វិស័យ​កាត់ដេរ-​វៀតណាម

វៀតណាមរំពឹងចំណូល ៤០ពាន់លានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់នៅឆ្នាំនេះ


សមាគមវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានដាក់គោលដៅនៅឆ្នាំនេះ នឹងរកចំណូលពីការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ឲ្យបានដល់ ៤០ពាន់លានដុល្លារអាមេរិក ស្មើនឹងកំនើនប្រមាណជិត ១១% ធៀបនឹងឆ្នាំមុន។ ការឈានទៅសម្រេចនូវគោលដៅ ត្រូវបានគេដឹងថា នឹងជួយឲ្យប្រជាជនវៀតណាមប្រមាណ ជិត៣លាននាក់មានការងារធ្វើ នឹងរកអាចចំណូលបានសមរម្យសម្រាប់ជីវភាពគ្រួសារ។
វៀតណាម រំពឹងការនាំចេញសម្លៀកបំពាក់កើនឡើងដល់ ៣៥ ពាន់លានដុល្លារ នៅឆ្នាំនេះ (https://e.vnexpress.net)
ដោយ

សារព័ត៌មាន Vietnam News ដែលបាន​​ស្រង់​ខ្លឹមសារ​​ពី​សមាគម​វាយនភណ្ឌ និងសម្លៀក​បំពាក់​​វៀតណាម បានឲ្យ​ដឹងថា ប្រសិន​បើ​​គោលដៅ ពង្រីក​ការនាំចេញ​​ផលិត​ផល​​វាយនភណ្ឌ និងសម្លៀក​បំពាក់​​នៅឆ្នាំនេះ ឈាន​​ដល់ ៤០ពាន់​លាន​ដុល្លារ​អាមេរិក នោះ​អតិរេក​​ពាណិជ្ជកម្ម​​នៅក្នុង​វិស័យ​នេះ នឹង​មាន​​រហូត​ដល់ ប្រមាណ ២០ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រភពព័ត៌​មាន​​ដដែល​បានឲ្យ​ដឹង​ទៀតថា គោលដៅ​ទាំងនេះ គឺផ្អែក​លើ​ភាព​ជោគជ័យ​​កាលពី​ឆ្នាំ២០១៨ ដែល​ចំណូល​ពីការ​នាំចេញ​​ផលិត​ផល​​វាយនភណ្ឌ និងសម្លៀក​បំពាក់​​មានការ​កើនឡើង​ដល់ ជាង ​៣៦ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​​ប្រមាណ​១៦% ធៀប​នឹង​​ឆ្នាំ២០១៧។ តាមកម្រិត​​នៃកំណើន​​នេះ នឹងធ្វើ​ឲ្យ​​ប្រទេស​វៀតណាម​​នឹងឈរ​ក្នុងចំណោម​​ប្រទេស​​កំពូល​៣ ដែលមាន​ការនាំចេញ​​ផលិតផល​​វាយនភណ្ឌ និងសម្លៀក​បំពាក់​ ធំជាង​គេ​​នៅទូទាំង​ពិភព​លោក។ 

បន្ថែមពីនេះ តាមរយៈ​កិច្ចព្រម​ព្រៀង​វឌ្ឍនភាព និងគ្រប់​ជ្រុងជ្រោយ សម្រាប់​ភាពជា​ដៃ​គូ​អន្តរ​ប៉ាស៊ី​ហ្វិក​ (CP TPP) ដែល​បាន​​ចូល​ជាធរ​មាន​​កាលពី​ខែមុន​នេះ គេរំពឹងថា នឹងជួយ​ដល់​កំណើន​​សេដ្ឋកិច្ច​វៀតណាម ​១,៣% ហើយវា​​នឹង​ជំរុញ​​បន្ថែម​​ចំណូល​​ការ​​​នាំចេញ ប្រមាណ​ ៤% ផងដែរ​។ ក្នុងនោះ ផលិតផល​​វាយនភណ្ឌ និងសម្លៀក​បំពាក់ គឺត្រូវ​បានគេ​មើល​ឃើញថា គឺជា​​វិស័យ​​សំខាន់​មួយ ដែល​មាន​​ឱកាស​​​ច្រើន​​សម្រាប់​​ពង្រីក​​វិសាល​ភាព​ទីផ្សារ​បន្ថែម​ទៀត៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​បដិសេធ​របាយការណ៍​​អាមេរិក​​ដែល​​ថា 'កម្ពុជា​អាច​នឹង​ធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ'​ ឲ្យ​មាន​វត្តមាន​យោធា​ចិន

ព័ត៌មាន
មន្ត្រី​​ស៊ើបការណ៍​​របស់​​អាមេរិក​បាននិយាយក្នុង​របាយការណ៍​សន្តិសុខ​ប្រចាំ​ឆ្នាំ​ ដែល​ចែកចាយ​កាល​ពីពេលថ្មីៗ​នេះ​ ថា កម្ពុជា​អាច​នឹង​ធ្…

ធនាគារ អេស៊ីលីដា នឹងលែងពង្រីកប្រតិបត្តិការតាមរយៈការិយាល័យទៀតហើយ តែ​ងាកមកប្រើប្រព័ន្ធឌីជីថលកាន់តែសម្បូរបែប

ព័ត៌មាន
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech កំពុងបោះជំហានទៅមុខកាន់តែលឿនៗឡើងៗ នៅកម្ពុជា ពិសេសតាមរយៈធនាគារធំៗមួយចំនួន។ ជាក់ស្ដែង ធនាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ