លោក ត្រិញ ឌីញ ដុងបានមានលើកឡើងទៀតថា នៅក្នុងពេលជាមួយគ្នានេះ រឹតចំណងទំនាក់ទំនងរវាងសហករណ៍ ក៏នឹងត្រូវលើកកម្ពស់ដើម្បីបង្កើតសមាគម ឬសហជីពបន្ថែមទៀត។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព ជាមួយនឹងសហករណ៍ស្នូលដ៏សំខាន់បាន គឺចាំបាច់ត្រូវចាត់ទុកថា សេដ្ឋកិច្ចសមូហភាពនេះ គឺសមាសធាតុសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងចំណោមសមាសធាតុចំនួន៤ នៅក្នុងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។
បើតាមលោកអនុរដ្ឋមន្ត្រីវៀតណាម ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ វិស័យសេដ្ឋកិច្ចសមូហភាព ក៏ដូចជាសហករណ៍ បានបន្ដអភិវឌ្ឍក្នុងការធ្វើកសិកម្មភាគច្រើន ដែលវាបានធ្វើឲ្យមានចូលរួមយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចជាតិ។ ទោះយ៉ាងណា វិស័យសេដ្ឋកិច្ចសមូហភាពនេះ ក៏នៅមានការលំបាក និងការកំរិតជាច្រើន ដែលត្រូវដោះស្រាយផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋភិបាលវៀតណាមបានបន្ថែមទៀតថា ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហការណ៍ គឺស្ថិតនៅក្រោមសក្ដានុពលដែលមាននៅឡើយ ដោយមានអត្រាកំណើនយឺត ជាងវិស័យសេដ្ឋកិច្ចដទៃទៀត និងការចូលរួមចំណែកក្នុងទំហំផលិតផលក្នុងស្រុកសរុប (GDP) ក៏មិនទាន់បានដល់ការរំពឹងទុកនោះដែរ។
យន្ដការ និងគោលនយោបាយ និងការអនុវត្ត ដោយភ្នាក់ងារគ្រប់គ្រងដោយរដ្ឋ និងសហការណ៍ គឺជាផ្នែកនៃបញ្ហា។ លោកអនុរដ្ឋមន្ត្រីវៀតណាមបានបន្ថែមថា វានៅមានការខ្វះចន្លោះការណែនាំជាក់លាក់ សម្រាប់ការអនុវត្តបទប្បញ្ញត្តិមួយចំនួន នៃច្បាប់ទាក់ទងនឹងសេដ្ឋកិច្ចសមូហភាព និងសហករណ៍។
ក្នុងឆ្នាំ២០១៩ សហករណ៍ ដែលមានដាំដុះផ្លែឈើនាំចេញមានសរុបប្រមាណ ២ម៉ឺនតោន នាំចេញទៅកាន់ទីផ្សារធំៗដូចជាអឺរ៉ុប អាមេរិក និងអូស្ត្រាលី។ ទន្ទឹមនឹងនោះ សហករណ៍ ផលិតផលិតផលកសិកម្មសរីរាង្គ ក៏បានបង្កើតការងារជាច្រើន និងបង្កើនចំណូលសម្រាប់ពលរដ្ឋក្នុងស្រុកថែមទៀតផង៕