ពលករវៀតណាមចំណាកស្រុក

ការបញ្ជូនពលករចំណាកស្រុកវៀតណាមធ្លាក់ចុះខ្លាំង ដោយសារកូវីដ-១៩ បន្តរាតត្បាត


ពលករចំណាកស្រុកវៀតណាមដែលបានទៅធ្វើការនៅក្រៅប្រទេសមានថយយ៉ាងខ្លាំងនៅមួយរយៈចុងក្រោយនេះ ក្រោយប្រទេសគោលដៅការងារជាច្រើននៅតែបន្តបិទទ្វារមិនទទួលយកជនបរទេសមកធ្វើការក្នុងប្រទេសរបស់ខ្លួន ដោយសារតែមូលហេតុកូវីដ-១៩ នៅតែជាមេបញ្ហាបន្តរីករាតត្បាតដែលបានធ្វើឲ្យប៉ះពាល់ដល់ការងារ និង សេដ្ឋកិច្ចពិភពលោកផងដែរ។ ជប៉ុន គឺជាប្រទេសទទួលយកពលករចំណាកស្រុកមកពីប្រទេសវៀតណាមច្រើនជាងគេនោះ កំពុងរងផលប៉ះពាល់ខ្វះខាតកម្លាំងពលកម្មខ្លាំងជាងគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Nikkei។
ពលករចំណាកស្រុកវៀតណាមភាគច្រើនទៅធ្វើការនៅប្រទេសជប៉ុន ក្នុងតួនាទីជាអ្នកបច្ចេកទេស
ដោយ

រដ្ឋាភិបាល​វៀតណាម​ធ្លាប់​មាន​គម្រោង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​បរទេស​ប្រមាណ ៥០​ម៉ឺន​នាក់​បន្ថែម​ទៀត​អំឡុង​ពេល​៥​ឆ្នាំ​ខាង​មុខ គឺ​គិត​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៥ ប៉ុន្តែ​ចំនួន​នេះ​ត្រូវ​បាន​អ្នកជំនាញ​វាយតម្លៃ​ថា ច្រើន​ជ្រុល​ពេក​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​។

ជាក់ស្តែង នៅ​បី​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ មាន​ពលករ​វៀតណាម​ប្រមាណ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការ​នៅ​កោះ​តៃវ៉ាន់ ខណៈ​ពលករ​១​ម៉ឺន​៨​ពាន់​នាក់​ផ្សេង​ទៀត​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​អ្នក​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​វៀតណាម​។

វៀតណាម ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ឲ្យ​ប្រទេស​ជប៉ុន​ធំ​ជាងគេ​មួយ ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន​មាន​ពលករ​ចំណាកស្រុក​វៀតណាម ប្រមាណ​២០​ម៉ឺន​នាក់​នាក់​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ជប៉ុន ដែល​ភាគច្រើន​ពួក​គេ​មាន​តួនាទី​ជា​អ្នកបច្ចេកទេស នៅ​ក្នុង​វិស័យ​ជា​ច្រើន​ដូច​ជា កសិកម្ម សំណង់ និង ឧស្សាហកម្ម​។ 

យ៉ាងណាមិញ ប្រទេស​ជប៉ុន​បាន​បិទ​ឈប់​ទទួលយក​ជនបរទេស​ចូល​មក​ក្នុង​ប្រទេស​របស់​ខ្លួន​ចាប់តាំងពី​ពាក់កណ្តាល​ខែមករា មក​ម្ល៉េះ ដោយសារ​តែ​បញ្ហា​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​-១៩​រលក​ឆ្លង​ថ្មី​។

គួរ​ជម្រាប​ថា ពលករ​ចំណាកស្រុក​វៀតណាម​ដែល​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​អាច​ទទួល​ចំណូល​បាន​ច​ម្លោះ​ពី ១​ពាន់​២​រយ​ដុល្លារ ទៅ​១​ពាន់​៤​រយ​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ខណៈ​ដែរ​នៅ​តៃវ៉ាន់​ពលករ​វៀតណាម​ទទួល​បាន​ចន្លោះ​ពី​៧០០​ដុល្លារ​ទៅ ៨០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Nikkei ដដែល​។

មែនទែន​ទៅ វិបត្តិ​កូ​វី​ដ​១៩ មិនមែន​ជា​មូល​ហេតុតែ​មួយ​ដែល​រាំងស្ទះ​ការ​បញ្ជូន​ពលករ​វៀតណាម​ទៅ​ធ្វើការ​នៅ​ជប៉ុន​នោះ​ទេ​។ កម្មវិធី​ទិដ្ឋាការ​ថ្មី​របស់​ជប៉ុន​សម្រាប់​ពលករ​បរទេស ក៏​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​ការ​នាំ​ពលករ​វៀតណាម​ទៅ​ជប៉ុន​មានការ​ធ្លាក់​ចុះ​ផង​ដែរ ជាក់ស្តែង វៀតណាម​ពិបាក​បំពេញ​តាម​តម្រូវការ​ក្នុង​កម្មវិធី​ទិដ្ឋាការ​ថ្មី​នេះ ដោយ​ខ្លួន​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ធ្វើតេស្ត​ជំនាញ និង​ភាសា​ជប៉ុន​ដល់​កម្មករ​។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​ចំនួន​ពលករ​ចំណាកស្រុក​របស់​វៀតណាម​បន្ត​ថយ​ចុះ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ក៏​កំពុង​រង​គ្រោះ​ខ្លះ​ៗ​ដែរ បូក​ផ្សំ​នឹង​រលក​ឆ្លង​កូ​វី​ដ​-១៩​កំពុង​បោកបក់​ថែម​ទៀត​។ បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​វៀតណាម​បាន​ចុះ​ផ្សាយ​ថា មាន​ជនជាតិ​វៀតណាម​ប្រមាណ ៦០ ម៉ឺន​នាក់​កំពុងធ្វើការ និង​រស់នៅ​ក្រៅប្រទេស ហើយ​ពួក​គេ​បាន​ផ្ញើ​ប្រាក់​ចូល​មក​ក្នុងស្រុក​វិញ​សរុប​ជា​មធ្យម​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​ជា​រឿង​រាល់​ឆ្នាំ ដែល​ចំនួន​នេះ​ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​ថមថយ​ចុះ ព្រោះ​បច្ចុប្បន្ន​ចំនួន​កម្មករ​ចំណាកស្រុក​កំពុង​តែ​ថយ​ចុះ​ដូច​គ្នា​៕

None



អត្ថបទបន្ទាប់


ការនាំចេញប្រទេសតំបន់អាស៊ានឆ្នាំ២០២១ កំពុងពឹងផ្អែកខ្លាំងលើទីផ្សារអាមេរិក និង ចិន

ទីផ្សារអាមេរិក និង ចិន ជួយជំរុញការនាំចេញល្អរបស់ប្រទេសក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១មុនគេសិន ! បើតាមរបាយការណ៍ដែលចេញផ្សាយដោយសកលវិទ្…

តៃវ៉ាន់អនុម័តថវិកាចំណាយជាង១៥ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់នឹងកូវីដ-១៩

កោះតៃវ៉ាន់ ដែលកំពុងតែរងនូវការផ្ទុះរាលដាលឆ្លងកូវីដ-១៩ ចូលសហគមន៍ទ្រង់ទ្រាយធំនោះ ឥឡូវនេះ កំពុងសម្រុកដាក់ចេញនូវផែនការយុទ្ធសាស្ត្រកាន់តែខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ