មេដឹកនាំចិននឹងចូលរួមកិច្ចប្រជុំ APEC ខណៈអាមេរិកស្ថិតក្នុងភាពស្រពិចស្រពិល

បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅខែវិច្ឆិកា


បើយោងតាមក្រសួងការបរទេសថៃបានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានបញ្ជាក់ថា នឹងចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកនាថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខ ក៏ប៉ុន្តែមិនទាន់មានការសម្រេចចុងក្រោយណាមួយពីវត្តមានចូលរួមរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឡើយទេ នៅក្នុងកិច្ចប្រជុំកំពូលនេះនៅឡើយទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
បុរសខ្លាំងរដ្ឋចិន ស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅខែវិច្ឆិកា

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat កាលពីថ្ងៃពុធ ទី ២៨ កញ្ញានេះបានឲ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ប្រទេសថៃ​កំពុងតែធ្វើការសម្របសម្រួលឲ្យមានការចូលរួមពីសំណាក់​លោកចូ បៃដិនប្រធានាធិបតីអាមេរិក ហើយក៏ខ្នះខ្នែងរិះរកគ្រប់​មធ្យោបាយ ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំ APEC ដទៃទៀត​ឲ្យមក​ចូលរួម​ដូចគ្នា។

ទោះយ៉ាងណា តាមការលើកឡើងរបស់មន្ត្រីថៃរូបនេះ លោក បៃដិន ទំនងជាមិនចូលរួមទេ ដោយហេតុផលសន្តិសុខ។ ដោយឡែក ប្រធានាធិបតីអាមេរិករូបនេះ​បានសន្យាថា នឹងចូលរួមកិច្ចប្រជុំ​កំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា​ផងដែរ គឺពីរថ្ងៃមុនកិច្ចប្រជុំ APEC នេះប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល APEC។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

ទន្ទឹមនឹងនេះ តាមការជូនដំណឹងដោយរដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi ប្រាប់រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai ថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង នឹងចូលរួមកិច្ចប្រជុំនេះដោយមិនមានការសង្ស័យនោះទេ។ លើសពីនេះ មេដឹកនាំនូវែលសេឡង់ លោកស្រី Jacinda Ardern និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ព្រមទាំងមេដឹកនាំដទៃទៀតក៏គ្រោងនឹងមាន​វត្តមានផងដែរ ដោយខ្លះកំពុងធ្វើការសម្រេចចិត្ត។

មែនទែនទៅ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ក្នុងគោលបំណងដើម្បីបង្កើនការពឹងអាស្រ័យគ្នាទៅវិញទៅមក​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដែលមានសមាជិក​ចំនួន ២១ មានដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបុរី ចិនតៃប៉ិ ថៃ សហរដ្ឋអាមេរិក និងវៀតណាម។

ក្នុងនោះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី ១​​​១-១៣ ខែវិច្ឆិកានៅទីក្រុងភ្នំពេញ, កិច្ចប្រជុំ G20 នៅកោះបាលីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូល APEC នៅទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អសម្រាប់មេដឹកនាំពិភពលោក ដើម្បីពិភាក្សារកវិធីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន បញ្ហាថាមពល ព្រមទាំងសន្តិសុខស្បៀងអាហារជាដើម៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន អំពាវនាវគ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆាំង កុំឲ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម លាងលុយ និងជួញដូរមនុស្ស

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនឹងទង្វើទុច្ចរិតឲ្យបានព្រមៗគ្នា ដើម្បីកុំឲ្យ…

អាមេរិក និងកូរ៉េខាងត្បូងចាត់ទុកការបាញ់ផ្លោងមីស៊ីល២គ្រាប់ជាថ្មីទៀតរបស់កូរ៉េខាងជើងថាជា «សារញុះញង់ និងគំរាមគំហែង»

ព័ត៌មាន
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងមីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ