកំណត់ដោយច្បាប់។ ក្នុងករណីខ្លះ ពន្ធសាជីវកម្ម គឺមានក្រោម ៣% ក៏មានដែរ។

យោងតាមទិន្នន័យពន្ធលើប្រាក់ចំណូលសាជីវកម្ម ឆ្នាំ២០២២ មានក្រុមហ៊ុនសាជីវកម្មបរទេសប្រមាណ ១២០ ក្រុមហ៊ុននៅវៀតណាម គឺប្រឈមនឹងការដំឡើងពន្ធ ហើយការដំឡើងពន្ធនេះ នឹងផ្ដល់ប្រាក់ចំណូលប្រមាណ ៦០០លានដុល្លារ បន្ថែមទៀត សម្រាប់ប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋវៀតណាម។

ការដំឡើងពន្ធដោយរដ្ឋាភិបាលវៀតណាមនេះ ក៏នឹងធ្វើឲ្យក្រុមហ៊ុននៅក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់មួយចំនួនក៏ត្រូវរងផលប៉ះពាល់ដែរ ដូចជា ក្រុមហ៊ុន Samsung Electronics, LG, Foxconn, Panasonic, Pegatron និង Intel ជាដើម។

None



អត្ថបទបន្ទាប់


អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ពី…

គណៈរដ្ឋមន្ត្រីថៃអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិលសម្រាប់រយៈពេល២ឆ្នាំខាងមុខ

គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី ២៨ វិច្ឆិកា បានសម្រេចអនុម័តដំឡើងប្រាក់បៀវត្សរ៍ ២០% សម្រាប់មន្ត្រីរាជការស៊ីវិល សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ