គ្រឿងស្រវឹង

វៀតណាមនឹងដំឡើងពន្ធលើគ្រឿងស្រវឹងឱ្យដល់៩០% ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង


ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងនៅក្នុងប្រទេស អាជ្ញាធរវៀតណាមគ្រោងដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទពី៦៥% ដល់៩០% នៅក្នុងរយៈពេល៦ឆ្នាំខាងមុខនេះ។ ក្រៅពីគ្រឿងស្រវឹងវៀតណាម ក៏កំពុងរៀបចំបង្កើនពន្ធលើភេសជ្ជៈជាតិផ្អែមផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
គ្រឿងស្រវឹង
ដោយ

រដ្ឋសភាវៀតណាម កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុនបានអនុម័តលើផែនការដំឡើងពន្ធលើការប្រើប្រាស់គ្រឿងស្រវឹងពី៦៥% ទៅ៩០% នៅឆ្នាំ២០៣១។ នេះជាវិធានការមួយក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ខណៈវៀតណាម ត្រូវបានគេដឹងថា ជាទីផ្សារគ្រឿងស្រវឹងធំទី២ នៅក្នុងតំបន់អាស៊ីអគ្នេយ៍។

តាមច្បាប់ថ្មីដែលសភា បានអនុម័ត នៅក្នុងឆ្នាំ២០២៧ ខាងមុខ ពន្ធលើគ្រឿងស្រវឹងនឹងអនុវត្តត្រឹម៧០%សិន ហើយនឹងដំឡើងបន្តបន្ទាប់តាមការស្នើសុំរបស់រដ្ឋាភិបាលរហូតដល់៩០% នៅឆ្នាំ២០៣១។ ក្រសួងហិរញ្ញវត្ថុរបស់វៀតណាម បាននិយាយថា គោលបំណងនៃការដំឡើងពន្ធខ្ពស់នេះ គឺដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿស្រវឹងដែលជាមូលហេតុនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ប្រធានសមាគមស្រាបៀរ និងគ្រឿងស្រវឹងនៅវៀតណាម បានចាត់ទុកចំណាត់ការនេះជាការដាក់សម្ពាធបន្ថែមមួយដល់ឧស្សាហកម្មគ្រឿងស្រវឹង ខណៈប្រាក់ចំណូលក្នុងឧស្សាហកម្មនេះបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ។ កាលពីថ្ងៃសៅរ៍ សមាជិកសភាវៀតណាម ក៏បានអនុម័តលើការយកពន្ធថ្មីចំនួន៨% លើភេសជ្ជៈ ដែលមានជាតិស្ករលើសពី៥ក្រាមក្នុង១0០មីលីលីត្រ នៅឆ្នាំ២០២៧ ហើយនឹងកើនឡើងដល់១០% នៅឆ្នាំ២០២៨៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ភាគីថៃ ទទួលស្គាល់ថា ការបិទព្រំដែនជាមួយកម្ពុជា បានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួន

នាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មរបស់ថៃ បានឱ្យដឹងថា ទំហំពាណិជ្ជកម្មឆ្លងដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៤ បានឈានដល់៥,៤ពាន់លានដុល្លារ…

ប្រទេសប្រេស៊ីល បានអះអាងថា វៀតណាម ត្រូវបានទទួលស្គាល់ជាដៃគូរបស់ BRICS

រដ្ឋាភិបាលរបស់ប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេស វៀតណាម ត្រូវបានទទួលស្គាល់ជាផ្លូវការថា ជា«ប្រទេសដៃគូ»នៃក្រុមប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ