ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំ «កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម»


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម មុននឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត
ដោយ

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប., ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្ដមជាសមាជិក គ.យ.ប. និង​ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ២៥០ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា ការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចំណាយពេលប្រមាណជិត ១ ឆ្នាំ ដោយទទួលបានការវាយតម្លៃខ្ពស់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្ដាដៃគូអភិវឌ្ឍន៍ ហើយក្របខ័ណ្ឌនេះនឹងផ្ដល់ជាមូលដ្ឋានវិទ្យាសាស្ត្រសំខាន់ក្នុងការផ្សារភ្ជាប់សូចនាករសមិទ្ធកម្មគន្លឹះ (KPIs) យុទ្ធសាស្រ្ដ និងកែទម្រង់​របស់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ទៅនឹងការរៀបចំ KPIs កម្រិតផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ, កម្រិតផែនការអភិវឌ្ឍន៍តាមវិស័យ ឬក្រសួង ស្ថាប័ន និងកម្រិតផែនការ​យុទ្ធសាស្រ្តថវិកា។ ជាមួយគ្នានេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដែលត្រូវបានអនុវត្តកន្លងមក ពុំទាន់មានលក្ខណៈ​ជាប្រព័ន្ធនៅឡើយ ដូច្នេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើកិច្ចការនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជាលើកដំបូងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការវាស់វែងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលជារួម ព្រមទាំងចូលរួម​ជា​មូលដ្ឋាន​ដ៏ចាំបាច់​ ក្នុងពិនិត្យឡើងវិញលើការកែសម្រួល​គោលនយោបាយ និងយន្តការអនុវត្ត​នៅតាមក្រសួង ស្ថាប័ន។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យ​មានការពិភាក្សា ឱ្យបានហ្មត់ចត់លើតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម ដោយសារ KPIs នឹងឆ្លុះបញ្ចាំងជាក់ស្ដែងពីសមិទ្ធកម្ម, គណនេយ្យភាព និង​ជវភាពនៃប្រព័ន្ធ​តួអង្គតែមួយ តាមរយៈការអនុវត្តការងារជាក្រុមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបានចំណុចដៅ ដែល​បាន​កំណត់។ ទន្ទឹមនេះ ការជ្រើសរើស KPIs បានប្រើប្រាស់អភិក្រមពីក្រោមឡើងលើ (Bottom-Up) ផង និងអភិក្រមពីលើចុះក្រោម (Top-Down) ផង។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើ និងណែនំាឱ្យតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពាំនាំនូវការសម្រេចក្នុងអង្គប្រជុំ ជូន ឯកឧត្ដម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីជាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជ្រាបជាព័ត៌មាន។ ដោយសារសេចក្ដីព្រាងក្របខ័ណ្ឌនេះ បានដាក់ឆ្លងកិច្ចប្រជុំអន្ដរក្រសួង ស្ថាប័ន និងកិច្ចប្រជុំចង្អៀតជាច្រើនលើកមកហើយ អង្គប្រជុំ បានឯកភាពជាគោលការណ៍លើសេចក្ដីព្រាងក្របខ័ណ្ឌនេះ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម សម្រាប់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចនាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងផ្ដល់ធាតុចូលក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងតារាងម៉ាទ្រីសវាស់វែងសមិទ្ធកម្ម ឱ្យមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ តាំងពីដំណាក់កាលចាប់ផ្ដើមរៀបចំដំបូង និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាន គ.យ.ប. ក្នុងការរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌនេះឡើង ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់។ ជាចុងក្រោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា កិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ខ្លាំងសម្រាប់ការអភិវឌ្ឍប្រទេស​ជាតិទាំងមូល ដែលកិច្ចការនេះក៏នឹងឆ្លុះបញ្ចាំងពីការជឿជាក់របស់ប្រជាពលរដ្ឋ និង​ធុរជន​លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេស សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ៕

None



អត្ថបទបន្ទាប់


ព្យុះទីហ្វុងដ៏កំណាចធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមធ្ងន់ក ប្រឈមនឹងការសងសំណងរហូតដល់ទៅរាប់រយលានដុល្លារអាម៉េរិក

ព្យុះទីហ្វុងដ៏កំណាច Yagi បានធ្វើឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រងនៅវៀតណាមកំពុងធ្ងន់កហើយពេលនេះ ដោយប្រឈមនឹងការទូទាត់សងសំណងរហូតដល់ទៅរាប់រយលា…

ទឹកប្រាក់រហូតដល់១០០ពាន់លានដុល្លារត្រូវបានគេលាងសម្អាត ហើយលួចបញ្ចេញពីបង់ក្លាដែសក្រោមរបបលោកស្រី ហ្សេក ហាស៊ីណា

ប្រទេសបង់ក្លាដែស ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលបណ្តោះអាសន្នអះអាងថា ខ្លួននឹងសហការជាមួយទីភ្នាក់ងារអន្តរជាតិនានា ដើម្បីប្រមូលទឹកប្រាក់ប្រមាណ១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ