រថយន្តអគ្គិសនី

អឺរ៉ុបគ្រោងបោះទុនជាង៧ពាន់លានដុល្លារសង់រោងចក្រផលិតរថយន្តអគ្គិសនី ដើម្បីឈប់ពឹងផ្អែកលើចិន


ដោយសារព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីឥទ្ធិពលរបស់មហាយក្យចិន ជាពិសេសមកលើវិស័យរថយន្តអគ្គសនី អឺរ៉ុប គ្រោងបោះវិនិយោគដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារអាម៉េរិក សម្រាប់សាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដើម្បីឈប់ពឹងផ្អែកលើរថយន្តអគ្គិសនីចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
រថយន្តអគ្គិសនី
ដោយ

សហភាពអឺរ៉ុប គ្រោងបោះទុនវិនិយោគប្រមាណ៧ពាន់៥រយលានដុល្លារអាម៉េរិក តាមរយៈការកៀរគរប្រមូលមូលនិធិ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីយ៉ាងធំសម្បើម ហើយនេះគឺជាគម្រោងកៀរគរប្រមូលមូលនិធិដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីរបស់អឺរ៉ុប ហើយគេរំពឹងថា គម្រោងដ៏ធំនេះ នឹងកាត់បន្ថយការពឹងផ្អែករបស់អឺរ៉ុប លើរថយន្តអគ្គិសនី (EV) របស់ប្រទេសចិន។

ក្រុមហ៊ុនផលិតរថយន្តធំបំផុត២របស់អឺរ៉ុប គឺក្រុមហ៊ុនស្ទេលែនទីស (Stellantis) និងក្រុមហ៊ុនមឺសឺដេស បេនស៍ (Mercedes-Benz) កៀរគរប្រមូលនិធិបានដល់ទៅប្រមាណ៤ពាន់៧រយលានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី (EV) ដ៏ធំសម្បើមថ្មីៗចំនួន៣នៅក្នុងសហភាពអឺរ៉ុប (EU) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ក្រុមហ៊ុនទាំងនេះបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា មូលនិធិសរុបដែលត្រូវការសម្រាប់ការសាងសង់រោងចក្រធំៗទាំងនេះ គឺមានទំហំដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារអាម៉េរិកឯណោះ។ រោងចក្រទាំងនេះនឹងត្រូវសាងសង់ឡើងនៅក្នុងប្រទេសចំនួន៣ រួមមាន ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី និងប្រទេស​​បារាំង ដែលនឹងផ្ដល់ការងារសរុបប្រមាណ៦ពាន់កន្លែង។

ធនាគារ ប៊ីអិនភី ប៉ារីបាស់ (BNP Paribas) របស់បារាំង ធនាគារ ING Bank របស់ហូឡង់ ធនាគារដូតឈ័រ (Deutsche Bank) របស់អាល្លឺម៉ង់ និងធនាគារ អ៊ីនតេសា សានប៉ាវឡូ (Intesa Sanpaolo) របស់អ៊ីតាលី ស្ថិតក្នុងចំណោមធនាគារដែលបានផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ។ ហើយទន្ទឹមនេះ រដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលបារាំង ក៏បានផ្តល់វិភាគទានប្រមាណ១ពាន់៤រយលានដុល្លារអាម៉េរិកផងដែរ ប៉ុន្តែរដ្ឋាភិបាលអ៊ីតាលី មិនទាន់ចេញមុខផ្ដល់ថវិកានៅឡើយទេ។ ចំណាត់ការនេះកើតមានឡើងស្របពេលដែលវិស័យរថយន្តនៅអឺរ៉ុប មានការព្រួយបារម្ភកាន់តែខ្លាំងជាងពេលណាៗទាំងអស់ចំពោះឥទ្ធិពលគ្របដណ្ដប់របស់មហាយក្សចិន ជាពិសេសមកលើវិស័យរថយន្តអគ្គិសនី។

គេហទំព័រព័ត៌មានអាល្លឺម៉ង់ ស្ទេធីស្តា (Statista) បានគូសបញ្ជាក់ថា ប្រទេសចិន ផលិតរថយន្តអគ្គិសនី (EV) បានដល់ទៅប្រមាណជាង៥លានគ្រឿងក្នុងឆ្នាំ២០២២ ដែលគ្របដណ្ដប់ជាងពាក់កណ្តាលនៃចំនួនរថយន្តអគ្គិសនីសរុបទូទាំងពិភពលោក។ ជាងនេះទៅទៀត ការលក់រថយន្តអគ្គិសនីសុទ្ធរបស់ក្រុមហ៊ុនផលិតរថយន្តចិន BYD ក៏បានវ៉ាដាច់ការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla ផងដែរ នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ដោយ BYD លក់បានដល់ទៅជិត៥៣ម៉ឺនគ្រឿងបើធៀបនឹង Tesla ដែលលក់បានជាង៤៨ម៉ឺនគ្រឿង៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំយោធា កំពុងស្ថិតលើផ្លូវឆ្ពោះទៅក្លាយជាប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី

ព័ត៌មាន
លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការកងកម្លាំងពិសេសឥណ្ឌូនេស៊ី កំពុងស្ថិតនៅលើផ្…

លោក ពូទីន ថា លោក បៃដិន ថាមានលក្ខណគួរឱ្យទុកចិត្តបានជាងលោក ត្រាំ សម្រាប់រុស្ស៊ី

ព័ត៌មាន
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសរសើរលោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកថា ជាជម្រើសដ៏ល្អមួយដែលអាចទុកចិត្តបានជាងលោក ដូណាល់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ