ការអភិវឌ្ឍ​តំបន់​ព្រំដែន

កម្ពុជា កំពុងចរចាជាមួយនឹង ឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី២ មេសានេះ បានប្រកាសថាឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងចរចាជាមួយនឹងប្រទេសជាប់ភូមិផងរបងជាមួយ គឺ ឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រក ព្រំដែនថ្មីៗបន្ថែមទៀត ជំរុញដល់ការធ្វើពាណិជ្ជកម្មទៅវិញទៅមកឲ្យកាន់តែប្រសើរឡើង ខណៈដែលរាជរដ្ឋាភិបាល បានចាត់ទុក តំបន់ព្រំដែននេះ ជាកន្លែងដែលបាននិងកំពុងមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
កម្ពុជា កំពុងចរចាជាមួយនឹង ឡាវ ថៃ និងវៀតណាម ដើម្បីបើកច្រកព្រំដែនថ្មីៗបន្ថែមទៀត
ដោយ

ថ្លែងក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​សម្ពោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ នូវប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត កាលពី​ព្រឹកថ្ងៃ អង្គារទី ០២ ខែ​មេសានេះ សម្តេច តេជោ​ហ៊ុនសែន បាន​មានប្រសាសន៍ថា កម្ពុជា នឹងបន្ត​ជំរុញ​តទៅទៀត នូវការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ព្រោះព្រំដែននេះ បានក្លាយជា​កន្លែងសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍរួចទៅហើយ ហើយរដ្ឋាភិបាល​ក៏កំពុងចរចាជាមួយនឹងឡាវ ថៃ និងវៀតណាម ដើម្បីបើក​ច្រកថ្មីៗបន្ថែមទៀត ជំរុញឲ្យ​មានទំនាក់​ទំនង​ទ្វេភាគី ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​ជិតខាង ឲ្យកាន់តែ​ប្រសើរ​ឡើងថែមទៀត។

បើតាម​សម្តេចតេជោ ហ៊ុន សែន ការប្រែក្លាយ​​តំបន់​ព្រំដែន​ទៅជា​តំបន់​មមាញឹក​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្មនេះ គឺជា​យុទ្ធសាស្ត្រ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កាលពី​២០ឆ្នាំមុន ដើម្បី​ធ្វើឲ្យកម្ពុជា ទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍ។ 

យុទ្ធសាស្ត្រ​ទាំងពីរនោះ គឺទី១ ការប្រែក្លាយ​តំបន់​អតីតសង្គ្រាមទៅ ជាតំបន់​សន្តិភាព តំបន់​អភិវឌ្ឍន៍ និង ជាទីផ្សារ។ មួយវិញទៀត គឺការ​អនុវត្ត​យុទ្ធសាស្ត្រ ប្រែក្លាយ​តំបន់ ព្រំដែន​ទៅជា​តំបន់​សន្តិភាព មិត្តភាព អភិវឌ្ឍន៍ និងកិច្ច​សហប្រតិបត្តិការ។

តាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា បច្ចុប្បន្ន​ភាពជោគជ័យ​ក្នុង​ប្រែក្លាយ​តំបន់​ព្រំដែន ដែលធ្លាប់ជា​អតីត​ទីតាំង​សមរភូមិ ទៅជា​តំបន់អភិវឌ្ឍន៍នោះ គឺមាន​មិនក្រោម​៩០ភាគរយ​នោះឡើយ ខណៈដែល​នៅសល់​១០ ភាគរយទៀត គឺនៅមិនទាន់​បាន​ដោះស្រាយ​នៅឡើយ ដោយសារតែ​មានបន្សល់ទុក​នៅគ្រាប់មីនមិនទាន់ផ្ទុះ ហើយវាទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវបន្ដ​ដោះស្រាយបន្ថែមទៀត ដើម្បី​យកតំបន់​សេសសល់​ទាំងនោះ មកធ្វើការអភិវឌ្ឍ។ 

របាយការណ៍​ពី​រាជ​រដ្ឋាភិបាល​បាន​ឲ្យដឹងថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើង​រហូត​ដល់ជាង ៧ពាន់លាន​ដុល្លារអាមេរិក ហើយ​ប្រមុខ​រាជ​រដ្ឋាភិបាល គ្រោងបង្កើន​ទំហំ​ពាណិជ្ជកម្ម ឱ្យបានដល់ ១៥ពាន់​លានដុល្លារ​អាមេរិក នៅឆ្នាំ ២០២០។

 

ដោយឡែក កាលពីឆ្នាំ ២០១៨ដូចគ្នា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម គឺសម្រេច​បានជាង ៤,៧ ពាន់​លាន​ដុល្លារអាមេរិក ហើយរំពឹងទុក នឹងកើន​ឡើង​ដល់ ៥ពាន់លាន​ដុល្លារ​អាមេរិក មុនឆ្នាំ ២០២០ ខាងមុខ។

ឯ ទំហំ​ពាណិជ្ជកម្ម​រវាង​ កម្ពុជា និងឡាវ ហាក់មាន​តិចជាង ប្រទេស​ជិតខាង​ពីរខាងលើនេះ ដែល​មានត្រឹមតែ​ ២៤ លាន​ដុល្លារ​អាមេរិក នៅឆ្នាំ២០១៨ ធៀបឆ្នាំ២០១៧ មានតែត្រឹម ១០លានដុល្លារអាមេរិក​ប៉ុណ្ណោះ។ នេះ សបញ្ជាក់ឲ្យ​ឃើញថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និង ឡាវ នៅមាន​ទំហំតិចតួច​នៅឡើយ​ដែលត្រូវ​ពង្រីក​ឲ្យកាន់តែ​ប្រសើរ​ឡើងថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​កសិកម្ម​វៀតណាម​ដ៏ធំ ដែលមានសាខានៅកម្ពុជាដែរ ប្រកាសពី​ចំណូល​កើន​ឡើង​ពីការលក់​ផ្លែឈើ

ព័ត៌មាន
ក្រុមហ៊ុន​កសិកម្ម​ដ៏ធំមួយរបស់​វៀតណាម ឈ្មោះ ហ័ងអាញ់​ជាឡាយ (Hoang Anh Gia Lai) ដែលមានសាខាមួយដែរ នៅក្នុង​ប្រទេស​កម្ពុជា បានប្រកាស​ពី​ក…

កម្ពុជារុករករ៉ែមាស បានតែ ៥ ទៅ ១០ គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ខែ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា ក្នុង១ខែៗ កម្ពុជាអាចរុករក និងកែច្នៃ រ៉ែមាសបានប្រមាណ តែ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ