វៀតណាមនិងអាមេរិកពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

វៀតណាម និងអាមេរិក ពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្មើចិន រុស្ស៊ី ឥណ្ឌា និង កូរ៉េខាងត្បូង


លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹង វៀតណាមដល់កម្រិតស្មើចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង នៅក្នុងដំណើរទស្សនៈកិច្ចរយៈពេលខ្លីនៅក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ការសម្រេចចិត្តនេះធ្វើឡើងទោះជាអាមេរិកដឹងថា វៀតណាមមានបញ្ហាសិទ្ធិមនុស្ស និងជាប្រទេសឯកបក្សយ៉ាងណាក៏ដោយ ហើយបានអះអាងថា ការពង្រីកនេះ គឺដើម្បីតែសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពតែប៉ុណ្ណោះ។
វៀតណាមនិងអាមេរិកពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

វៀតណាម និងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានប្រកាសពីការសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បី សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលជាការធ្វើឱ្យប្រសើរឡើងជាប្រវត្តិសាស្ត្រនូវទំនាក់ទំនងប្រទេស ដែលធ្លាប់ជាសត្រូវនឹងគ្នាកាលពីប៉ុន្មានទស្សវត្សរ៍មុន។

សារព័ត៌មានធំៗបានរាយការណ៍ថា ការផ្លាស់ប្តូរដ៏វិជ្ជមាននេះបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សារវាងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមគឺ លោក ឃ្វៀន ភូជុង ( Nguyen Phu Trong ) និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅក្នុងអំឡុងពេលនៃដំណើរទស្សនៈកិច្ចនៅទីក្រុងហាណូយ។

សារព័ត៌មានបានរាយការណ៍បន្តថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស និងជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

នៅក្នុងជំនួបខាងលើ លោក ភូជុង បានរំលឹកឡើងវិញអំពីដំណើរលោក បៃដិន មកកាន់វៀតណាម កាលពីខែកក្កដា ឆ្នាំ២០១៥ នៅពេលលោកជាអនុប្រធានាធិបតី ដោយបានកោតសរសើរចំពោះទស្សនៈ ដែលបានផ្លាស់ប្តូររវាងមេដឹកនាំទាំងពីរនាពេលកន្លងមក និងបានថ្លែងអំណរគុណដល់លោក ចូ បៃដិន ដែលអញ្ជើញរូបលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ ដើម្បីពិភាក្សាលើបញ្ហាក្តៅនានានៅក្នុងតំបន់ ជាពិសេសគឺសមុទ្រចិនខាងត្បូង។

ដោយឡែកលោក ចូ បៃដិន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូ។ មេដឹកនាំអាមេរិកវ័យចំណាស់រូបនេះបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។

លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រតំបន់បើកចំហ ស្ថិរភាព សុវត្ថិភាព ទំនាក់ទំនងគ្នាទៅវិញទៅមក និងវិបុលភាព ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់ និងគោលជំហររបស់វៀតណាមក្នុងតំបន់ ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់វៀតណាមក្នុងបញ្ហាតំបន់ និងពិភពលោកផ្សេងៗ រួមទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ប្រធានាធិបតីអាមេរិកបានអះអាងនូវការគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាន ហើយបានសម្តែងនូវបំណងចង់សហការជាមួយវៀតណាម ដើម្បីរួមចំណែកដល់ការរួបរួម និងវិបុលភាពរបស់អាស៊ាន។ លោកប្រធានាធិបតីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ដែលសហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះគោលដៅនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។

នៅពេលនេះក្រៅពីទំនាក់ទំនងមិត្តភាពពិសេសជាមួយប្រទេសជិតខាងគឺ ឡាវ និងកម្ពុជា វៀតណាមបច្ចុប្បន្នមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន ដែលបានចុះកាលពីឆ្នាំ ២០០៨ រុស្ស៊ីនៅឆ្នាំ ២០១២ ឥណ្ឌា នៅឆ្នាំ ២០១៦ និង សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២២ ។




អត្ថបទបន្ទាប់


អ្នកជំនាញអះអាងថា ទោះការចិញ្ចឹមត្រីមានការថយចុះ តែវាមិនធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ត្រីនោះទេ

មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នការចិញ្ចឹមត្រីរបស់សមាជិកសមាគមមានការធ្លាក់ចុះប្រមាណ៦០% បន្ទាប់ពីមានកសិករ…

នាយករដ្ឋមន្ត្រីថៃនឹងផ្តល់ប្រាក់ឲ្យពលរដ្ឋម្នាក់២៨០ដុល្លារ ដើម្បីជំរុញដំណើរការសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយរបស់ រដ្ឋាភិបាលនៅថ្ងៃទី១១ កញ្ញា ដោយបានសន្យាថា នឹងចែកប្រាក់ចំនួន២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ