បញ្ហាក្នុងវិស័យអចលនទ្រព្យវៀតណាមឡើងដល់សភា

វៀតណាមគិតចង់ដំឡើងពន្ធ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសទិញអចលនទ្រព្យទុកលក់


សមាជិកសភាប្រទេសវៀតណាមគ្រោងនឹងពិភាក្សាគ្នាអំពីច្បាប់មួយចំនួន ដើម្បីដោះស្រាយទីផ្សារអចលនទ្រព្យ ខណៈដែលរដ្ឋសភាបានបើកសម័យប្រជុំថ្មីរបស់ខ្លួនកាលពីថ្ងៃចន្ទដោយសម្លឹងមើលការដំឡើងពន្ធ ក្នុងគោលបំណងទប់ស្កាត់សកម្មភាពឆ្លៀតឱកាសទិញអចលនទ្រព្យសម្រាប់ទុកលក់យកចំណេញនាពេលអនាគត ដោយសារសង្កេតឃើញពីហានិភ័យនៃការខកខានសងបំណុលសាជីវកម្មកើនឡើងកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអាស៊ា។
វៀតណាមគិតចង់ដំឡើងពន្ធ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសទិញអចលនទ្រព្យទុកលក់
ដោយ

នៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃចន្ទ សមាជិកសភាមួយចំនួនបានស្នើសុំរដ្ឋសភាឱ្យធ្វើវិសោធនកម្មច្បាប់ស្ដីពីអចលនទ្រព្យរបស់ប្រទេសវៀតណាម ដោយតម្រូវឱ្យមានការបង់ពន្ធលើអ្នកដែលមានបានទិញផ្ទះទីពីរ និងកំណត់អត្រាពន្ធកាន់តែខ្ពស់ចំពោះអចលនទ្រព្យនៅទីក្រុងផងដែរ។

ការសម្រេចចិត្តចុងក្រោយអំពីវិសោធនកម្មនេះត្រូវបានរំពឹងទុកថានឹងកើតឡើងនៅក្នុងអំឡុងពេលសម័យប្រជុំសភាពេញអង្គក្នុងពេលខាងមុខទៀត ហើយសំណើសុំធ្វើវិសោធនកម្មនេះត្រូវបានធ្វើឡើងតាមការពិចារណាមុននេះរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សំណើសុំមួយទៀត គឺពាក់ព័ន្ធនឹងការរារាំងការទិញអចលនទ្រព្យមិនឱ្យទទួលបានការបញ្ចុះតម្លៃពន្ធ។ ប្រទេសវៀតណាមកំពុងសម្លឹងមើលការបញ្ចុះពន្ធលើតម្លៃបន្ថែម (VAT) ពី ១០% មកនៅត្រឹម ៨% នៅគ្រប់កម្រិតទាំងអស់ ប៉ុន្តែអចលនទ្រព្យអាចត្រូវបានលើកលែងចេញ នៅក្នុងបំណងជាក់ស្តែងមួយ ដើម្បីរក្សាប្រាក់ចំណូលពន្ធ។

ទីផ្សារអចលនទ្រព្យរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ អត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះបានកើនឡើងយ៉ាងងាយលើសពី ១០% ដែលធ្វើឱ្យការលក់ផ្ទះចុះខ្សោយ ជាហេតុបន្ថែមសម្ពាធទៅលើការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែតម្រូវការពីខាងក្រៅកាន់តែខ្សោយ។

អ្នកផ្តល់ទិន្នន័យអចលនទ្រព្យ CBRE បានរាយការណ៍ថា ក្នុងអំឡុងត្រីមាសទីមួយឆ្នាំ២០២៣ ការលក់ខុនដូនៅទីក្រុងហូជីមិញបានធ្លាក់ចុះ ២៧% មកនៅត្រឹម ៩៦០ ខុនដូ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយតម្លៃអចលនទ្រព្យវិនិយោគបានធ្លាក់ចុះច្រើនរហូតដល់ទៅ ៥០%។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ក្រុមហ៊ុនអចលនទ្រព្យមួយចំនួនបាននិងកំពុងប្រឹងប្រែងបង្កើនតម្រូវការអចលនទ្រព្យ។ ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ វីនហូម (Vinhomes) កំពុងផ្តល់ការលើកទឹកចិត្តដោយមិនយកការប្រាក់លើកម្ចីទិញខុនដូសម្រាប់រយៈពេល ១៥ ខែ ហើយអ្នកខ្ចីជាបន្តបន្ទាប់មានសិទ្ធិទទួលបានអត្រាការបញ្ចុះតម្លៃពី ៧% ទៅ ៨%។

ទីភ្នាក់ងារវាយតម្លៃរបស់វៀតណាម វីអាយអេស (VIS) បាននិយាយថា ប័ណ្ណបំណុលសាជីវកម្មតម្លៃ ១០,៧ ពាន់លានដុល្លារ នឹងត្រូវបង់រំលោះក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ខណៈដែលបំណុលជាង ៤,៨ ពាន់លានដុល្លារប្រឈមនឹងការមិនបានទូទាត់សង ហើយជាង ៨០% នៃបំណុលដែលរងផលប៉ះពាល់ដោយហានិភ័យគឺមានប្រភពនៅក្នុងវិស័យអចលនទ្រព្យ៕




អត្ថបទបន្ទាប់


ការដាក់បម្រាមរបស់ចិនលើបន្ទះឈីបរបស់ក្រុមហ៊ុនអាមេរិក Micron កំពុងមានសម្ពាធរាលដាលដល់ក្រុមហ៊ុនឈីបធំៗរបស់កូរ៉េ

បម្រាមរបស់ប្រទេសចិនដែលដាក់លើក្រុមហ៊ុនផលិតបន្ទះឈីបសហរដ្ឋអាមេរិក Micron Technology បានធ្វើឱ្យក្រុមហ៊ុនជាដៃគូនៅកូរ៉េខាងត្បូង ប្រឈមមុខនឹងជ…

សេតវិមាន និងសភាអាមេរិកនៅតែមិនទាន់អាចទម្លុះទម្លាយបញ្ហាកម្រិតបំណុលបាន

បញ្ហាពិដានបំណុលរដ្ឋដែល ដែលកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិក និងសេដ្ឋកិច្ចសាកលលោករង្គោះរង្គើបាននោះ នៅតែស្ថិតក្នុងស្ថានភាពគ្មានដំណោះស្រាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ