ទឹកប្រាក់ដែលបានមកពីការលក់ផ្លែឈើនេះ គឺស្មើនឹង ៥៤ភាគរយ នៃចំណូលរបស់ក្រុមហ៊ុន។
ផលិតផលកសិកម្មដទៃទៀត ដូចជា ម្ទេស និងម្រេច ក្រុមហ៊ុនលក់បានជាង ២៣លានដុល្លារ។ ចំណូលពីការចិញ្ចឹមគោក្របី ធ្លាក់ចុះ ៨៣% មកនៅសល់ត្រឹមតែ ៥,៤៣លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលចំណូលពីចម្ការកៅស៊ូ ធ្លាក់ចុះ ២៤% មកនៅសល់ត្រឹម ១៤,៨៧លានដុល្លារអាមេរិក។
បរិមាណលក់សរុបសម្រាប់ឆ្នាំ២០១៨ របស់ក្រុមហ៊ុននេះ គឺស្មើនឹងជាង ២៣២លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ១១% បើធៀបនឹងការលក់នៅឆ្នាំ២០១៧។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់វៀតណាម។
គួរបញ្ជាក់ថា ក្រុមហ៊ុន ហ័ងអាញ់ជាឡាយ ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅវៀតណាម ប៉ុន្តែ នៅឆ្នាំ២០១០ ក្រុមហ៊ុននេះបានកែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន ប្រែក្លាយជាក្រុមហ៊ុនផ្ដោតសំខាន់លើវិស័យកសិកម្ម កៅស៊ូ និងចិញ្ចឹមសត្វ វិញ។
ឆ្នាំទៅមិញ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Hoang Anh Gia Lai Agriculture JSC (HAGL Agrico) បានធ្វើការវិនិយោគទឹកប្រាក់ ៤២លានដុល្លារអាមេរិក ទៅលើផ្ទៃដី ៥.៣០០ហិកតារ នៅក្នុងប្រទេសកម្ពុជា ដើម្បីដាំចេកសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ជាការឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៅក្នុងទីផ្សារប្រទេសចិន។
ក្រុមហ៊ុន HAGL Agrico មានដៃចម្ការនៅវៀតណាម ឡាវ និងកម្ពុជា សរុប ១៣.៥០០ហិកតារ។ ក្រុមហ៊ុននេះ ដាំដុះនិងនាំចេញផ្លែឈើជាច្រើនមុខ ដូចជា ផ្លែស្រកានាគ ផ្លែផាសិន ចេក និង ម្ទេស ជាដើម៕