ផលិតផលនេសាទ

ការនាំចេញផលិតផលនេសាទវៀតណាមទំនងកើនឡើងដល់ ៩ពាន់លានដុល្លារនៅឆ្នាំ២០២១


ទោះបីជាវៀតណាមកំពុងជាប់ដៃប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩យ៉ាងណាក៏ដោយ ក៏ប្រទេសក្បែរខាងកម្ពុជាមួយនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានថ្មីៗនេះ ទំនងជាអាចជួយឲ្យវៀតណាមច្បាមបានទីផ្សារនាំចេញផលិតផលជលផលកាន់តែប្រសើរ ជាក់ស្តែង នៅឆ្នាំ២០២១នេះ ផលិតផលនេសាទវៀតណាមត្រូវបានគេមើលឃើញថា ទំនងជាកើនឡើងរហូតដល់ ៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម។
កន្លែងនាំចេញផលិតផលនេសាទរបស់វៀតណាម
ដោយ

វិបត្តិ​ស្មុគស្មាញ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ -១៩​បាន​ធ្វើ​សេដ្ឋកិច្ច​វៀតណាម​ទាំងមូល​រង​ផល​ប៉ះពាល់​ក៏​ពិតមែនតែ ប៉ុន្ដែ បើ​មើលទៅ​លើ​នាំ​ចេញ​ផលិតផល​ជលផល​ឯណោះ​វិញ ក្នុង​រយៈពេល​៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២១​នេះ​សម្រេច​បាន​ជិត ៥​ពាន់​លាន​ដុល្លារ កើនឡើង ១១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ក្នុង​នោះ ការ​នាំ​ចេញ​ត្រី​ប្រា​មាន​ចំនួន​ប្រមាណ​ជិត ៤៦​ម៉ឺន​តោន​ក្នុង​អំឡុង​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​មាន​ទំហំ​ទឹកប្រាក់​ជាង ៩៣០ លាន​ដុល្លារ​កើនឡើង​ជាង ១៣% ហើយ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​កើនឡើង​ប្រមាណ ១៨%​។

នៅ​៧​ខែ​ដំបូង​ឆ្នាំ​នេះ ចំណូល​ពី​ការ​នាំ​ចេញ​ផលិតផល​ជលផល​ទៅ​ទីផ្សារ​អា​មេ​រិ​ក​មាន​ដល់​ទៅ​ជាង​១​ពាន់​១​រយ​លាន​ដុល្លារ​ស្មើនឹង​ប្រមាណ ២៣% នៃ​ប្រាក់​ចំណូល​សរុប​របស់​វៀតណាម ជាមួយនឹង​កំណើន ៣៦%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ទន្ទឹម​នេះ​ទីផ្សារ​ត្រី​ធូ​ណា​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​កើនឡើង ១,៥ ដង​ផង​ដែរ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​ទ្វីបអាហ្វ្រិក​កើនឡើង​ជិត​១៧%​។ យ៉ាងណាមិញ ក្រៅពី​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អា​មេ​រិ​ក ផលិតផល​ជលផល​វៀតណាម​ក៏​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ផ្សេង​ទៀត​រួម​មាន ម៉ិ​ក​ស៊ិ​ក ប្រេ​ស៊ី​ល អង់គ្លេស ថៃ​និង​ហូ​ឡង់​ក៏​ទទួល​បាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

សូម​បញ្ជាក់​ថា កំណើន​ការ​នាំ​ចេញ​នេះ ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ខណៈ​វិបត្តិ​កូ​វី​ដ​១៩​បាន​និង​កំពុង​បង្ក​ឱ្យ​មានការ​ខ្វះខាត​កម្លាំង​ពលកម្ម និង​ការ​លំបាក​ក្នុង​ការ​ទិញ​សម្ភារ​ផ្សេង​ៗ

យ៉ាងណា​ក៏​ដោយ​ចុះ បើ​យោង​តាម​សមាគម​អ្នក​ផលិត និង​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម​បានឱ្យ​ដឹង​ថា ដើម្បី​អាច​សម្រេច​គោលដៅ​នៃ​ការ​នាំ​ចេញ​ជលផល​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៩​ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំនេះ លុះត្រាតែ​កូ​វី​ដ​-១៩​ត្រូវ​បាន​គ្រប់គ្រង​ភ្លាម​ៗ​ហើយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ចាប់ផ្តើម​ដំណើរការ​ធម្មតា​វិញ​៕

អត្ថបទ៖ ស៊ើង និមល់


None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ៖ រដ្ឋមិនត្រូវការខ្ចីលុយបរទេសបន្ថែម ដើម្បីយកមកដោះស្រាយវិបត្តិកូវីដ-១៩ទេ

ក្រឡេកមកមើលប្រទេសថៃក្បែរខាងកម្ពុជាយើងឯណេះវិញ ! រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានអះអាងដោយភាពជឿជាក់កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលថៃមិនត្រូវក…

ស្ថានភាពឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅកម្ពុជាហាក់ថមថយបន្ដិច ប៉ុន្ដែវត្តមានមេរោគឌែលតានៅតែជាក្ដីបារម្ភធំ

ស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ហាក់មានការថមថយចុះជាងមុនបន្ដិចពីជាង ៨០០ ទៅ៩០០នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមប្រមាណ ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ