ពាណិជ្ជកម្ម​ដែកថែប​វៀតណាម

វៀតណាម ប្រកាសដំឡើងពន្ធលើ ផលិតផលដែកនាំចូលពីប្រទេសចំនួន៥


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានប្រកាសថា នឹងចាប់ផ្តើមដំឡើងពន្ធលើការនាំចូលដែក ពីប្រទេសចំនួន ៥ សម្រាប់រយៈពេល ៥ឆ្នាំ ដោយសារតែ រកឃើញថា មានសកម្មភាពលក់បង្ខូចថ្លៃទំនិញនៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់ ផលិតកម្មដែកក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកវៀតណាម ចេញផ្សាយកាលពីពេលថ្មីៗនេះ។
វៀតណាម ប្រកាសដំឡើងពន្ធលើ ផលិតផលដែកនាំចូលពីប្រទេសចំនួន៥ (រូបភាព៖ Customs News)
ដោយ

ប្រទេសវៀតណាម បានសម្រេច​ដំឡើងពន្ធ ចំនួន ៥ឆ្នាំបន្ថែម​ទៀតលើ ផលិតផលដែក នាំចូលមកពី ចិន តៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ដែល អត្រាពន្ធថ្មីនេះ មានសុពលភាព​រហូតដល់​ខែ តុលា​ ឆ្នាំ ២០២៣។

តាមការបញ្ជាក់ពី ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម បានឲ្យដឹងថា ក្រសួង​បានធ្វើការ​ស៊ើបអង្កេត​អស់រយៈពេល​ជាច្រើនខែ នឹងបានរកឃើញ ការលក់បង្ខូច​ថ្លៃទំនិញ បានធ្វើឲ្យ​ប៉ះពាល់ដល់ ផលិតកម្ម​ក្នុងស្រុក​យ៉ាងធ្ងន់ធ្ងរ ដែលឈាន​ដល់ ការបិទអាជីវកម្ម និងកាត់បន្ថយ​កម្មករជាច្រើននាក់។

អត្រាពន្ធខ្ពស់បំផុត គឺដាក់ទៅលើ ផលិតផល​ដែកតៃវ៉ាន់ ដែលមានរហូត​ដល់ ៣៧% ខណៈដែរ ផលិតផល​ដែកចិន ទទួលរងពន្ធ ៣១% និងកូរ៉េខាងត្បូង ៣៤%។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ឲ្យដឹងថា ពន្ធនេះ ត្រូវបានអនុវត្ត​ឡើង ដើម្បីការពារ ការខាតបង់ និងផលប៉ះពាល់ដល់ វិស័យឧស្សាហកម្ម​ផលិតដែកក្នុងស្រុក ដែលសឹងតែ​ដួលរលំ ដោយសារតែ ការនាំចូលថោកៗ មកលក់នៅ​ក្នុងវៀតណាម។

ការតដំឡើងពន្ធ​ប្រឆាំងការលក់​បង្ខូចថ្លៃនេះ ជាការចាត់វិធានការ​ព្រមានមួយ របស់ រដ្ឋាភិបាល​វៀតណាម បន្ទាប់ពី បានរកឃើញភាព​មិនប្រក្រតី នៃប័ណ្ណបញ្ជាក់​ប្រភពដើម ក្លែងក្លាយ​ជាច្រើន និងការដឹកជញ្ជូន​ដោយខុសច្បាស់របស់ ក្រុមហ៊ុនជាច្រើន ដែលព្យាយាម​គេចពី ការដំឡើង​ ពន្ធ​របស់អាមេរិកនោះ។

សូមជម្រាបដែរថា គិតត្រឹម ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ វៀតណាមបាននាំចូល​ផលិតផលដែក និងដែកថែប សរុបជាង ៧ពាន់លាន​ដុល្លារអាមេរិក ដែលមានការ​ធ្លាក់ចុះ ៣% ធៀបនឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំមុន៕

None



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី នឹងបង្កើនការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងបង្កើនការចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍របស់កម្ពុជាជាមួយនឹងផ្តល់ថវិកា ជាង ១,៤ ពាន់លានដុល្លារអាមេរិកដល់ប្រទេ…

មេដឹកនាំហុងកុង៖ កំណើនសេដ្ឋកិច្ច ហុងកុង ឆ្នាំ២០១៩ បង្ហាញពីផលអវិជ្ជមាន!

ក្រុង ហុង កុង បានបន្តអូសបន្លាយនូវ​បញ្ហាកុបកម្មមកជាច្រើនខែមកហើយ ដែលបានធ្វើឲ្យទីក្រុងដែលធ្លាប់តែគេឲ្យរហស្សនាមថា «ឋានសួគ៌សុវត្ថិភាព» នោះ បាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ