Advertisement
កសិកម្ម​-វៀតណាម

វៀតណាម ចង់ក្លាយជាកំពូលប្រទេសអភិវឌ្ឍន៍កសិកម្មខ្លាំងក្លា នៅក្នុងរយៈពេល១០ឆ្នាំ


ប្រទេសវៀតណាម បានបង្ហាញពីមហិច្ឆតារបស់ខ្លួនចង់ក្លាយជាប្រទេសមានការអភិវឌ្ឍលើវិស័យកម្ម ខ្លាំងក្លា ក្នុងចំណោមកំពូលប្រទេសទាំង ១៥ នៅលើពិភពលោក នៅត្រឹមរយៈពេល១០ឆ្នាំ។ នេះបើតាមការអះអាង ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម ដែលបានថ្លែងកាលពីពេលថ្មីៗនេះ។
វៀតណាម នឹងប្រមូលចំណូលពីការនាំចេញត្រីប្រា ឲ្យបានដល់ ២ពាន់លានដុល្លារ នៅឆ្នាំនេះ
ដោយ
Advertisement

ថ្លែងនៅក្នុង​​សន្និសីទ​ដែល​រៀបចំដោយ ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម លោក​ ក្វៀន សៀនហ្វុក នាយក​រដ្ឋមន្ត្រី​វៀតណាម បានអះអាងថា ប្រទេស​វៀតណាម​​ត្រូវខិត​ខំពុះពារ​​ធ្វើយ៉ាង​ ណា ក្លាយ​ខ្លួនជា​កំពូល​ប្រទេស ​ដែលមាន​ការអភិវឌ្ឍ​លើវិស័យ​កសិកម្ម​ខ្លាំងក្លា​ ក្នុងចំណោម​ប្រទេស​ទាំង ១៥ នៅទូទាំង​សកលោក ក្នុងរយៈពេល​១០ឆ្នាំ ដើម្បី​លើកម្ពស់​​ដល់​​សេដ្ឋកិច្ច​​ជាតិ ក៏ដូចជា​ចំណូលប្រជាពលរដ្ឋ​។

ទន្ទឹមនឹងនេះ លោក ក្វៀន សៀនហ្វុក​បាន​បញ្ជាក់​ទៀតថា វិស័យ​ផលិត​​កែច្នៃ​កសិកម្ម​​របស់​វៀតណាម​ គួរតែ​​ត្រូវបាន​​ឈរ​ក្នុងលំដាប់​​កំពូល​​ទី១០ នៅទូទាំង​សកលោក​ផងដែរ ពិសេស​​គឺ​វៀតណាម​​​ត្រូវ​តែ​​ព្យាយាម អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ទៅជា​​មជ្ឈមណ្ឌល​សកល​​មួយ សម្រាប់​​ការ​កែ​ច្នៃឈើ និងផលិត​កម្ម​​កែច្នៃ​​បង្គា។ 

បើតាម​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម នៅឆ្នាំ២០១៩នេះ វៀតណាម​​មាន​គោលដៅ ជំរុញ​កំណើន​​ក្នុងវិស័យ​​លក់ដុំ នៃ​វិស័យ​កសិកម្ម និងនេសាទ ឲ្យបាន​ ៣% ដែលមាន​តម្លៃជា​ទឹកប្រាក់​សរុប​​ប្រមាណ ៤២ ទៅ៤៣ ពាន់លាន​ដុល្លារ​អាមេរិក។

លោក ក្វៀន សៀនហ្វុក​ បានបញ្ជាក់​ទៀតថា ការឈាន​ទៅសម្រេច​​នូវគោលដៅ​នេះ គឺជារឿង​មួយ​ដ៏​លំបាក ប៉ុន្ដែ ត្រូវតែ​សម្រេច​​វាឲ្យបាន ហើយបើ​​ធ្វើ​មិន​បាន​សម្រេចទេ ប្រជាជន​​នឹងនៅតែ​បន្ដរស់​ក្នុង​ស្ថាន​ភាព​លំបាក។ 

ទោះយ៉ាងណា វិស័យ​កសិកម្ម​វៀតណាម ក៏ត្រូវ​ការ​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ទីផ្សារ​​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើងផងដែរ ដូចជា​​ការព្យាករ និងប៉ាន់​ប្រមាណ ពីការផ្គត់ផ្គង់ និង​តម្រូវការ ការពង្រីក​ទីផ្សារ​ថ្មីៗបន្ថែម និងការអភិវឌ្ឍ​លើម៉ាក​សញ្ញា ឬហៅថា Branding សម្រាប់​​ផលិតផល​កសិកម្ម​​ដូចជា អង្ករ បង្គា និងស្រូវសាលី ជាដើម ខណៈដែល​ លោក ក្វៀន សៀនហ្វុក មើល​ឃើញថា បញ្ហា​ទាំងអម្បាល​មាណ​ខាងលើនេះ វៀតណាម​​ហាក់​ដើរ​យឺតបន្តិច បើធៀប​នឹង​​ប្រទេសថៃ និងកម្ពុជា។

តាម​ការិយាល័យ​ស្ថិតិទូទៅ​វៀតណាម បានឲ្យ​ដឹងថា កំណើន​​វិស័យ​​កសិកម្ម​​វៀតណាម បាន​​កើន​ឡើង​ ៣,៦% ក្នុងឆ្នាំ គិតត្រឹម​ឆ្នាំ​២០១៨ កន្លងទៅ ហើយ​​កំណើន​​ខ្ពស់​បំផុត មានតាំង​ពីឆ្នាំ​២០១២ មកម្លេះ។

ប្រភពដដែល​​បានឲ្យ​ដឹង​ទៀតថា កាលពី​ឆ្នាំ​២០១៨ វៀតណាម​រកចំណូល​បាន​ប្រមាណ ២២ពាន់​លានដុល្លារ​អាមេរិក ពីផលិត​ផល​​កសិកម្ម និង​រុក្ខាប្រមាញ់ មានកំណើន​​១០%  និង​ចំណូល ៨,៨ពាន់​លានដុល្លារ​ផ្សេងទៀត រកបាន​ពីផលិតផល​​នេសាទ ដែលមាន​កំណើន​​ជាង៦% បើធៀប​នឹងឆ្នាំ ២០១៧៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ូលខាងត្បួង និង ប៉ូលខាងជើងមានល្បឿន វិនិយោគខ្លាំងដូចគ្នា ៣ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
បើនិយាយពីល្បឿននៃការវិនិយោគប៉ូលទាំងបួននៃរាជធានីភ្នំពេញអ្នកជំនាញបានអះអាងថា រយៈពេលបីឆ្នាំកន្លងមកនេះ តំបន់ប៉ែកខាងជើង និង តំបន់ប៉ែកខ...

ប្រធានក្រុមធនាគារពិភពលោក ប្រកាសលាលែងពីតំណែង

ព័ត៌មាន
លោក ជីម យ៉ុង គីម ប្រធានក្រុមនៃធនាគារពិភពលោក កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងចុះចេញពីតំណែង ជាប្រធានក្រុមនៃធនាគារពិភពលោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ