បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជា

ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាហាក់នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង


ស្ថិតក្នុងបរិបទពិភពលោកកាន់តែរីកចម្រើន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែ បើតាមអ្នកជំនាញ ការប្រើប្រាស់បច្ចេកទេសឱ្យបានត្រឹមត្រូវ និងចំគោលដៅលើក្នុងវិស័យកសិកម្មនៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងបណ្តាប្រទេសដទៃដែលមានការអភិវឌ្ឍខ្លាំងលើវិស័យកសិកម្ម។
ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជាកាន់តែច្រើនឡើង

អ្នកជំនាញបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ត្រូវការចំណាយដើមទុនច្រើន និងបច្ចេកទេសខ្ពស់ ដូច្នេះ ទើបធ្វើឲ្យការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។
លោក ហេង ភារម្យ ប្រធានផ្នែកបច្ចេកទេសប្រព័ន្ធស្រោចស្រពរបស់ក្រុមហ៊ុន GAINS កត់សម្គាល់ឃើញថា ការប្រើប្រាស់បច្ចេកទំនើបក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការប្រើប្រាស់ប្រព័ន្ធស្រោចស្រពវ័យឆ្លាត តែម្ដង។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកជំនាញបច្ចេកទេសរូបនេះ នៅតែយល់ឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់កសិករក្នុងវិស័យកសិកម្មនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងបណ្ដាប្រទេសដទៃ ដែលមានការអភិវឌ្ឍន៍ខ្លាំងលើវិស័យកសិកម្ម។

បើតាមលោក ហេង ភារម្យ ភាគច្រើនអ្នកប្រកបរបរកសិកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ន នៅតែនិយមធ្វើកសិកម្មតាមបែបប្រពៃណីនៅឡើយ ជាពិសេសកសិករមិនទាន់មានការយល់ដឹងច្បាស់ពីបច្ចេកវិទ្យា និងលទ្ធភាពគ្រប់គ្រាន់អំពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម។ ម្យ៉ាងវិញទៀត ផលិតកម្មរបស់កសិករមួយចំនួន ហាក់មិនទាន់អាចឆ្លើយតប សម្រាប់ការចំណាយដើមទុនទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម ដែលធ្វើឲ្យពួកគាត់ចំណេញច្រើននោះទេ។
បើតាមលោកភារម្យ ដ្បិតការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា មានការចំណាយច្រើនបន្តិចមែន តែវាក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ការធ្វើកសិកម្ម ជាពិសេសអាចឆ្លើយតបទៅនឹងការធ្វើពិពិធកម្មកសិកម្ម នាពេលបច្ចុប្បន្ន ថែមទៀតផង។ អ្នកជំនាញរូបនេះ នៅតែលើកទឹកចិត្តឱ្យកសិករ គួរតែងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្មនេះឱ្យកាន់តែទូលំទូលាយ ពិសេសការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឆ្លាតវៃ នៅក្នុងវិស័យកសិកម្ម។
ស្ថិតក្នុងបរិបទបច្ចុប្បន្ន ដែលពិភពលោក រួមទាំងកម្ពុជា ជួបប្រឈមនឹងបញ្ហាអាកាសធាតុនោះ លោក ហេង ភារម្យ ជឿជាក់ថា ប្រសិនបើប្រជាកសិករបានប្រើប្រាស់នូវប្រព័ន្ធស្រោចស្រពបែបឆ្លាតវៃ នោះពួកគេនឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញបានច្រើន តាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត កាត់បន្ថយកម្លាំងពលកម្ម និងពេលវេលា ផងដែរ៕




អត្ថបទបន្ទាប់


តៃវ៉ាន់អនុម័តបង្កើនថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៤ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់ចិន

ព័ត៌មាន
តៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា បានអនុម័តច្បាប់ថវិកាការពារជាតិដ៏ច្រើនបំផុតរហូតដល់ជាង ១៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៤។ កញ្ចប់ថវ…

កសិករថា ដំណាំទំពាំងបារាំង កំពុងមានទីផ្សារល្អ និងមានតម្លៃថ្លៃ ប៉ុន្ដែមិនសូវសម្បូរអ្នកដាំ

ព័ត៌មាន
ដំណាំទំពាំងបារាំង គឺជាដំណាំបន្លែមួយប្រភេទ ដែលមានអាយុកាលវែង និងឆាប់ទទួលបានផល ខណៈដែលបច្ចុប្បន្ន តម្លៃក៏មានខ្ពស់ផងដែរ ប៉ុន្តែដំណាំបន្លែម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ