កំណើនសេដ្ឋកិច្ចវៀតណាម

កំណើនសេដ្ឋកិច្ចវៀតណាមឆ្នាំ២០២១ ត្រូវបានធនាគារពិភពលោកទម្លាក់ការព្យាករមកនៅត្រឹម ៤,៨% ក្រោយកូវីដ-១៩ផ្ទុះខ្លាំង


ធនាគារពិភពលោក បានទម្លាក់ការព្យាករកំណើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមមកនៅត្រឹម ៤,៨ ភាគរយប៉ុណ្ណោះ នៅឆ្នាំ ២០២១នេះ ដែលទាបជាងការព្យាករកាលពីខែធ្នូ ឆ្នាំ ២០២០ ចំនួន២ពិន្ទុភាគរយ ពោលគឺកាលពីខែធ្នូកន្លងទៅនេះ ធ្លាប់ព្យាករថាកើនដល់ ៦,៨%។ ការទម្លាក់ការព្យាកររបស់ធនាគារពិភពលោកនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញថា បញ្ហាឆ្លងរីករាលដាលខ្លាំងក្លានៃជំងឺកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗនេះ បាននិងកំពុងជះឥទ្ធិពលអាក្រក់មកលើសេដ្ឋកិច្ច គួបផ្សំនឹងវិធានការគ្រប់គ្រងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមនាពេលថ្មីៗ នេះ
ប្រជាជបវៀតណាំមកកំពុងតែធ្វើដំណើរតាមដងផ្លូវ
ដោយ

 បាន​និង​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​មក​លើ​សេដ្ឋកិច្ច គួប​ផ្សំ​នឹង​វិធានការ​គ្រប់គ្រង​កូ​វី​ដ​-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម​នា​ពេល​ថ្មី​ៗ ក៏​កំពុង​ប៉ះពាល់​ដំណើរការ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​មួយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​។

សេដ្ឋកិច្ច​វៀតណាម​នៅ​ឆ្នាំ​នេះ កំពុង​រង​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង នៅ​គ្រា​ដែល​មេរោគ​កូ​វី​ដ​-១៩ កំពុង​លុកលុយ​កាន់តែ​ច្រើន​ឡើង ដោយ​ក្នុង​មួយ​ថ្ងៃ​វៀតណាម​មាន​តួលេខ​អ្នក​ឆ្លង​ដល់​ទៅ​ជាង​១​ម៉ឺន​នាក់​ឯណោះ​។ ស្រប​ពេល​ដែល ស្ថានការណ៍​ការ​តែ​ធ្ងន់ធ្ងរ វៀតណាម​ក៏​បាន​ដាក់​ចេញ​វិធានការ​ឆ្លើយ​តប​ទប់ទល់​កូ​វី​ដ​-១៩ យ៉ាង​តឹងរ៉ឹង​ផង​ដែរ ជាមួយនឹង​វិធានការ​បិទ​ខ្ទប់ និង ការ​រក្សា​គម្លាត​សង្គម​ជាដើម​។ ទាំង​អស់នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​រង ឥទ្ធិពល​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​មក​សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​។ ជាក់ស្ដែង តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ធនាគារពិភពលោក​បាន​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​វៀតណាម​ពី ៦,៨% មក​នៅ​ត្រឹម​៤,៨% ប៉ុណ្ណោះ នៅ​ឆ្នាំ​២០២១​។

លោក រាហុល ឃី​ត​លូ (Rahul Kitchlu) នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​វៀតណាម បានឱ្យ​ដឹង​ថា ទោះបីជា​ការ​ធ្លាក់​ចុះ GDP កំពុង​ប្រឈម​ហានិភ័យ តែ​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​នៅ​តែ​មាន​ភាពរឹងមាំ​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​សេដ្ឋកិច្ច​ប្រទេស​នេះ​អាច​ផ្លាស់​ប្តូរ​ទៅ​រក​អត្រាកំណើន​សេដ្ឋកិច្ច​ដូច​កាលពីមុន​ពេល​មិន​ទាន់​មាន​កូ​វី​ដ​១៩ រាតត្បាត​ពី​កំណើន​៦,៥% ទៅ ៧% ចាប់ពី​ឆ្នាំ ២០២២ តទៅ​។

ទោះ​យ៉ាងណា​ក៏​ដោយ​ចុះ គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​សេដ្ឋកិច្ច​របស់​វៀតណាម​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆមាស​ទី ២​ក្នុង​ឆ្នាំ ២០២១ បាន​ឬ​យ៉ាងណា​នោះ ពោល​គឺ​វា​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ការ​ផ្ទុះ​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩, ការ​ចាក់​វ៉ាក់សាំង​, វិធានការ​សារពើពន្ធ​ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម និង ជួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់ និង ផែនការ​ជំរុញ​ការ​ស្តារ​ឡើង​វិញ​។

របាយការណ៍​ធនាគារពិភពលោក​បាន​បង្ហាញ​ថា អាជ្ញាធរ​វៀតណាម​គួរតែ​ដោះស្រាយ​ផលវិបាក​សង្គម​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ និង គួរតែ​ប្រយ័ត្ន​ចំពោះ​ហានិភ័យ ដែល​កំពុង​កើនឡើង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង ត្រូវ​ស្វែងរក​តុល្យភាព​ត្រឹមត្រូវ រវាង​តម្រូវការ​ដើម្បី​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​វៀតណាម និង ភាព​ចាំបាច់​ដើម្បី​រក្សា​នូវ​កម្រិត​ប្រកបដោយ​និរន្តរភាព​នៃ​បំណុល​សាធារណៈ​ក្នុង​ប្រទេស​វៀតណាម​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកបង្ហាញជំនឿចិត្តនឹងគ្រប់គ្រងកូវីដ-១៩ឲ្យបាន នៅត្រឹមដើមឆ្នាំ២០២២

ព័ត៌មាន
សហរដ្ឋអាមេរិកកំពុងសម្រុកចាក់វ៉ាក់សាំងមែនទែននៅមួយរយៈចុងក្រោយនេះ ខណៈការចាក់២ដូសមិនទាន់បានគ្រប់គ្នាផង ថ្មីៗនេះអាមេរិកកំពុងត្រៀមចាក់វ៉ា…

ធនាគារកណ្ដាលរបស់ថៃ៖ គ្មានការណែនាំឲ្យកាត់បន្ថយបំណុលពលរដ្ឋនោះឡើយ

ព័ត៌មាន
ធនាគារកណ្ដាលរបស់ថៃ បានចេញមុខប្រកាសកាលពីដើមសប្ដាហ៍នេះថា ខ្លួនមិនបានណែនាំ ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗឲ្យមានការកាត់បន្ថយបំណុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ