បច្ចេកវិទ្យា

ស្មាតហ្វូន​ផលិត​ដោយ​វៀតណាម នឹង​ចេញ​លក់​ក្នុង​ទីផ្សារ​ក្នុងពេល​ឆាប់ៗ


លោកអ្នក​ដែល​ប្រើ​កុំព្យូទ័រ ឬ​ជំនាញ​កុំព្យូទ័រ ប្រហែល​ជា​ស្គាល់​ក្រុមហ៊ុន​សន្តិសុខ​អ៊ិនថឹណិត​របស់​វៀតណាម ឈ្មោះ Bkav ហើយ ព្រោះ​អ្នក​ខ្លះ​អាច​នឹង​ធ្លាប់​ប្រើ​កម្មវិធី​កម្ចាត់​មេរោគ​កុំព្យូទ័រ Bkav របស់​ក្រុមហ៊ុននេះ។ ឥឡូវនេះ ក្រុមហ៊ុន Bkav គ្រោង​នឹង​ចេញ​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ដំបូង​បង្អស់​របស់​ខ្លួន។
រូបភាព​នៃ​ទូរស័ព្ទ​ស្មាតហ្វូន Bphone 2 បង្ហោះ​នៅ​លើ​គេហ​ទំព័រ TechZ.vn។
ដោយ

ទូរស័ព្ទ​ស្មាតហ្វូន​នោះមាន​ឈ្មោះថា Bphone 2 ដែល​រចនា​ដោយ​ក្រុមហ៊ុន Bkav និង​ផលិត​នៅ​ក្នុង​ប្រទេស​វៀតណាម​តែម្ដង ដែល​នេះ​ជា​ទូរស័ព្ទជំនាន់​ទីពីរ​ហើយ ដែល​រចនា​និង​ផលិត​ដោយ​ក្រុមហ៊ុន Bkav។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន VN Express ការ​បើក​សម្ពោធ​លក់​ទូរស័ព្ទ​ស្មាតហ្វូន​ Bphone 2 នេះ គ្រោង​នឹង​ធ្វើ​នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៧។ 

កាលពីឆ្នាំ​២០១៥ ក្រុមហ៊ុន​ Bkav បាន​បញ្ចេញ​ទូរស័ព្ទ​ស្មាតហ្វូន​ជំនាន់​ទីមួយរបស់​ខ្លួន គឺ Bphone ប៉ុន្តែ កាលនោះគឺ​ដាក់​លក់​តែ​នៅ​លើ​អនឡាញ​ប៉ុណ្ណោះ។ សម្រាប់​ទូរស័ព្ទ​ស្មាតហ្វូន​ថ្មី​នេះ គេ​គ្រោង​ដាក់​លក់​ទាំង​នៅ​លើ​អនឡាញ​ផង និង​តាម​រយៈ​ក្រុមហ៊ុន​លក់រាយ​ទូរស័ព្ទ​ដៃ​ផង។ 

ទូរស័ព្ទ​ស្មាតហ្វូន Bphone 2 មាន​សរសេរ​នៅ​លើ​ខ្នង​ទូរស័ព្ទ​ថា រចនា​ដោយ Bkav និង​ផលិត​នៅ​វៀតណាម ប៉ុន្តែ ចំណុច​នេះ​បាន​បង្ក​ជា​ភាព​ចម្រូង​ចម្រាស​ខ្លះ ដោយសារតែ​ដាក់​ថា ផលិត​នៅ​វៀតណាម​ក៏​ពិត​មែន ប៉ុន្តែ ៣០% នៃ​គ្រឿង​ផ្គុំ​ទូរស័ព្ទ​នេះ គឺ​ផលិត​ដោយ​ក្រុមហ៊ុន​ចិន។

យោង​តួលេខ​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុនស្រាវជ្រាវ​ទីផ្សារ​ ឈ្មោះ Statista ដែលមាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់ ចំនួន​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​នៅ​ក្នុង​ប្រទេស​វៀតណាម មាន ២៨,៥​លាន​នាក់ ឬ​ស្មើ​នឹង​ ៣០ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប។ របាយការណ៍​ដដែល​ព្យាករ​ថា ចំនួន​នេះ​នឹង​កើន​ឡើងដល់ ៤០% នៅ​ឆ្នាំ​២០២១៕




អត្ថបទបន្ទាប់


តម្លៃ​ទុន​វិនិយោគ​សំណង់​ពាក់​កណ្តាល​ឆ្នាំ​២០១៧ មាន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ?

វិស័យ​សំណង់​នៅ​កម្ពុជា នៅតែ​បន្ត​មាន​សន្ទុះ​កើន​ឡើង ជាមួយ​នឹង​ចំនួន​គម្រោង​សាងសង់​ច្រើន​ថែមទៀត​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​យល់​ព្រម។

អគារ​ពាណិជ្ជកម្ម​និង​លំនៅ​ដ្ឋាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​នឹង​បើក​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ

គិត​​ចាប់​​តាំ​ង​​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​​២០១៧​នេះ អគារ​​ខ្ពស់ៗ​ចាប់​ពី ៥​ជាន់​ឡើង​ទៅ សរុប​មាន​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ