បញ្ហា​ជ្រូក​នៅ​វៀតណាម

វៀតណាម​នឹង​កាត់​បន្ថយ​ការនាំ​ចូល​សាច់​ជ្រូក​​ដើម្បី​សង្គ្រោះកសិករ​ក្នុង​ស្រុក


រដ្ឋាភិបាល​វៀតណាម​ប្រកាស​ផែនការ​កាត់​បន្ថយ​ការនាំ​ចូល​សាច់ជ្រូក​ និង​ពង្រីក​ទីផ្សារ​នាំ​ចេញ ជា​ផ្នែក​នៃ​យុទ្ធនាការ​ទូទាំង​ប្រទេស​ដើម្បី​សង្គ្រោះ​កសិករ​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន។
សកម្មភាពដឹកជញ្ជូនជ្រូក
ដោយ

តម្លៃ​ជ្រូក​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម ធ្លាក់​ចុះ​ពាក់កណ្ដាល​គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦​មក ដោយ​ធ្លាក់​ដល់​ប្រហែល ១ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ 

ការធ្លាក់​ថ្លៃ​ជ្រូក​រស់​នេះ គឺ​ដោយសារ​ប្រទេស​ចិន ដែលជា​ប្រទេស​បរិភោគ​សាច់​ជ្រូក​ដ៏ធំជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក ថ្មីៗ​ចុង​ក្រោយ​នេះ បាន​បញ្ឈប់​ការនាំ​ចូល​ជ្រូក​រស់​ពី​វៀតណាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express។ 

ពាក់​កណ្ដាល​ឆ្នាំ​ទៅមិញ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​របស់​វៀតណាម បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​បង្កើន​ការ​នាំ​ចេញ​ជ្រូក​រស់​ទៅ​ចិន​ដោយ​ខុស​ច្បាប់ តាម​ច្រក​របៀង។ 

ប៉ុន្តែ ពលរដ្ឋ​វៀតណាម​មិន​ស្ដាប់ ហើយ​ពង្រីក​ការចិញ្ចឹម​នាំ​ចេញ​ទៅ​ចិន រហូត​ដល់​ចិន​បិទ​ការ​នាំ​ចូល​ជ្រូក​រស់​ពី​វៀតណាម​នា​ពេល​ថ្មីៗ​នេះ ទើប​នាំ​ឲ្យ​មាន​បញ្ហា​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅ​ក្នុង​ស្រុក។

ក្នុង​ឆ្នាំ​២០១៧​នេះ វៀតណាម​ប៉ាន់ស្មាន​ថា នឹង​មាន​សាច់​ជ្រូក​លើស​តម្រូវការ​ ២សែន​តោន ហើយ​​បច្ចុប្បន្ន កំពុងស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ជួយ​ពង្រីក​ការ​នាំ​ចេញ​ជ្រូក​រស់ និង​សាច់​ជ្រូក ទៅ​ប្រទេស​ចិន ហ្វ៊ីលីពិន និង​សិង្ហ​បុរី។ 

ឆ្នាំ​២០១៦ វៀតណាម​នាំ​ចូល​សាច់ជ្រូក ៣ម៉ឺន ៩ពាន់​តោន ក្នុង​ឆ្នាំ​២០១៦។

ដើម្បី​ជួយ​សង្គ្រោះ​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​នឹង​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក​រស់​និង​សាច់ជ្រូក និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទទួល​ទាន​សាច់ជ្រូក​ក្នុង​ស្រុក ជាជាង​សាច់​ជ្រូក​នាំ​ចូល។ 

ម្យ៉ាង​ទៀត រដ្ឋាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ធនាគារ​កណ្ដាល​ពន្យារពេល​ការ​សង​បំណុល​សម្រាប់​កសិករ និង​ក្រុមហ៊ុន​នានា ដែលពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​ជ្រូក៕




អត្ថបទបន្ទាប់


ដូណាល់ ត្រាំ ម្ដង​គំរាម​វាយ ម្ដង​ថានឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង បើ​សិន...

ព័ត៌មាន
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​សារព័ត៌មាន​នៅ​អាមេរិក បន្ទាប់​ពី​លោក​ថ្លែង​ថា លោក​នឹង​ជួប​ជាមួយ​មេដឹ…

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​ដែល​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​ច្រើន​ជាង​គេ​បំផុត។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ