ទំហំពាណិជ្ជកម្មវៀតណាម

វៀតណាម នៅតែអាចទប់លំនឹងពាណិជ្ជកម្ម បានយ៉ាងល្អក្នុងត្រីមាសទី ១


បើទោះបីជាមានបញ្ហាវិបត្តិកូវីដ១៩ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសកលលោកយ៉ាងណាក៏ដោយ ប្រទេសវៀតណាម នៅតែរក្សាជំហរជំនួញពាណិជ្ជកម្មបានល្អ ដោយក្នុងរយៈពេល ៣ខែដំបូង ដើមឆ្នាំ ២០២០នេះ។ ជាក់ស្តែង ទំហំពាណិជ្ជកម្មរបស់វៀតណាម កើនដល់ ១២២ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យវៀតណាម សម្រេចបានអតិរេកពាណិជ្ជកម្មជិត ៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក វៀតណាម។
វៀតណាម នៅតែអាចទប់លំនឹងពាណិជ្ជកម្មបានយ៉ាងល្អក្នុងត្រីមាសទី ១ (រូបភាព vietnaminsider.vn)

អគ្គនាយកដ្ឋាន​គយ​វៀតណាម បាន​គូសបញ្ជាក់​ថា គ្រាន់តែ​អតិរេក​ពាណិជ្ជកម្ម ក្នុង​ខែមីនា គឺ​សម្រេច​បាន​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ឲ្យ ទំហំ​អតិរេក​ពាណិជ្ជកម្ម​វៀតណាម ក្នុង​ត្រីមាស​ទី ១​នេះ កើន​ដល់ ៣,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

វៀតណាម សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជិត ៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ខណៈ​ដែល ការ​ធ្វើ​ជំនួញ​ជាមួយ​អា​មេ​រិ​ក មាន​ទំហំ ២៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ខ្ពស់​បំផុត ១៨%​។

លើស​ពី​នេះ ទោះបីជា​មាន​វិបត្តិ​មេរោគ​ដ៏​សាហាវ​ក៏​ដោយ វៀតណាម នៅ​តែ​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ ប្រទេស​ចិន បាន​ល្អ​បំផុត ក្នុង​ត្រីមាស​ទី​១​នេះ ដោយ​សម្រេច​បាន ៩,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​រហូត​ដល់​ទៅ ២៤% ឯណោះ​។

គួរ​ជម្រាប​ដែរ ទំនិញ​ដែល​វៀតណាម នាំ​ចេញ​ច្រើន​ជាងគេ រួម​មាន ទូរស័ព្ទ កុំព្យូទ័រ និង​គ្រឿង​អេ​ឡិច​ត្រូ​និក ក៏​ដូច​ជា ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ជាដើម ហើយ វៀតណាម ក៏​នាំ​ចូល​មក​វិញ​នូវ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក និង​សម្ភារៈ​វត្ថុធាតុដើម សម្រាប់​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាយក្សចិន! ដាំក្បាលចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន

ព័ត៌មាន
ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ប្រទេសចិន បានធ្លាក់ចុះកំណើនសេដ្ឋកិច្ចប្រមាណ ៦,៨% នៅត្រីមាសទី ១ ឆ្នាំ ២០២០ ។ ការធ្លាក់ចុះនេះ ជាប្រវត្តិ…

ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន

ព័ត៌មាន
នៅក្នុងខែមីនា កន្លងទៅនេះ ប្រទេសថៃ បានធ្វើការនាំចេញទំនិញប្រមាណ ២២ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល គឺប្រមាណ ៤% ផ្ទុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ