ចិនព្រមានអាមេរិកខ្លាំងៗ

ចិនព្រមានអាមេរិកខ្លាំងៗឲ្យបើកនាវាចម្បាំងរបស់ខ្លួនចេញពីដែនសមុទ្រចិនខាងត្បូងជាបន្ទាន់


បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងបានឈានដល់ភាពតានតឹងចុងក្រោយបង្អស់មួយ ដោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យោធាចិនបានតាមដាន និងធ្វើការព្រមានខ្លាំងៗទៅលើនាវាចម្បាំងអាមេរិក ដែលបានបើកចូលមកក្នុងដែនទឹកនៃប្រជុំកោះប៉ារ៉ាសែល នៅក្នុងសមុទ្រចិនខាងត្បូង ដោយចិន បានប្រាប់ឲ្យអាមេរិកត្រូវបើកនាវានោះចេញពីតំបន់ប្រជុំកោះប៉ារ៉ាសែលជាបន្ទាន់ បើពុំដូចនោះទេ វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរដែលអាចកើតឡើងដោយមិនអាចដឹងមុននោះឡើយ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
នាវាចម្បាំងរបស់សហរដ្ឋអាមេរិក

តាម​ការ​រាយការណ៍​ពី​បញ្ជាការដ្ឋាន​ភាគ​ខាងត្បូង​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បាន​អះអាង​ថា នាវាចម្បាំង​របស់​អា​មេ​រិ​ក USS Benfold បាន​បើក​ចូល​ដោយ​ខុសច្បាប់​នៅ​ក្នុង​ដែនទឹក​របស់​ចិន ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​វា​គឺជា​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ហើយ​កងកម្លាំង​ជើង​ទឹក និង​កងកម្លាំង​ជើង​អាកាស​ចិន ក៏​បាន​ធ្វើការ​តាមដាន​យ៉ាង​ម៉ត់ចត់​លើ​នាវាចម្បាំង​របស់​អា​មេ​រិ​កមួយ​នេះ​ផង​ដែរ​។

យោធា​ចិន​អះអាង​ថា ពួក​គេ​បាន​ទាមទារ​ឲ្យ​ភាគី​អា​មេ​រិ​ក បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បង្កហេតុ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ទទួល​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ដែល​អាច​កើតឡើង​ដោយ​មិន​អាច​ដឹង​មុន​បាន​។

ទោះ​យ៉ាងណា កងទ័ពជើងទឹក​អា​មេ​រិ​ក បាន​និយាយ​ថា នាវាចម្បាំង Benfold របស់​ខ្លួន មាន​សិទ្ធិ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​តំបន់​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ស្រប​តាម​ច្បាប់​អន្តរជាតិ​។

អ្នកនាំពាក្យ​កង​នាវាចរ​ទី​៧ របស់​អា​មេ​រិ​ក លោក Mark Langford បាន​និយាយ​ថា នៅ​ពេល​បញ្ចប់​ប្រតិបត្តិការ នាវាចម្បាំង Benfold បាន​ចាក​ចេញពី​កន្លែង​ដែល​មានការ​ទាមទារ​ហួសហេតុ​នោះ និង​បន្ដ​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

សហរដ្ឋអាមេរិក តែងតែ​អនុវត្ត​នូវ​សកម្មភាព​របស់​ខ្លួន ដែល​អា​មេ​រិ​ក​ខ្លួនឯង​តែ​ហៅ​ថា ជា​សេរីភាព នៃ​បេសកកម្ម​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រជែង​នឹង​ការ​ទាមទារ​ដែនទឹក​ដ៏​ខ្លាំងក្លា​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង​។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា បាន​បង្កើត​ប៉ុស្ដិ៍​យោធា នៅ​លើ​កោះ​សិប្បនិមិត្ត​នៅ​ក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​ឆ្លងកាត់​ដោយ​ផ្លូវ​នាវា​ដឹក​ជញ្ជូន​ទំនិញ​សំខាន់​ៗ​ជា​ច្រើន ហើយ​ទីនោះ​ក៏​មាន​ផ្ទុក​នូវ​ឧស្ម័ន និង​ធនធាន​សម្រាប់​ការ​នេសាទ​ដ៏​សម្បូរ​បែប​ផង​ដែរ​។

បញ្ហា​ដ៏​ចម្រូងចម្រាស់​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺជា​ចំណុចក្ដៅ និង​រសើប​បំផុត​មួយ​រវាង​ទំនាក់ទំនង​មហាអំណាច​ចិន និង​អា​មេ​រិ​ក ដោយ​អា​មេ​រិ​ក​តែងតែ​ច្រានចោល​នូវ​អ្វី​ជា​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ ហើយ​អា​មេ​រិ​កបាន​ចាត់​ទុក​ថា ជា​ទ​ង្វើ​ខុសច្បាប់​។

មែនទែន​ទៅ បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ មាន​ជាប់​ទាក់ទង​នឹង​ប្រទេស និង​ដែនដី​ចំនួន​៦​រួម​មាន ចិន វៀតណាម ម៉ា​ឡេ​ស៊ី ប្រ៊ុ​យ​ណេ ហ្វី​លី​ពី​ន និង​កោះ​តៃវ៉ាន់ ដោយ​ពួក​គេ​មានការ​ទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះ ហើយ​ក្នុង​នោះ ចិន​មានការ​ទាមទារ​យក​ធំ​ជាងគេ​បំផុត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ប្ដេជ្ញាអភិវឌ្ឍខ្លួនឲ្យក្លាយជាជម្រើសសេវាធនាគារឌីជីថលទី១ សម្រាប់អ្នកប្រើប្រាស់សេវាឌីជីថល

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានដាក់គោលដៅនឹងបន្ដខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នឌីជីថលកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគត ដោយគោលដៅចម្បងរប…

ថៃបើកឲ្យជនបរទេសចាក់វ៉ាក់សាំងរួច អាចចូលប្រទេសខ្លួនឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
រាជរដ្ឋាភិបាលថៃបានសម្រេចបើកឲ្យអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងរួច ក្រោមគម្រោង Test & Go អាចចូលទៅកាន់ប្រទេសថៃបានឡើងវិញហើយ ដោយមិនបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ