បុរសកំពូលអ្នកមានវៀតណាមកើនទ្រព្យដល់៣៩ពាន់លានដុល្លារ

ទ្រព្យសម្បត្តិរបស់កំពូលអ្នកមានបំផុតនៅវៀតណាមកើនឡើង ៣៩ ពាន់លានដុល្លារ ខណៈដែលភាគហ៊ុន VinFast ពង្រីកការចុះបញ្ជីនៅក្រៅប្រទេស


លោក ផាម ញ៉ាត វឿង (Pham Nhat Vuong) ប្រធានក្រុមហ៊ុន VinFast នៅតែរក្សាតំណែងជាកំពូលអ្នកមានបំផុតនៅវៀតណាម ខណៈ តម្លៃភាគហ៊ុនក្រុមហ៊ុន VinFast ដែលបានចុះបញ្ជីកាលពីថ្ងៃអង្គារបានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនបាន ៣៩ ពាន់លានដុល្លារបន្ថែមទៀត ។ យោងទៅតាមសន្ទស្សន៍ទ្រព្យសម្បត្តិដែលកត់ត្រាដោយ សារព័ត៌មាន Bloomberg នៅពេលនេះ លោក វឿង មានទ្រព្យសម្បត្តិសរុបរហូតដល់ ជាង ៤៤ ពាន់លានដុល្លារ ។
បុរសកំពូលអ្នកមានវៀតណាមកើនទ្រព្យដល់៣៩ពាន់លានដុល្លារ
ដោយ

លោក ផាម ញ៉ាត វឿង ប្រធានក្រុមហ៊ុន VinFast នៅតែបន្តឈរនៅលើលំដាប់កំពូលមហាសេដ្ឋីនៅក្នុងប្រទេសវៀតណាម ដោយលោក មានទ្រព្យសម្បត្តិសរុបរហូតដល់ ៤៤ ពាន់លានដុល្លារ បើបូករួមទាំងទ្រព្យដែលកើនថ្មី សរុប ៣៩ ពាន់លានដុល្លារ ។នេះបើយោងទៅតាមសន្ទស្សន៍ទ្រព្យសម្បត្តិដែលចងក្រងដោយសារព៍ត៌មាន Bloomberg។

ការកើនឡើងទ្រព្យសម្បត្តិរបស់លោក វឿង ដ៏គំហុកគឺដោយសារតែតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន VinFast ដែលបានបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួននៅលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារក្នុងតម្លៃ មួយភាគហ៊ុនត្រឹមតែ ២២ ដុល្លារ ប៉ុន្តែនៅពេលដែលទីផ្សារជូញដូរបានបិទតម្លៃភាគហ៊ុននេះបានកើនឡើងរហូតដល់ទៅជាង ៣៧ ដុល្លារនៅក្នុងមួយហ៊ុន ។
សារព័ត៌មាន VN Express បានរាយការណ៍ថា ជាមួយនឹងតម្លៃនេះ បាននាំឲ្យក្រុមហ៊ុន VinFast របស់លោក រឿង មានតម្លៃសរុបរហូតដល់៨៥ ពាន់លានដុល្លារ ពោលគឺមានទំហំធំ ជាងតម្លៃហ៊ុនសរុប របស់ក្រុមហ៊ុន Ford ដែលមានតម្លៃត្រឹមតែ៤៨ ពាន់លានដុល្លារ ហើយក្រុមហ៊ុន General Motor វិញ មានតម្លៃត្រឹម ៤៦ ពាន់លានដុល្លារ។
មកដល់ពេលនេះគេដឹងថា VinFast ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំជាងគេរបស់វៀតណាម Vingroup បានទទួលការយល់ព្រមក្នុងការសាងសង់រោងចក្រផលិតរថយន្តតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុនបាននាំ រថយន្តអគ្គិសនីជិត ៣០០០ គ្រឿងទៅកាន់សហរដ្ឋអាមេរិក ដែលរំពឹងថានឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្តាលរុស្ស៊ីបានដំឡើងអត្រាការប្រាក់គោលឡើង ដល់១២%ដើម្បីគាំទ្រប្រាក់រុប របស់រុស្ស៊ីដែលកំពុងតែជួបវិបត្តិ

ធនាគារកណ្តាលរបស់រុស្ស៊ីបានដំឡើងអត្រាការប្រាក់ចំនួន ៣,៥០% ថែម ទៀត ឱ្យ ឡើង ដល់ទៅ ១២% ដែលនេះគឺជាវិធានការដ៏បន្ទាន់មួយដើម្បីព្យាយាមទប់ ស្ក…

ប្រទេសកូរ៉េខាងត្បូងនឹងផ្តល់ជំនួយបន្ថែមទៀតជាង ១៧ ពាន់លានដុល្លារក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ក្រុមហ៊ុន នាំចេញ

និយតករហិរញ្ញវត្ថុរបស់កូរ៉េ ខាង ត្បូង បាននិយាយ ថា អាជ្ញាធរហិរញ្ញវត្ថុនឹង ផ្តល់ថវិកាប្រមាណ ជាង ១៧ ពាន់លានដុល្លារ អាមេរិក នៅក្នុងកញ្ចប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ