ធុរជនចិនជាង៤ពាន់នាក់នឹងប្រជុំគ្នានៅក្រុងបាងកក

មេដឹកនាំធុរកិច្ចចិនមកពីជុំវិញពិភពលោកប្រកាសថានឹងមកជួបជុំគ្នានៅទីក្រុងបាងកកនៅចុងសប្តាហ៍នេះ


ធុរជនចិនជាង៤ពាន់នាក់ ត្រូវបានគេរំពឹងថានឹងមកចូលរួមក្នុងវេទិកាសហគ្រិនចិនពិភពលោក ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកកប្រទេសថៃនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីឱកាសអាជីវកម្ម និងវិធានការពង្រីកសេដ្ឋកិច្ចក្នុងតំបន់នាយុគសម័យក្រោយជំងឺរាតត្បាតកូវីដ១៩។ គួរកក់សម្គាល់ថាទំហំពាណិជ្ជកម្មរវាងថៃនិងចិន នៅក្នុង១ឆ្នាំៗ មានតម្លៃប្រមាណជា ១០៦ពាន់លានដុល្លារ ជាមួយនឹងអត្រាកំណើនប្រមាណជា ១,៥៣ភាគរយ។
ធុរជនចិនជាង៤ពាន់នាក់នឹងប្រជុំគ្នានៅក្រុងបាងកក

នេះជាលើកដំបូងហើយគិតចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ១៩មក សមាជិកក្រុមធុរជននៃសហគ្រាសចិនក្នុងពិភពលោក គ្រោងនឹងជួបគ្នារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមិថុនាខាងមុខ នៅមជ្ឈមណ្ឌលសន្និបាតជាតិមហាក្សត្រីស៊ីរីគិត។ នេះបើតាមសេចក្តីរាយការណ៍សារព័ត៌មាន the Nation ។
ពាក់ព័ន្ធនឹងកម្មវិធីពាណិជ្ជកម្មនៅចុងសប្តាហ៍នេះ សភាពាណិជ្ជកម្មថៃ-ចិន បានប៉ាន់ប្រមាណថា ព្រឹត្តិការណ៍នេះនឹងមានធុរជនចិនប្រហែល ២ពាន់នាក់មកពីជុំវិញពិភពលោក និងសហគ្រិនថៃ-ចិន១ពាន់នាក់ ព្រមទាំងអ្នកដែលពាក់ព័ន្ធផ្សេងទៀតមកចូលរួមផងដែរ។ ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលយ៉ាងហោចណាស់ ១ពាន់៤រយលានដុល្លារ ពីពាណិជ្ជកម្ម និង ការបណ្តាក់ទុន។

លោក ណារ៉ុងសាក ភូតថាមផនមុនគល់ ( Narongsak Putthampornmonkol) ប្រធានសភាពាណិជ្ជកម្មថៃ-ចិន បានមានប្រសាសន៍ថា “គោលបំណងសំខាន់នៃការរៀបចំវេទិកាសហគ្រិនចិនពិភពលោកលើកទី១៦ គឺដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញសេដ្ឋកិច្ចឆ្ពោះទៅមុខបន្ទាប់ពីការបញ្ចប់ជំងឺរាតត្បាត Covid-19 ដែលជាពេលវេលាដ៏ល្អសម្រាប់ពាណិជ្ជករចិនក្នុងការវិនិយោគនៅបរទេស។
ប្រធានសភាពាណិជ្ជកម្មថៃ-ចិន បានថ្លែងបន្តទៀតថា វេទិកានេះ ត្រូវបានគេដឹងថា មានធុរជនចិនមកពីប្រទេសជាច្រើន រួមទាំងចិន សិង្ហបុរី ហុងកុង ម៉ាកាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក ប្រេស៊ីល អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើម។ ប្រធានបទសម្រាប់សន្និសីទពាណិជ្ជកម្មឆ្នាំនេះគឺ «ការបង្កើតជំពូកថ្មីមួយរួមគ្នាជាមួយនឹងភាពប៉ិនប្រសប់នៃធុរកិច្ចចិន»។
ពាណិជ្ជកម្មរវាងប្រទេសថៃនិងចិនកាលពីឆ្នាំមុន បានកើនឡើង ១,៥៣ភាគរយ ជាមួយនឹង តម្លៃប្រមាណជា ១០៦ពាន់លានដុល្លារ ដែលស្មើនឹងជិត១៨ភាគរយ នៃពាណិជ្ជកម្មសរុបរបស់ថៃ៕




អត្ថបទបន្ទាប់


ផ្សារទំនើបម៉ាក្រូ បង្ហាញពីផែនការពង្រីកសាខានៅកម្ពុជាចំនួន៣បន្ថែមទៀត នៅ៣ឆ្នាំខាងមុខ

ព័ត៌មាន
ក្រុមហ៊ុនលក់រាយខ្នាតយក្សដែលមានដើមកំណើតពីប្រទេសថៃ Siam Makro បានបង្ហាញពីផែនការពង្រីកចំនួនសាខារបស់ខ្លួនទ្វេដងនៅក្នុងប្រទេសកម្ពុជាចាប់ពីរយ…

IMF កំពុងធ្វើកម្មវិធីរូបិយប័ណ្ណឌីជីថលឱ្យធនាគារកណ្តាលក្នុងពិភពលោកធ្វើប្រតិបត្តិការរវាងប្រទេសនិងប្រទេស

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងធ្វើការលើកម្មវិធីមួយសម្រាប់រូបិយប័ណ្ណឌីជីថលរបស់បណ្ដាធនាគារកណ្តាលនៅទូទាំងសកលលោក ដែលហៅកាត់ថា CDB…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ