ទេសចរណ៍វៀតណាម

វៀតណាម នឹងប្រែក្លាយកោះភូកុក ឬកោះត្រល់ទៅជា «ទីក្រុងដីកោះដំបូងគេ» ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម


រដ្ឋាភិបាល វៀតណាម មានមហិច្ឆតា នឹងអភិវឌ្ឍទឹកដីកោះភូកុក ឬខ្មែរស្គាល់ថា កោះត្រល់ ឲ្យក្លាយជាជាទីក្រុងដីកោះដំបូងគេមួយរបស់ខ្លួន ដែលមានការអភិវឌ្ឍខ្លាំងក្លា ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងនាពេលថ្មីៗនេះ អាជ្ញាធរខេត្តគៀន យ៉ាង បានស្នើសុំការអនុម័តពីរដ្ឋាភិបាលវៀតណាម ឲ្យដាក់កោះភូកុក ឬកោះត្រល់ជាទីក្រុងមួយ ក្នុងចំណោមកោះជាង៤០របស់វៀតណាម។ ក្រោយពេលដែលមានការអនុម័ត នោះកោះត្រល់នឹងមានឱកាស បង្កើតសមិទ្ធិផលសេដ្ឋកិច្ចសង្គម។
វៀតណាម នឹងប្រែក្លាយកោះភូកុក ឬកោះត្រល់ទៅជា«ទីក្រុងដីកោះដំបូងគេ» ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម (រូបភាព៖https://saigonstartravel.com)
ដោយ

តាមការផ្សាយ​របស់​ទូរទស្សន៍ជាតិវៀតណាម VTV បានឲ្យដឹងថា កោះ​ភូកុក ឬខ្មែរយើងហៅថា កោះត្រល់ ត្រូវបានគេមើល​ឃើញថា មានសក្ដានុពល​អាច​នឹង​ក្លាយជា​គោលដៅទេសចរណ៍​ដ៏លេចធ្លោ សម្រាប់តំបន់ និងពិភពលោក​ទាំងមូល។

នៅរយៈពេល ៥ឆ្នាំមកនេះ វិស័យទេសចរណ៍ និងរមនីយដ្ឋានលំដាប់​អន្តរជាតិនានា ត្រូវបាន​បង្កើតឡើង នៅលើ​កោះភូកុកនេះ ជាក់ស្ដែង​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ប្រព័ន្ធដឹកជញ្ជូន​គឺ​ពិតជា​ជឿនលឿនណាស់​ជាមួយនឹង ផ្លូវរថភ្លើង​ល្បឿនលឿន ខ្សែកាបក្រោមដី ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ និងកំពង់ផែសមុទ្រជាដើម។ បច្ចុប្បន្ន មានជើងហោះហើរ​ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណ ២០ជើង បានហោះហើរ​មកកាន់កោះភូកុក ឬកោះត្រល់មួយនេះ។ 

ទោះយ៉ាងណា ចំនួន​ភ្ញៀវទេសចរអន្តរជាតិ ដែល​កោះភូកុក ឬកោះត្រល់​ទទួលបាន គឺមាន​ត្រឹមតែ​១ភាគ១០ ប៉ុណ្ណោះ បើធៀបនឹង​កោះភូកេត​របស់ថៃ និងកោះបាលី របស់ឥណ្ឌូនេស៊ី។

ប្រភពព័ត៌មានក្នុងស្រុកវៀតណាម បាន​ឲ្យដឹងទៀតថា ជាមួយនឹង​គោលដៅ នៃការអភិវឌ្ឍទីក្រុងដីកោះ គេសង្កេតឃើញថា កោះត្រល់ បាន​ទាក់ទាញ​ការវិនិយោគ​សរុប​ជាង​១ពាន់​លាន​ដុល្លារអាមេរិក។ កោះភូកុក នឹង​ត្រូវបញ្ចប់ ផែនការមេ​របស់ខ្លួន ឆាប់ៗនេះ ដូចដែលនាយករដ្ឋមន្ត្រីវៀតណាម បាន​ស្នើ ហើយវា​នឹង​ផ្ដោត​ទៅលើការ​ដោះស្រាយ​បញ្ហា ដែលមានស្រាប់ទាក់ទង​នឹង​ដីធ្លី ប្រាក់សំណង និង​គោលនយោបាយ​ដើម្បីទាក់ទាញ​អ្នកវិនិយោគ។ 

គួរបញ្ជាក់ថា កោះភូកុក ឬកោះត្រល់នេះ មាន​ផ្ទៃដី​សរុប​ប្រមាណ ជិត ៦០ម៉ឺន គីឡូម៉ែត្រការ៉េ។ កោះនេះ មាន​អាកាសធាតុ​អំណោយផល​រៀងរាល់ឆ្នាំ ជាមួយនឹង​ឆ្នេរសមុទ្រដ៏ស្រស់ស្អាត​ជាច្រើន។ អ្នកជំនាញ​បាន​អះអាងថា ប្រសិន បើ​ឧបសគ្គនានា ត្រូវបាន ដកចេញនោះ កោះភូកុក ឬកោះត្រល់នេះ នឹងក្លាយជា​ទីក្រុងដីកោះ ដំបូង​គេបង្អស់​របស់វៀតណាម ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គមជឿនលឿន ហើយអាចក្លាយជា​គោលដៅ​ប្រកួតប្រជែង​ខ្ពស់​ក្នុងតំបន់ និងពិភពលោកផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចំណូលពន្ធគយ និងពន្ធដារ ប្រមូលបានជាង ៤.៥០០ លានដុល្លារអាមេរិក នៅ៩ខែ ឆ្នាំ២០១៩

ព័ត៌មាន
ចំណូលរដ្ឋ ដែលប្រមូលបានដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារ នៅតែមានកំណើនខ្ពស់។ ដោយក្នុងនោះ នៅ៩ខែ ឆ្នាំ២០១៩នេះ គយរកចំណូល…

សាំងហ្គាពួរ នាំមុខអាមេរិក ក្នុងតំណែងជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុត​លើលោក

ព័ត៌មាន
ប្រទេសសិង្ហបុរី ឬសាំងហ្គាពួរ ដែលគេស្គាល់ថា ជាដីកោះតូចមួយ ដែលមានប្រជាជនប្រមាណជិត ៦ លាននាក់រស់នៅនោះ បាននាំមុខសហរដ្ឋអាមេរិក ក្នុងតំណែងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ