រថយន្តអគ្គិសនី

ក្រុមហ៊ុនវីរៈប៊ុនថាំ គ្រោងបោះទុនរាប់លានដុល្លារ សាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅរាជធានី ខេត្តចំនួន១០នៅឆ្នាំនេះ


ក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើឆាប់រហ័សឈានមុខគេមួយនៅកម្ពុជា គ្រោងបោះទុនវិនិយោគរាប់លានដុល្លារ សាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុននេះ នៅឆ្នាំ២០២៥ នេះ ក្រុមហ៊ុនវីរៈប៊ុនថាំគ្រោងសាងសង់ស្ថានីយសាករថយន្តអគ្គិសនី ឱ្យបាន១០រាជធានី-ខេត្ត ដោយស្ថានីយសាករថយន្តអគ្គិសនីនីមួយៗមានតម្លៃចន្លោះពី១២ម៉ឺនដុល្លារ ទៅ១៦ម៉ឺនដុល្លារ។
រថយន្តអគ្គិសនី
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អ៊ិចប្រេស បានគូសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនវីរៈ ប៊ុនថាំ កំពុងវិនិយោគលើការសាងសង់ស្ថានីយសាករថយន្តអគ្គិសនីនៅតាមបណ្តោយផ្លូវជាតិនានា នៅក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ដើម្បីបម្រើដល់ការប្រើប្រាស់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្លួនផង និងប្រជាពលរដ្ឋទូទៅផង ដោយតម្លៃវិនិយោគលើស្ថានីយនីមួយៗមានតម្លៃប្រមាណ១២ម៉ឺនដុល្លារ ទៅ១៦ម៉ឺនដុល្លារ និងអាចសាករថយន្តបានម្តងចំនួន៦ទៅ១២គ្រឿង។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុននឹងបង្កើតស្ថានីយសាករថយន្តអគ្គិសនីនៅក្នុងរាជធានី ខេត្តចំនួន១០ រួមមានរាជធានីភ្នំពេញ សៀមរាប កំពត កំពង់ធំ ព្រះសីហនុ ពោធិ៍សាត់ បាត់ដំបង កំពង់ចាម កោះកុង និងប៉ោយប៉ែត ហើយក្រុមហ៊ុនក៏គ្រោងនាំចូលរថយន្តអគ្គិសនីដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន២០០គ្រឿងបន្ថែមទៀតផងដែរ នៅឆ្នាំនេះ ក្រោយបានសាកល្បងដាក់ឱ្យប្រើប្រាស់នូវរថយន្តអគ្គិសនីសម្រាប់ដឹកទំនិញ និងអ្នកដំណើរអស់រយៈជាង១ឆ្នាំកន្លងមក។

​បើតាមអ្នកឧកញ៉ា សួរ វីរៈ ការវិនិយោគលើការប្រើប្រាស់រថយន្តអគ្គិសនី និងស្ថានីយសាករថយន្តអគ្គិសនីនៅកម្ពុជា នេះ ក្នុងគោលបំណង់ជួយកាត់បន្ថយថ្លៃធ្វើដំណើររបស់ពលរដ្ឋ ដ្បិតថា សំបុត្រធ្វើដំណើរតាមរថយន្តអគ្គិសនីមានតម្លៃទាបជាងសំបុត្រធ្វើដំណើរតាមរថយន្តប្រើប្រាស់ប្រេងឥន្ទនៈ។ ម្យ៉ាងទៀត ដោយមើលឃើញពីផលចំណេញចាក់ចូលទៅក្នុងសេដ្ឋកិច្ច តាមរយៈការបន្ថយចំណាយលើការនាំចូលប្រេងឥន្ទនៈពីខាងក្រៅ ជំនួសដោយការប្រើប្រាស់អគ្គិសនី ដែលមាននៅក្នុងស្រុកស្រាប់។

​តែយ៉ាងណា ថ្នាក់ដឹកនាំក្រុមហ៊ុនវីរៈប៊ុនថាំរូបនេះ បានបញ្ជាក់ថា ការវិនិយោគលើការបង្កើតស្ថានីយសាករថយន្តអគ្គិសនីនេះ ក៏មានជួបបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារតម្លៃនៃការដំឡើង និងថ្លៃអគ្គិសនីមានកម្រិតខ្ពស់ ដូច្នេះអ្នកឧកញ៉ា សួរ វីរៈ ស្នើឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា ជួយគិតគូរបញ្ចុះតម្លៃអគ្គិសនីបន្ថែមសម្រាប់គម្រោងនេះ ដ្បិតថា វានឹងជួយសម្រួលទៅដល់អ្នកវិនិយោគ និងអ្នកប្រើប្រាស់រថយន្ត​អគ្គិសនី ពិសេសជួយជំរុញ និងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងស្រុកឱ្យបានកាន់តែច្រើន៕




អត្ថបទបន្ទាប់


ការថ្លែងសុន្ទរកថាក្នុងសភាលើកដំបូងរបស់លោក ដូណាល់ ត្រាំ រងការរំខានពីសមាជិកសភាមួយចំនួន

លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាក្នុងសភាជាលើកដំបូងក្នុងនាមជាប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃទី៤ ខែមីនា ពាក់ព័ន្ធនឹងគោលនយោបាយ និងផែនកា…

រដ្ឋាភិបាលកំពុងប្រមូលធាតុចូល ដើម្បីឈានទៅសិក្សាលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានអន្តរាគមន៍លើតម្លៃដំឡូងមី

ក្រោយតម្លៃទីផ្សារដំឡូងមីនៅកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើននៅមួយរយៈពេលចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធកំពុងរៀបចំផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ