មន្រ្តីកិច្ចសន្យា

អ្នកឧកញ៉ា គួច ម៉េងលី គាំទ្រគោលការណ៍រដ្ឋាភិបាលលើការរៀបចំមន្រ្តីកិច្ចសន្យាដោយមិនគិតពីអាយុ


គោលការណ៍រៀបចំមន្ត្រីកិច្ចសន្យាជំនាញដោយមិនគិតពីអាយុឱ្យបម្រើក្នុងវិស័យសាធារណៈរបស់រដ្ឋាភិបាល កំពុងទទួលបានការគាំទ្រពីអ្នកជំនាញ និងសាធារណជន។ គោលការណ៍នេះ ត្រូវបានអ្នកជំនាញជឿជាក់ថា គឺជារឿងវិជ្ជមា ននិងជាការលើកទឹកចិត្តដល់អ្នករៀនសូត្រ ខណៈនៅតាមវិស័យសាធារណៈមួយចំនួនរបស់រដ្ឋាភិបាលមានការខ្វះខាតអ្នកជំនាញ និងតម្រូវឱ្យរដ្ឋាភិបាលបំពេញបន្ថែមចំពោះតម្រូវការដែលកំពុងខ្វះខាតនេះ។
មន្រ្តីកិច្ចសន្យា
ដោយ

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេគួច អេឌ្យូខេសិន យល់ឃើញថា គោលការណ៍រៀបចំមន្ត្រីកិច្ចសន្យាជំនាញដោយមិនគិតពីអាយុ គឺជាគោលការណ៍ល្អ ខណៈនៅកម្ពុជាបច្ចុប្បន្នកំពុងប្រឈមបញ្ហាធនធានមនុស្ស និងសិស្សដែលដាក់ពាក្យចូលរៀន។

ជាក់ស្ដែងជំនាញបរិញ្ញាបត្រផ្នែកសុខាភិបាល កំពុងមានការធ្លាក់ចុះជាងធម្មតាដោយសារកត្តារួមផ្សំផ្សេងៗ។ អ្នកជំនាញរូបនេះ ចាត់ទុកគោលការណ៍របស់រដ្ឋាភិបាលថា អាចជាការមើលឃើញពីការខ្វះខាត និងជាការបំពេញបន្ថែមចំពោះចន្លោះប្រហោងនានា។ ប៉ុន្តែករណីនេះទាមទារឱ្យមានការគិតគូរពីផលប្រយោជន៍ផងដែរ។

ជាក់ស្ដែងអ្នកជំនាញបម្រើក្នុងវិស័យវេជ្ជសាស្រ្តតែងប្រើពេលវេលាច្រើនឆ្នាំក្នុងការសិក្សា ប៉ុន្តែប្រាក់បៀវត្សរ៍ពុំសូវទទួលបានខ្ពស់នោះទេ ចំពោះវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលបញ្ហានេះ វាហាក់មិនសូវសមមូលគ្នានោះទេ។

ទន្ទឹមនេះ អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងថា ដើម្បីលើកទឹកចិត្តដល់អ្នកជំនាញផ្នែកសុខាភិបាល ដែលកំពុងតែខ្វះខាត រដ្ឋាភិបាលគួរពិនិត្យ និងអនុញ្ញាតឱ្យពួកគេចូលក្របខ័ណ្ឌពេញសិទ្ធនិងស្របច្បាប់តែម្ដង។

នៅក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី២២ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឱ្យកែនិយមន័យមន្រ្តីកិច្ចសន្យា ដោយបើកច្រកដល់មន្រ្តីកិច្ចសន្យាជំនាញមិនគិតពីអាយុ ហើយត្រូវរៀបចំប្រាក់បៀវត្សរ៍ឱ្យស៊ីសង្វាក់គ្នា។ ករណីនេះ ត្រូវបានសម្ដេច នាយករដ្ឋមន្រ្តី ចាត់ទុកថា គឺជាភាពបត់បែន និងបានបើកច្រកដល់មនុស្សជាច្រើន ខណៈកិច្ចការនេះមានបណ្ដាប្រទេសជឿនលឿនកំពុងអនុវត្ត។

បើតាមសម្តេចធិបតី ទោះបីមន្រ្តីក្នុងក្របខ័ណ្ឌមានចំនួនតិចក៏ពិតមែន ប៉ុន្តែនាពេលខាងមុខកម្ពុជានឹងមានមន្រ្តីកិច្ចសន្យាជាច្រើន តាមរយៈការប្រើវិធីសាស្រ្តបត់បែនដោយបំពេញមន្រ្តីកិច្ចសន្យាជំនាញនៅតាមវិស័យនានា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បង្ហាញកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Airbus, Rolls-Royce, Pratt & Whitney និង Safran ក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet បានទទួលជោគជ័យនៅក្នុងកម្មវិធីពិព័រណ៍យន្តហោះសិង្ហបុរី ២០២៤ ដ៏មានកិត្យានុភាព។ ក្រុមហ៊ុន Vietjet បានប្…

តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រាក់ចំណូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនជិត៣០%នៅត្រីមាសទី៤ឆ្នាំ២០២៣?

ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបជាង២៤លានដុល្លារ នៅត្រីមាសទី៤ឆ្នាំ២០២៣កន្លងទៅ កើនឡើងជិត៣០% បើធៀបនឹងត្រីមាសទី៤ កាលពីឆ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ