ការនាំចេញ​ផល​នេសាទ​សមុទ្រ

វៀតណាម​កំពុង​ដេក​ភ័យ​ពី​រឿង​កាត​លឿង​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​ទៅ​អឺរ៉ុប ខណៈ​កម្ពុជា​ជាប់​កាត​ក្រហម


កាល​ពី​ដើម​ឆ្នាំ​នេះ ក្រុម​ការងារ​ជលផល​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា វៀតណាម​ទំនង​នឹង​ត្រូវ​ទទួល​បាន​កាត​លឿង​ពី​ក្រុម​អធិការ​កិច្ច​សហភាព​អឺរ៉ុប​សម្រាប់​ការ​នាំចេញ​ផល​នេសាទ​សមុទ្រ​ទៅ​អឺរ៉ុប ជា​ពិសេស ប្រសិន​បើ​មិន​អាច​បំពេញ​តាម​តម្រូវការ​នៃ​បទ​ប្បញ្ញតិ​នេសាទ IUU ដែល​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​នេសាទ​ទេ​នោះ។
វៀតណាម​ភ័យ​បារម្ភ​ខ្លាច​អឺរ៉ុប​ឲ្យ​កាត​លឿង​ចំពោះ​ការ​នាំ​ចេញ​ផល​សមុទ្រ​វៀតណាម​ទៅ​ទីផ្សារអឺរ៉ុប។
ដោយ

ជាមួយ​គ្នា​នេះ កម្ពុជា​ឯណេះ​វិញ​ក៏​បាន​និង​កំពុង​ខ្នះខ្នែង​រក​វិធី​ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ដក​កាត​ក្រហម ដែល​ហាម​ឃាត់​ការ​នាំចូល​ផល​នេសាទ​ពី​កម្ពុជា​ឲ្យ​បាន​​ឆាប់​ផង​ដែរ។

ក្រុមហ៊ុន​នាំចេញ​ផល​នេសាទ​សមុទ្រ​របស់​វៀតណាម នៅ​ឆ្នាំ​នេះ កំពុង​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ទេ ដ្បិត​ថា កំពុង​​ជួប​នឹង​បទ​ប្បញ្ញតិ​ថ្មី​មួយ​ទៀត​ហើយ ពី​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​ជា​ទីផ្សារ​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​ដ៏​ធំ​របស់​វៀតណាម។ 

បញ្ញតិ​ថ្មី​នេះ​ក៏​បាន​ធ្វើ​វៀតណាម​ត្រូវ​ប្រឈម​នឹង​ការ​ទទួល​បាន​​កាត​លឿង​សម្រាប់​ការ​នាំចេញ​ទៅ​អឺរ៉ុប ហើយ​ក្រុមហ៊ុន​នាំ​ចេញ​ផល​នេសាទ​សមុទ្រ​ធំៗ និង​រដ្ឋាភិបាល​វៀតណាម​កំពុង​ខ្វាយ​ខ្វល់​ក្នុង​ចិត្ត បារម្ភ​ថា មិន​អាច​នឹង​បំពេញ​សមាសភាព​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បទ​ប្បញ្ញតិ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​គេហ​ទំព័រ Vietnamnews។

យ៉ាង​ណា​ក៏​ដោយ សេចក្តី​សម្រេច​ថា វៀតណាម​នឹង​ត្រូវ​បាន​កាត​លឿង ឬ​ក៏​អត់​នោះ សហភាព​អឺរ៉ុប​នឹង​បង្ហាញ​ផ្លូវការ​នៅ​កិច្ច​ប្រជុំ​នា​ថ្ងៃ​ទី​២០ ខែ​តុលា​ខាង​មុខ ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម ខណៈ​ដែល​កាល​ពី​ថ្ងៃទី​៣០ កញ្ញា កន្លង​ទៅ គឺ​ជា​ថ្ងៃ​ផុត​កំណត់​នៃ​ការ​បង្ហាញ​ពី​ភាព​ស្រប​ច្បាប់​របស់​វៀតណាម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​តម្រូវ​នៃ​បទ​ប្បញ្ញតិ​នេសាទ​របស់​សហភាព​អឺរ៉ុប។

មិន​មែន​ភ័យ​អី​តែ​វៀតណាម​នោះ​ទេ កម្ពុជា​យើង​ឯណេះ​វិញ​ក៏​រង​ទុក្ខ​យូរ​ខែ​ឆ្នាំ​មក​ហើយ​ដែរ ដែល​ត្រូវ​បាន​អឺរ៉ុប​ឲ្យ​កាត​ក្រហម មិន​ឲ្យ​នាំចូល​ផល​នេសាទ​សមុទ្រ​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ការ​ពិន័យ​​កាត​ក្រហម​មក​លើ​កម្ពុជា​នេះ គឺ​ដោយសារ​តែ​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ទូក​នេសាទ​របស់​កម្ពុជា​បាន​ធ្វើការ​នេសាទ​មិន​ស្រប​ច្បាប់ កាល​ពី​ពេល​កន្លង​ទៅ។

ទោះ​យ៉ាង​ណា រាជ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដក​កាត​ក្រហម​ចេញ​ពី​កម្ពុជា ដើម្បី​បើក​ចំហ​ទ្វារ​ទីផ្សារ​ជលផល​សមុទ្រ​កម្ពុជា សម្រាប់​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប។ មិន​ខុស​ពី​វៀតណាម​នោះ​ទេ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រទេស​ថៃ​ក៏​ទើប​ទទួល​បាន​កាត​លឿង​ពី​សហភាព​អឺរ៉ុប ទាក់ទង​នឹង​ការ​រក​ឃើញ​ពី​បទ​ល្មើស​នេសាទ​នេះ​ដែរ។

សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុប គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​សម្រាប់​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ការ​នាំចូល​ផល​នេសាទ​សមុទ្រ​នេះ​ទៀត ត្រូវ​បាន​សហភាព​អឺរ៉ុប​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​រឹត​ត្បិត​យ៉ាង​ខ្លាំង ទាំង​ផ្នែក​គុណភាព​នៃ​ផលិត​ផល និង​ភាព​ស្រប​ច្បាប់​នៃ​ការ​នេសាទ៕

None



អត្ថបទបន្ទាប់


រដ្ឋាភិបាល​ប្រកាស​ទិញ​ផ្លូវ​​និង​ស្ពាន​លីយ៉ុងផាត់​មក​គ្រប់គ្រង​វិញ

ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ ដើម្បី​ដោះស្រាយ​នូវ​ការ​លំបាក​និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន ពិសេស សម្រួល​ដល់​ការ​ធ្វើ…

កម្ពុជា​​ស្វាគមន៍​«វីរបុរស»​​កណ្តុរ​ហិត​មីន​ចំនួន​១៦​បន្ថែម​ទៀត

កម្ពុជា​​ទើប​តែ​​បាន​​ទទួល​​កណ្តុរ​ហិត​មីន​ចំនួន​១៦​ក្បាល​បន្ថែម​ទៀត ដើម្បី​ជួយ​ពង្រឹង​ការ​រាវ​រក​មីន​ក្រោម​ដី​ក្នុង​កិច្ចការ​ខំ​ប្រឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ